លោក Joe Biden បង្ហាញខ្លួនជាលើកទឹដំបូងក្រោយលោក Trump ជាប់ឆ្នោតនិងបញ្ជាក់ប្រាប់អ្នកគាំទ្រថា«ភាពបរាជ័យមិនមានន័យថាយើងចាញ់នោះទេ…ប៉ុន្តែយើងត្រូវទទួលស្គាល់ការពិត»
ប្រធានាធិបតី Joe Biden បានថ្លែងសុន្ទរកថាទៅកាន់ប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍(ម៉ោងនៅអាម៉េរិក)ដែលនេះគឺជាការបង្ហាញខ្លួនលើកដំបូងរបស់គាត់នៅមុខកញ្ចប់កាមេរ៉ា បន្ទាប់ពីជ័យជម្នះយ៉ាងភ្លូកទឹក ភ្លូកដីរបស់លោក Donald Trump ចំពោះលោកស្រី Kamala Harris ជាគូប្រជែងដែលលោក Biden តែងតែចាត់ទុកថាជាអ្នកស្នងតំណែងរបស់លោកយ៉ាងជឿជាក់។ ថ្លែងចេញពីវិមាន Rose Garden លោក Biden បានប្រាប់មន្រ្តី បុគ្គលិក និងអ្នកគាំទ្ររបស់លោកថា “ភាពបរាជ័យមិនមានន័យថាយើងចាញ់នោះទេ” ហើយលោកបានជំរុញឱ្យពួកគេរក្សាជំនឿ និងបន្តការប្រយុទ្ធនាឱកាសក្រោយៗទៀត។ លោក BIden បាននិយាយទៀតថា៖ «ការដកជំហ៊ានថយក្រោយគឺមិនអាចជៀសរួចទេ សម្រាប់ការប្រកួតប្រជែងគ្នា ប៉ុន្តែកាបោះបង់គឺជាទោសដែលមិនអាចអន់អោនឲ្យបាន។ លើសពីនេះលោកប្រធានាធិបតីបានចូលរួមអបអរសាទរចំពោះសមិទ្ធិផល “ជាប្រវត្តិសាស្ត្រថ្មី” ក្នុងអំឡុងពេលបួនឆ្នាំដែលលោកបានកាន់តំណែងជាប្រធានាធិបតីទី៤៦របស់សហរដ្ឋអាម៉េរិក ហើយលោកបាននិយាយទៅកាន់អ្នកស្នងតំណែងរបស់លោកថា “ខ្ញុំដឹងថាអ្នកឈឺចាប់ ខ្ញុំក៏បានឮពីភាពឈឺចាប់របស់អ្នកដែរ ហើយខ្ញុំបានឃើញអ្នក ប៉ុន្តែសុំកុំភ្លេចថាពួកយើងគឺបានសម្រេចវាទាំងអស់ហើយ អ្នកត្រូវបានចារក្នុងប្រវត្តិសាស្ត្រជាបេក្ខភាពប្រធានាធិបតីប្រាកដមែន»។ លោក Biden បាននិយាយថា “បទពិសោធន៍របស់អាមេរិកាំងគឺអត់ធ្មត់និងស៊ូទ្រាំ ពួកយើងនឹងមិនអីនោះទេ។ ប៉ុន្តែពួកយើងត្រូវផ្សារភ្ជាប់ជាមួយគ្នាជានិច្ច៕ សម្រួលអត្ថបទ៖ សុផារិន្ទ