រដ្ឋបាលរាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បាននឹងកំពុងធ្វើការលាបថ្នាំរបាំងបែងចែកទ្រូងផ្លូវថ្មី រួមទាំងតាមចិញ្ចើមផ្លូវសងខាង និងគូសគំនូសសញ្ញាចរាចរណ៌ថ្មីឡើងវិញបំពេញបន្ថែម លើកំណាត់ មហាវិថីសហព័ន្ឌរុស្សី ចាប់ពីតំបន់មុខមន្ទីរពេទ្យព្រះអង្គឌួង រហូតតំបន់ស្ពានអាស៧មករា ដើម្បីលើកកំម្ពស់សោភ័ន្ធភាព សណ្តាប់ធ្នាប់ការធ្វើចរាចរណ៌ប្រជាពលរដ្ឋ  តាមបណ្តាល មហាវិថី តីរៈវិថី ផ្លូវនានា ក្នុងរាជធានីភ្នំពេញ នាឱកាសព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ខាងមុខនេះ

គិតថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សាលារាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បាននឹងកំពុងយកចិត្តទុកដាក់គូសគំនូសសញ្ញាចរាចរណ៌ថ្មីបំពេញបន្ថែម និងលាបថ្នាំរបាំងបែងចែកទ្រូងថ្មី  និងចិញ្ចើមផ្លូវសងខាង លើកំណាត់មហាវិថី សហព័ន្ធរុស្សី តំបន់មន្ទីរពេទ្យព្រះអង្គឌួង តំបន់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងនៅលើស្ពានអាកាស៥មករា ស្ពានអាកាស៧មករា ក្នុងខណ្ឌដូនពេញ ខណ្ឌទួលគោក ជាយុទ្ធសាស្ត្រទំនាក់ទំនងចរាចរ  និងលើកកំម្ពស់សោភ័ន្ធភាព សណ្តាប់ធ្នាប់ការធ្វើចរាចរណ៌ប្រជាពលរដ្ឋដែលឆ្លងកាត់តាមបណ្តាល ៖១.មហាវិថី ព្រះមុនីវង្ស២.មហាវិថី នេរុ ៣.មហាវិថី ម៉ៅ សេទុង ៤. មហាវិថី កម្ពុជាក្រោម៥.តំបន់រង្វង់មូលទួលគោក៥.តំបន់មន្ទីរពេទ្យលោកសង្ឃ ៦. ផ្លូវលេខ ៣៧១៧. តំបន់ទីស្តីកាគណៈរដ្ឋមន្រ្តី ជាពិសេសដើម្បីចូលរួមលើកកំម្ពស់សោភ័ន្ធភាពដ៏ស្រស់ស្អាត  រាជធានីភ្នំពេញយើងនា ឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ខាងមុខនេះឆ្នាំ២០២៤ ប្រកបដោយគុណភាព និងសុវត្ថិភាព ។រដ្ឋបាលរាជធានីភ្នំពេញ ជំនាញមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សូមសំណូមពរដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរនៅលើដង ផ្លូវ តីរៈវិថី មហាវិថីធំៗនានាខាងលើ មកដល់តំបន់មានការដ្ឋានកំពុងដំណើរការគូសគំនូសចរាចរណ៌ និងលាបថ្នាំរបាំងបែងចែកទ្រូងផ្លូវ សូមបន្តមេត្តាយោគយល់ ដល់ក្រុមការងារជំនាញនៅពេលបិទផ្លូវទាំងនោះមួយផ្នែកៗ ដែលបង្កការលំបាកក្នុងការធ្វើចរាចរណ៌ទៅមក ។ ម្យ៉ាងដើម្បីផ្តល់ភាពងាយស្រួលក្នុងរង្វង់ការដ្ឋានបានដំណើការបានលឿន ដូចនេះក្រុមការងារសូមមេត្តាយោគយល់អោយបានច្រើន ដើម្បីអោយបងប្អូនធ្វើដំណើបានស្រួល និងសុវត្តិភាពខ្ពស់ ៕