បែកធ្លាយរូបភាពមេដឹកនាំកូរ៉ខាងជើងឈរមើលការបាញ់សាកល្បងកាំជ្រួចចុងក្រោយឈ្មោះ Hwasong-19 ប្រែថា«ភពព្រះអង្គារ៍» មានសមត្ថភាពវិលជុំវិញផែនដីបានមុនពេលវាធ្លាក់ចុះគោលដៅកំណត់ 

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងនៅព្រឹកថ្ងៃសុក្រនេះបានចេញផ្សាយរូបថតប៉ុន្មានសន្លឹករបស់មេដឹកនាំលោក Kim Jong Un ដែលបានឈរមើលការសាកល្បងកាំជ្រួចចុងក្រោយរបស់ប្រទេសកូរ៉េខាងជើងសំញ៉ែងគូប្រជែងរបស់ពួកគេ។  កាំជ្រួចដ៏ធំនោះមានឈ្មោះថា Hwasong-19 (វុសសុង-១៩)ដែលមានន័យថា “ភពព្រះអង្គារ” ជាភាសាកូរ៉េ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា លោក គីម បានគូសបញ្ជាក់ថាកូរ៉េខាងជើងត្រូវតែបន្តកសាងកម្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនដើម្បីរារាំងសត្រូវឲ្យបាន ហើយលោកថាកាំជ្រួចដ៏ធំនេះបានហោះឡើងដល់កម្ពស់ 7,687.50 គីឡូម៉ែត្រ និង 1,001.20 គីឡូម៉ែត្រជុំវិញពិភពលោកមុនពេលវាធ្លាក់ចុះនៃគោលដៅកំណត់ ដោយវាត្រូវធ្លាក់ចូលជម្រៅសមុទ្រ។ ប៉ុន្តែរូបភាពទាំងអស់នៃហេតុការណ៍បាញ់សាកល្បងចុងក្រោយបំផុតនេះគឺមិនមានការផ្ទៀងផ្ទាត់ជាឯករាជ្យនោះទេព្រោះប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង តែងតែរាយការណ៍ព័ត៌មានមួយថ្ងៃ ឬច្រើនជាងនេះ បន្ទាប់ពីហេតុការណ៍កើតឡើង ប៉ុន្តែពួកគេក៏បានចេញសេចក្តីប្រកាសគួរឱ្យភ្ញាក់ផ្អើលនៃការបាញ់បង្ហោះនេះកាលពីថ្ងៃព្រហស្បតិ៍ដែរ ប៉ុន្តែមិនបញ្ចេញរូបភាពពិតប្រាកដ។ យោងតាមសេចក្តីថ្លែងការណ៍របស់កូរ៉េខាងជើងបានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីប្រទេសជិតខាងរបស់ខ្លួនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេបានរកឃើញការសាកល្បងបាញ់គ្រាប់មីស៊ីល ICBM ជាលើកដំបូងរបស់កូរ៉េខាងជើងចាប់តាំងពីខែធ្នូ ឆ្នា២០២៣មក ហើយពួកគេបានថ្កោលទោសប្រទេសនេះចំពោះជាការញុះញង់និងធ្វើឱ្យខូចខាតសន្តិភាពអន្តរជាតិ។ ទន្ទឹមនឹងនេះដែរអគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបាននិយាយថាកូរ៉េខាងជើងអាចសាកល្បងមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយដែលមានឥន្ធនៈរឹងថ្មីមួយនៅលើមុំដ៏ចោតចូលទៅក្នុងតំបន់ ដែលជាការប៉ុនប៉ងដើម្បីគេចចេញពីប្រទេសជិតខាង។ កាំជ្រួចដែលមានប្រដាប់ការពាររឹងគឺងាយស្រួលក្នុងការផ្លាស់ទី និងលាក់កំបាំង ហើយវាអាចបាញ់បានលឿនជាងអាវុធបាញ់ដោយប្រើឥទ្ធនៈរាវ។ ចំណែករដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Gen Nakatani បានបញ្ជាក់ថារយៈពេលហោះហើររបស់កាំជ្រួចចុងក្រោយនេះគឺ៨៦នាទី និងរយៈកម្ពស់អតិបរមារបស់វាគឺលើសពី ៧០០០ គីឡូម៉ែត្រ និងលើសពីទិន្នន័យដែលត្រូវរ៉ូវគ្នាពីការសាកល្បងមីស៊ីលកាលពីពេលមុនៗរបស់កូរ៉េខាងជើងដែរ។ ប្រទេសកូរ៉េខាងជើងបានបោះជំហានទៅមុខក្នុងបច្ចេកវិទ្យាមីស៊ីលរបស់ខ្លួនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែអ្នកជំនាញបរទេសជាច្រើនជឿថាប្រទេសនេះមិនទាន់ទទួលបានមីស៊ីលដែលមានមុខងារនុយក្លេអ៊ែរដែលអាចវាយប្រហារដីគោករបស់សហរដ្ឋអាមេរិកនៅឡើយទេ។ ពួកគេនិយាយថា កូរ៉េខាងជើងទំនងជាមានកាំជ្រួចរយៈចម្ងាយខ្លីដែលអាចបាញ់នុយក្លេអ៊ែរនៅទូទាំងប្រទេសកូរ៉េខាងត្បូងប៉ុណ្ណោះ៕ 

សម្រួលអត្ថបទ៖ សុផារិន្ទ