លោកស្រី Kamala Harris ជំរុញឱ្យអ្នកគាំទ្រទទួលស្គាល់ការពិតនៃលទ្ធផលបោះឆ្នោតកាលពីម្សិលមិញ និងសូមចូមរួមអបអរសាទរលោក Donald Trump វិលទៅកាន់សេតវិមានជាថ្មី

ប្រឈមមុខនឹងស្ថានភាពបដិសេធយ៉ាងច្រើនពីសំណាក់អ្នកបោះឆ្នោតអាម៉េរិក លោកស្រី Kamala Harris បានទទួលស្គាល់នៅចំពោះមុខអ្នកគាំទ្រថាការបោះឆ្នោតប្រធានាធិបតីនេះ គឺជ័យជន្នះបានទៅលោក Donald Trump ប្រាកដមែន ខណៈដែលលោកស្រីបានលើកទឹកចិត្តដល់អ្នកគាំទ្រឱ្យទទួលស្គាល់ការពិតនិងបន្តការតស៊ូរបស់ពួកគេជាមួយនឹងមេដឹកនាំថ្មីនាពេលដ៏ខ្លីខាងមុខដើម្បីបន្ថែមចក្ខុវិស័យជាអាទិភាពរបស់សហរដ្ឋអាមេរិក។ លោកស្រី Harris បាននិយាយនៅក្នុងសុន្ទរកថានៅឯសាកលវិទ្យាល័យ Howard ក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ីបន្ថែមទៀតថា៖ ពេលនេះខ្ញុំពិតជាទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនេះប្រាកដមែន។ ខ្ញុំមិនទទួលយកការប្រយុទ្ធដណ្តើមគ្នាឬយុទ្ធនាការអ្វីផ្សេងនោះទេ។ លោកស្រី Harris បាននិយាយនៅក្នុងសុន្ទរកថាពីសាកលវិទ្យាល័យ Howard ក្នុងទីក្រុង Washington DC បន្តថា៖ អ្នកទាំងអស់គ្នាប្រៀបដូចជាសាច់ញាតិរបស់លោកស្រី និងទីនេះគឺជាសកលវិទ្យាសម្រាប់បងប្អូនដែលមានសំបុរស្បែកខ្មៅដ៏ល្បីល្បាញបំផុតមួយក្នុងប្រទេសប្រជាធិបតេយ្យនេះដែរ។ លើសពីនេះ លោកស្រី Harris បានប្រាប់អ្នកគាំទ្រថា “យើងនឹងបន្តធ្វើការប្រកួតប្រជែងនេះនៅក្នុងស្តង់ដាបោះឆ្នោតថ្មីពេលក្រោយទៀត ប្រសិនបើមានឱកាស។ លោកស្រីបានជំរុញឱ្យអ្នកគាំទ្រលោកស្រីទាំងអស់សូមទទួលយកលទ្ធផលពិតប្រាកដនេះ និងអបអរសាទរការវិលត្រឡប់របស់លោក Donald Trump ទៅកាន់សេតវិមានជាថ្មីម្តងទៀតដែរ។ ខ្ញុំយល់អារម្មណ៍អ្នកទាងអស់គ្នានាពេលនេះ ប៉ុន្តែយើងត្រូវតែទទួលយកលទ្ធផលនៃការបោះឆ្នោតនេះទាំងអស់គ្នា។ ស្របពេលដែលលោកស្រី Harris ថ្លែងសុន្ទរកថានេះដែរ ក៏មានអ្នកគាំទ្រខ្លះជូតទឹកភ្នែក បង្ហាញពីក្តីសោកស្តាយរបស់ពួកគេ។  សូមបបញ្ជាក់ថាការបោះឆ្នោតម្សិលមិញគឺ លោក Donald Trump ទទួលបានសម្លេងបោះឆ្នោតគាំទ្រចំនួន ២៧៧ ដោយមិននឹកស្មានដល់! ហើយបើយោងតាមការព្យាករណ៍របស់ប្រព័ន្ធផ្សព្វផ្សាយសហរដ្ឋអាមេរិកជាច្រើនបានឲ្យដឹងថា Wisconsin បានប្រកាសថាម្ចាស់ឆ្នោតភាគច្រើនគឺបានពេញចិត្តចំពោះលោក Trump ស្ទើតែ៩៩% នៃសន្លឹកឆ្នោតដែលបានរាប់នោះ។ ចំណែកលោកស្រី Kamala Harris បានក្លាយជាបេក្ខភាពមានសម្លេងឆ្នោតតិចបំផុតនៃបេក្ខជនមកពីគណបក្សប្រជាធិបតេយ្យទាំងអស់ចាប់តាំងពីឆ្នាំ ១៩៨៨ មក ប៉ុន្តែលោកស្រីក៏បានបំបែកកំណត់ត្រាជាស្រ្តីស្បែកខ្មៅ អាម៉េរិក-ឥណ្ឌា ក្នុងតំណែងជាអនុប្រធានាធិបតីផង និង ជាបេក្ខភាពប្រជែងតំណែងប្រធានាធិបតីក្នុងប្រវត្តិសាស្រ្តអាម៉េរិកផង៕

សម្រួលអត្ថបទ៖ សុផារិន្ទ