ទីភ្នាក់ងារអាកាសធាតុរដ្ឋ California វាយតម្លៃថាភ្លើងឆាបឆេះព្រៃដោយសារខ្យល់បក់ខ្លាំងនិងសំណើមដីទាបអាចប៉ះពាល់ជីវិតមនុស្ស-សត្វ និងខាតបង់ទ្រព្យសម្បត្តិរាប់លានដុល្លារឯណោះ

តាំងពីយប់មិញមករដ្ឋកាលីហ្វ័រញ៉ា បានរងនូវការវាយប្រហារដោយខ្យល់បក់បោកខ្លាំង ដែលជម្រុញឲ្យមានភ្លើងឆេះព្រៃ យ៉ាងលឿននិងសន្ធោសន្ធៅ នឹងអាចបណ្តាលឲ្យខាតបង់ទ្រព្យសម្បត្តិរដ្ឋរាប់លានដុល្លារអាម៉េរិក ដោយវាបានកើតឡើងនៅតាមបណ្តោយមហាវិថីប៉ាស៊ីហ្វិកឆ្នេរសមុទ្រក្នុងទីក្រុងម៉ាលីប៊ូ ខណៈដែលពលរដ្ឋក្នុងស្រុករាប់រយនាក់បានភៀសខ្លួនចេញ ប៉ុន្តែក្រុមព្យាករណ៍អាកាសធាតុបានព្រមានពីឥទ្ធិលពលភ្លើងឆាបឆេះព្រៃនេះ នឹងត្រូវរាលដាលយ៉ាងលឿន ថែមទាំងធ្ងន់ធ្ងរ គំរាមកំហែងដល់អាយុជីវិតមនុស្ស-សត្វ។ សម្រាប់ភាគពាយ័ព្យនៃទីក្រុង Los Angeles មានភ្លើងភ្នំចំណាស់មួយក៏បានរងនូវភ្លើងឆេះព្រៃនាជម្រាលភ្នំដែរ ដោយវារាលដាលយ៉ាងឆាប់រហ័សស្ទើមិនគួរឲ្យជឿ ព្រមទាំងបានជំរុញឱ្យអាជ្ញាធរជម្លៀសមនុស្សចេញពីសហគមន៍ជាច្រើនពីក្នុងតំបន់កសិកម្មដែលនៅជិត Santa Paula ភាគខាងត្បូងតំបន់ Ventura County ផងដែរ។ ការិយាល័យសេវាកម្មអាកាសធាតុជាតិសម្រាប់ទីក្រុង Los Angeles បានធ្វើវិសោធនកម្មការព្រមានលើកទង់ក្រហមរបស់ខ្លួនសម្រាប់ការកើនឡើងហានិភ័យនៃអគ្គីភ័យជាមួយនឹងស្លាកសញ្ញាថា “ស្ថានភាពគ្រោះថ្នាក់ជាពិសេស” ដ៏កម្រថែមទៀតផង។ ស្ថានភាពនៅទីនេះគឺមានខ្យល់ព្យុះដែលនៅចន្លោះពី៨០ម៉ែត្រក្នុងមួយម៉ោង និង១៦០ម៉ាយក្នុងមួយម៉ោង និងមានកម្រិតសំណើមទាបរហូតដល់៨% ក្នុងផ្នែកខ្លះនៃរដ្ឋកាលីហ្វ័រញ៉ាភាគខាងត្បូង អាចជួបប្រទះលក្ខខណ្ឌលឿងទុំដោយសារផ្សែងភ្លើងធ្ងន់ធ្ងរ និងគំរាមកំហែងដល់អាយុជីវិតបាន។ នៅថ្ងៃព្រហស្បតិ៍នេះដែរ សេវាកម្មអាកាសធាតុបាននិយាយថាមន្ត្រីនៅតាមបណ្តាខេត្តមួយចំនួនបានជំរុញឱ្យប្រជាពលរដ្ឋរក្សាការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះអគ្គិភ័យដែលបានរីករាលដាលយ៉ាងឆាប់រហ័ស ករណីដាច់ចរន្តអគ្គិសនី និងដើមឈើរលំចំពេលមានខ្យល់ព្យុះឈ្មោះ Santa Ana ជុំចុងក្រោយបំផុតមកជាមួយគ្នាដែរ៕

សម្រួលអត្ថបទ៖ សុផារិន្ទ