រដ្ឋបាលរាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបើកយុទ្ធនាការជួសជុលឡើងវិញ អ៊ុតកៅស៊ូAC លើកំណាត់តាមបណ្តាល មហាវិថី តីរៈវិថី វិថី ផ្លូវនានា ជាយុទ្ធសាស្ត្រចរាចរ និងលើកកំម្ពស់សោភ័ន្ធភាព សណ្តាប់ធ្នាប់ការធ្វើចរាចរណ៌ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ 

ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤នេះ សាលារាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បើកយុទ្ធនាការជួសជុលអ៊ុតកៅស៊ូACឡើងវិញ លើកំណាត់បណ្តាល មហាវិថី តីរៈវិថី ផ្លូវ ក្នុងខណ្ឌនានា ជាយុទ្ធសាស្ត្រទំនាក់ទំនងចរាចរ  និងលើកកំម្ពស់សោភ័ន្ធភាព សណ្តាប់ធ្នាប់ការធ្វើចរាចរណ៌ប្រជាពលរដ្ឋដែលឆ្លងកាត់ទៅមកប្រកបរបរទទួលទានប្រចាំថ្ងៃ ប្រកបដោយគុណភាព និងសុវត្ថិភាព ព្រមទាំងលើកកំម្ពស់សោភ័ន្ធភាព  រាជធានីភ្នំពេញយើង។

រដ្ឋបាលរាជធានីភ្នំពេញ ជំនាញមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សូមសំណូមពរដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរនៅលើដង ផ្លូវ តីរៈវិថី មហាវិថីធំៗនានាខាងលើ មកដល់តំបន់មានការដ្ឋានកំពុងដំណើរការ សូមបន្តមេត្តាយោគយល់ ដល់ក្រុមការងារនៅពេលបិទផ្លូវទាំងនោះមួយផ្នែកៗ ដែលបង្កការលំបាកក្នុងការធ្វើចរាចរណ៌ ។ ម្យ៉ាងដើម្បីផ្តល់ភាពងាយស្រួលក្នុងរង្វង់ការដ្ឋានបានដំណើការបានលឿន ដូចនេះក្រុមការងារសូមមេត្តាយោគយល់អោយបានច្រើន ដើម្បីអោយបងប្អូនធ្វើដំណើបានស្រួល និងសុវត្តិភាពខ្ពស់ ៕