ក្រុមហ៊ុន MVA-QNET បានរៀបចំកម្មវិធី “ទឹក និងសុខភាព” នៅភ្នំពេញ បង្ហាញពីវិធីសាស្រ្តយ៉ាងប្រកបដោយចីរភាពរបស់ HomePure Nova សម្រាប់ដំណោះស្រាយទឹកស្អាតសម្រាប់គ្រួសារ

MVA-QNET ដែលជាអ្នកផ្តល់ដំណោះស្រាយសុខភាពយ៉ាងប្រកបដោយចីរភាព បានរៀបចំកម្មវិធី “ទឹក និងសុខភាព” នៅ SCIA (One Park) ដោយមានអ្នកចូលរួមជាង 50 នាក់ រួមមានថ្នាក់ដឹកនាំសហគមន៍ អ្នកគិតពីសុខភាព និងអ្នកគាំទ្របរិស្ថាន ដើម្បីពិភាក្សាអំពីវិធីសាស្រ្តថ្មីៗ និងឧត្តមភាពក្នុងការចម្រោះទឹកស្អាតសម្រាប់គ្រួសារ។
កម្មវិធីនេះបានបង្ហាញពីតួនាទីសំខាន់នៃទឹកផឹកដែលមានភាពស្អាត និងអាចចូលរួមក្នុងការលើកកម្ពស់សុខភាព និងសុខុមាលភាព ហើយបានលើកឡើងពីរបៀបដែល HomePure Nova ប្រព័ន្ធចម្រោះទឹក ជួយគាំទ្រដល់យុទ្ធនាការចីរភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិចមួយដង និងការពឹងផ្អែកលើទឹកដាក់ក្នុងដប។

ក្នុងឱកាសនោះ លោក Bernie អ្នកជំនាញផលិតផលពីទីក្រុងបាងកក បានណែនាំអំពីអត្ថប្រយោជន៍ជាច្រើននៃទឹកដែលបានចម្រោះ សំខាន់ជាពិសេសក្នុងការផ្តោតទៅលើការរចនាបច្ចេកវិទ្យារបស់ HomePure Nova។ ផ្ទុយពីទឹកដាក់ក្នុងដប HomePure Nova មានបច្ចេកវិទ្យាធ្វើការសម្អាតដែលមានភាពល្អប្រសើរផ្តល់ឱ្យគ្រួសារមានដំណោះស្រាយល្អ និងប្រកបដោយសុខភាពល្អ កាត់បន្ថយការបង្កើតខូចខាតផ្លាស្ទិច និងការប្រើប្រាស់ថាមពល។ ដោយផ្តល់ឱ្យមានប្រភពទឹកស្អាតដោយផ្ទាល់ HomePure Nova បានកាត់បន្ថយឥទ្ធិពលលើបរិស្ថាន។

ក្នុងកម្មវិធីអ្នកដែលបានចូលរួមបានឆ្លើយតបទៅនឹងអត្ថប្រយោជន៍ដែល HomePure Nova អាចផ្លាស់ប្តូរការប្រើប្រាស់ទឹកនៅផ្ទះទៅជាការអនុវត្តដែលមានភាពស្អាត និងមានសុខភាពល្អ ជាជម្រើសដ៏ល្អសម្រាប់អ្នកដែលកំពុងស្វែងរកការវិនិយោគនៅក្នុងវិស័យសុខភាព និងនិរន្តរភាពបរិស្ថាន។

ក្នុងការឆ្លើយតបទៅនឹងការចាប់អារម្មណ៍នេះ MVA-QNET បានចាប់ផ្តើមការិយាល័យថ្មីនៅ One Park ដែលផ្តល់ឱ្យសហគមន៍កម្ពុជាមានទីកន្លែងដើម្បីអាចពិសោធន៍ HomePure Nova ដោយផ្ទាល់ ហើយពិនិត្យមើលថាដំណោះស្រាយទឹកស្អាតអាចធ្វើឱ្យជីវិតប្រចាំថ្ងៃរបស់ពួកគេប្រសើរឡើងបានយ៉ាងដូចម្តេច។ សម្រាប់អ្នកដែលមានបំណងចង់យល់ដឹងបន្ថែមអំពី HomePure Nova ឬកំពុងតែស្វែងរកដំណោះស្រាយទឹកដែលមានគុណភាព MVA-QNET អាចអញ្ជើញមកក្រុមហ៊ុននៅ One Park ដើម្បីឈ្វេងយល់បន្ថែម។