អ្នកជំនាញបញ្ជាក់ថាព្យុះទីហ្វុងកងរី (Kong-rey )ដែលសម្លាប់មនុស្សម្នាក់នៅតៃវ៉ាន់និងជាង៥០០នាក់រងរបួស ដូចគ្នានឹងឈ្មោះភ្នំមួយនៅប្រទេសកម្ពុជា
នៅថ្ងៃសុក្រនេះក្រុមកម្មករបាននាំគ្នាបោសសម្អាតកំទេចកំទីនៅតាមដងផ្លូវនានាដែនដីតៃវ៉ាន់បន្ទាប់ពីព្យុះទីហ្វុង Kong-rey (កងរី)បានបំផ្លាញដើមឈើ និងបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនានាខណៈដែលវាបានបោកបក់លើឆ្នេរភាគខាងកើតកោះតៃវ៉ាន់ និងតំបន់ភាគខាងជើង។ ព្យុះនេះគ្រាន់តែបានឆ្លងកាត់កោះតៃវ៉ាន់សោះប៉ុន្តែវាឆ្លងកាត់នាំមកនូវកម្លាំងព្យុះទីហ្វុងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ដោយផ្តួលរលំដើមឈើ និងបណ្តាលឱ្យរអិលបាក់ដីដែលគ្របដណ្តប់លើផ្លូវថ្នល់ និងផ្ទះជាច្រើនខ្នងត្រូវខូចខាតដែរ។ មនុស្សពីរនាក់ស្លាប់ និងជាង៥០០នាក់ផ្សេងទៀតរងរបួស។
ភ្លៀងធ្លាក់តិចៗនៅព្រឹកថ្ងៃសុក្រនេះនៅតែបន្តក្នុងរដ្ឋធានីតៃប៉ិ ខណៈដែលនៅទូទាំងដែនកោះតៃវ៉ាន់អនុញ្ញាតិឲ្យសាលារៀននិងការិយាល័យរដ្ឋបាលជាច្រើនបើកដំណើរការឡើងវិញដែរ ហើយសេវាសាធារណៈភាគច្រើនត្រូវបានស្តារឡើងវិញជាបណ្តើរ។ ព្យុះទីហ្វុងកងរី បានឆ្លងកាត់ភាគខាងជើងនៃប្រទេសហ្វីលីពីនកាលពីដើមសប្តាហ៍នេះ ដែលជំរុញឱ្យអាជ្ញាធរជម្លៀសមនុស្សចេញជាថ្មីម្តងទៀត នៅប៉ុន្មានថ្ងៃបន្ទាប់ពីប្រទេសនេះរងភាពបំផ្លិចបំផ្លាញនៃព្យុះត្រូពិច Trami បានសម្លាប់មនុស្ស១៤៥នាក់កាលពីសប្តាហ៍មុន។ មជ្ឈមណ្ឌលឧតុនិយមជាតិបាននិយាយថាព្យុះទីហ្វុង Kong-rey គឺដូចនឹងឈ្មោះភ្នំមួយនៅប្រទេសកម្ពុជា ប៉ុន្តែវាក៏បានធ្វើដំណើរទៅកាន់ភាគឦសានប្រទេសដែលនៅតាមបណ្តោយឆ្នេរសមុទ្រប្រទេសចិនដែរ ហើយវាអាចនឹងធ្លាក់ចុះនៅរសៀលថ្ងៃសុក្រក្នុងខេត្ត Zhejiang មុននឹងវាធ្លាក់ចេញទៅកាន់សមុទ្រវិញ។
សូមបញ្ជាក់ថាព្យុះទីហ្វុងដ៏មានឥទ្ធិពលមួយ កងរី នេះបានបោកបក់មកលើកោះតៃវ៉ាន់កាលពីថ្ងៃព្រហស្បតិ៍ ដោយបានសម្លាប់មនុស្សម្នាក់ និងនាំមកនូវខ្យល់បក់ខ្លាំង និងទឹកជំនន់ទៅកាន់ឆ្នេរសមុទ្រភាគខាងកើត និងតំបន់ភាគខាងជើងរបស់ដែនកោះនេះ បន្ទាប់ពីវាបានឆ្លងកាត់ភាគខាងជើងប្រទេសហ្វីលីពីន។ កាលពីថ្ងៃព្រ.ហនោះដែរ សេវាហោះហើរ និងរថភ្លើងត្រូវបានផ្អាកនៅទូតាំងតៃវ៉ាន់ហើយមនុស្ស ៨៦០០នាក់បានផ្លាស់ទៅកាន់ទីទួលសុវត្ថិភាពផងដែរ ។
ព្យុះទីហ្វុង Kong-rey បានបោកបក់ក្នុងល្បឿន ១៨៤ គីឡូម៉ែត្រក្នុងមួយម៉ោង ជាមួយនឹងកម្លាំងខ្យល់បក់រហូតដល់ ២២៧ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយវាបានបោកបក់មកលើតំបន់ភាគខាងកើតនៃទីក្រុង Taitung ។ ផ្នែកខ្លះនៃស្រុក Yilan និង Hualien ត្រូវជន់លិចដោយសារភ្លៀងធ្លាក់ខ្លាំង ប៉ុន្តែកសិករជាច្រើននៅតំបន់ជនបទបានព្យាយាមនាំយកផលដំណាំកសិកម្មរបស់ពួកគេរួចផុតពីគ្រោះថ្នាក់ទាន់ពេលវេលាដែរ៕
សម្រួលអត្ថបទ៖ សុផារិន្ទ