សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយមន្ទីរពេទ្យទេហ្គូហ្វាទីម៉ា (Daegu Fatima Hospital ) នៃសាធារណរដ្ឋកូរ៉េ 

សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា បានចុះអនុស្សរណ:នៃការយោគ យល់គ្នាជាមួយ Daegu Fatima Hospital នៃសាធារណរដ្ឋកូរ៉េ នៅអាគារខេមរានី នៃស.ស.យ.ក រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤។

ពិធីចុះហត្ថលេខានេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហេង សុខគង់ សមាជិកគណ:អចិន្ត្រៃយ៍នៃគណ:កម្មាធិការកណ្តាលស.ស.យ.ក និងជាប្រធានសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក និងលោកស្រីបណ្ឌិត SUN MIKIM អគ្គនាយកមន្ទីរពេទ្យ Daegu Fatima ព្រមទាំងមានការអញ្ជើញចូលរួមពីប្រតិភូកូរ៉េមកពី Daegu Fatima និងថ្នាក់ ដឹកនាំ សមាជិក សមាជិកានៃសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក ជាច្រើននាក់ផងដែរ ។

អនុស្សារណៈនៃការយោគយល់គ្នានេះ គឺធ្វើឡើងក្នុងគោលបំណងដើម្បីបង្កើននូវកិច្ចសហ ប្រតិបត្តិការលើការបណ្តុះបណ្តាលបន្ថែមជំនាញវេជ្ជសាស្ត្រដល់សមាជិកសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក ការជួយគាំទ្រការផ្ទេរប ច្ចេកវិទ្យាវេជ្ជសាស្ត្រ និងកិច្ចសហការក្នុងការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋកម្ពុជាក្រីក្រនៅតាមទីជនបទដោយ ឥតគិតថ្លៃប្រកបដោយគុណភាព និងប្រសិទ្ធភាព ដើម្បីជាការចូលរួមចំណែកក្នុងការលើកកម្ពស់សុខុមាលភាព និងការ បង្កើនភាពជឿនលឿននូវគុណភាពនៃប្រព័ន្ធសុខាភិបាល និងប្រព័ន្ធវេជ្ជសាស្ត្រនៅកម្ពុជា ក៏ដូចជាដើម្បីចូលរួមលើកកម្ពស់ ស្ថានភាពជីវិត និងគុណភាពសុខភាពរបស់ប្រជាពលរដ្ឋកម្ពុជានៅតាមទីជនបទឲ្យកាន់តែល្អប្រសើរឡើង ។

 ជាមួយគ្នានេះដែរភាគីទាំងពីរក៏បានឯកភាពគ្នាក្នុងការផ្លាស់ប្ដូរការចែករំលែកព័ត៌មាន និងបទពិសោធន៍ លើវិស័យ

ក្នុងប្រទេសទាំងពីរវេជ្ជសាស្ត្រជាមួយគ្នាសម្រាប់ការអភិវឌ្ឍ សំដៅធ្វើឲ្យប្រសើរឡើងនូវធនធានមនុស្សផ្នែកវេជ្ជសាស្ត្រនៅ ហើយភាគីកូរ៉េក៏បានឯកភាពគាំទ្រដល់បេសកកម្មរបស់សម្ព័ន្ធគ្រូពេទ្យស.ស.យ.កតាមរយៈកិច្ចសហការផ្តល់អាហាររូបករ ណ៍ ឬកម្មវិធីផ្លាស់ប្តូរការបណ្តុះបណ្តាលនានារវាងក្រុមគ្រូពេទ្យរបស់សម្ព័ន្ធគ្រូពេទ្យស.ស.យ.ក និងក្រុមគ្រូពេទ្យកូរ៉េផងដែរ។

លោកវេជ្ជបណ្ឌិត ហេង សុខគង់ ប្រធានសម្ព័ន្ធគ្រូពេទ្យ សហភាពសហពន្ធ័យុវជនកម្ពុជា បានមានប្រសាសន៍ថា ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពស់ខ្ពស់ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងមានការដឹកនាំដ៏បុិនប្រសព្វនិងមានចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងយកចិត្តទុកដាក់លើគ្រប់វិស័យ ពិសេសវិស័យសុខាភិបាល ការគាំពារសុខុមាលភាព និងការលើកកម្ពស់ សុខភាពប្រជាជនកម្ពុជា។ 

លោកវេជ្ជបណ្ឌិត បានគូសបញ្ជាក់ថា សម្ព័ន្ធគ្រូពេទ្យស.ស.យ.ក ដែលបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានស.ស.យ.ក និងលោកជំទាវ យឹម ឆៃលីន ហ៊ុនម៉ានី ប្រធានកិត្តិយសសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក តាំងពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៤ រយ:ពេលជិត១០ឆ្នាំកន្លងមកហើយ តែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋ កម្មករ កម្មការិនីនៅមូលដ្ឋាន ជាពិសេសតំបន់ឆ្ងាយពីសេវាសុខាភិបាល ដោយមានបទពិសោធន៍ត្រឹមត្រូវ ហើយបំពាក់ទៅដោយបរិក្ខារពេទ្យទំនើៗ ឱសថល្អៗ គុណភាពខ្ពស់ ធ្វើការពិនិត្យ ព្យាបាលជំងឺ រួមមានជំងឺទូទៅ ជំងឺកុមារ ជំងឺមនុស្សចាស់ ជំងឺសសៃរឈាម និងបេះដូង ជំងឺសន្លាក់ និងវះកាត់តូច ជំងឺភ្នែក ជំងឺច្រមុះ ត្រចៀក បំពង់ក ជំងឺមាត់ធ្មេញ ជំងឺសើរស្បែក និងកាមរោគ ជំងឺផ្លូវចិត្ត ជំងឺតម្រងនោម រោគស្រ្តី និងពិនិត្យផ្ទៃពោះ អេកូសាស្រ្ត មន្ទីរពិសោធន៍ចល័ត និងអប់រំសុខភាពសាធារណៈដល់ប្រជាពលរដ្ឋនៅគ្រប់រាជធានី-ខេត្តទូទាំងប្រទេស ៕