ធ្យូបកាហ្វេ សម្ពោធសាខាទី​ ៤១​ នៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

ធ្យូបកាហ្វេ​ ជាក្រុមហ៊ុនបង្កើតដោយកូនខ្មែរ បានសម្ពោធសាខាថ្មីមួយទៀត ដែលមានទីតាំងស្ថិតនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី២៨ ​ខែតុលា​ ឆ្នាំ២០២៤។ 

កញ្ញា ស៊ូ មុន្នីពេជ្រ អគ្គនាយិកាក្រុមហ៊ុ​ន ធ្យូបកាហ្វេ បានឱ្យដឹងថា៖ ធ្យូបកាហ្វេ បានបើកដំណើរការតាំងពីឆ្នាំ២០១៧​ កត្តាដែលធ្វើឱ្យធ្យូបកាហ្វេ​ មានការគាំទ្រពីសំណាក់អតិថិជន ដោយសារការយកចិត្តទុក្ខដាក់យ៉ាងខ្លាំងបំផុត​ក្នុងការធ្វើភេសជ្ជៈដែលមានគុណភាពខ្ពស់​ រសជាតិឆ្ងាញ់​ តម្លៃសមរម្យ និងសេវារហ័សជូនអតិថិជន។​ 

កញ្ញា មុន្នីពេជ្រ ក៏បានបង្ហើបថា ធ្យូបកាហ្វេ នឹងបន្តស្វែងរកនូវរសជាតិ​ និងគ្រឿងផ្សំពិសេសៗ​ សម្រាប់អតិថិជន​ក្នុងគោលដៅជួយលើកកម្ពស់វត្ថុធាតុដេីមដែលមានស្រាប់នៅក្នុងប្រទេសកម្ពុជាយើង។ លេីសពីនេះទៅទៀត​ ធ្យូបកាហ្វេក៏បានចេញលក់នូវមុខម្ហូបបែបខ្មែរ​ជាច្រេីនជម្រេីស​ដែលមានតម្លៃសមរម្យ​ចាប់ពី​ 10,000 រៀលផងដែរ។ 

នៅក្នុងថ្ងៃសម្ពោធនេះផងដែរ លោក យៀប សុគន្ធថៃ ម្ចាស់សាខាធ្យូបកាហ្វេមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានលេីកឡេីងអំពីការវិនិយោគលេីម៉ាកកាហ្វេធ្យូប​ ដោយលោកបានបញ្ជាក់ថា៖​ ខ្ញុំតែងតែញុំាកាហ្វេរាល់ព្រឹក​ ហើយខ្ញុំសាកកាហ្វេជាច្រេីនម៉ាក

ប៉ុន្តែនៅពេលខ្ញុំញុំាកាហ្វេធ្យូប ខ្ញុំមានអារម្មណ៍ថាកាហ្វេមិនឈ្ងៀម​ ឬខ្លោច និងរសជាតិកាហ្វេខ្លាំងល្មម ដូចនេះធ្វើឱ្យខ្ញុំនឹកឃើញរសជាតិមួយដែលខ្ញុំចូលចិត្ត​ និងនឹកឃេីញរាល់ព្រឹក។ បើនិយាយឱ្យមែនទែន គឺខ្ញុំត្រួតពិនិត្យពីម៉ាក រសជាតិ សេវាកម្ម​ និងការរចនានៅក្នុងហាង។ ចំណុចទាំងអស់នេះហើយ ដែលធ្វើឱ្យខ្ញុំជឿជាក់ និងចង់បានម៉ាកនេះជាដៃគូ។ 

ក្នុងនោះផងដែរ​ គណៈកម្មការមន្ទីរពេទ្យមិត្តភាពខ្មែរ​-សូវៀត​ បានសម្រេចចិត្តអនុញ្ញាត

ឱ្យធ្យូបកាហ្វេ​ បេីកដំណើរការនៅក្នុងបរិវេណមន្ទីរពេទ្យ​ ដោយឃេីញថា​ ម៉ាកនេះ​បានផ្ដោតសំខាន់លេីគុណភាព​ រសជាតិ​ តម្លៃ​ និងអនាម័យ​ ហើយក៏ជួយសម្រួលដល់បុគ្គលិក មន្ត្រីរាជការទាំងអស់ នូវភាពងាយស្រួល​ក្នុងការស្វែងរកភេសជ្ជៈ​ ម្ហូបអាហារ និង​កន្លែងសម្រាករយៈពេលខ្លីបន្ទាប់ពីនឿយហត់ពីការងារ។ 

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន ធ្យូបកាហ្វេ បានបើកដំណើរការសាខា ចំនួន ៤១សាខា ទូទាំងរាជធានី ខេត្តក្រុង ក្នុងនោះរួមមាន៖ ខេត្តព្រះសីហនុ​ ខេត្តសៀមរាប​ និងខេត្តបាត់ដំបង។ សាខាបន្ទាប់នឹងបើកនៅក្នុងខេត្តកំពត និងខេត្តប៉ោយប៉ែត៕