លោក Bidens ចំណាយពេលវេលាចុងសប្តាហ៍ដើរលេងតាមមាត់ឆ្នេរសមុទ្រនៅ Delaware ក្រោយបក្សរបស់លោកចាញ់ឆ្នោតលោក Trump និងត្រៀមជួបគ្នាដើម្បីផ្ទេរការិយាល័យ Oval
វត្តមានប្រធានាធិបតីអាម៉េរិកបច្ចុប្បន្នលោក Joe Biden (ក្នុងវ័យដ៏ជរា) ជាមួយនឹងស្ត្រីទីមួយ Jill Biden បានចំណាយពេលដើរលេងកំសាន្តនាថ្ងៃអាទិត្យរបស់ពួកគេនៅឯឆ្នេរ Rehoboth ក្នុងរដ្ឋ Delaware ខណដែលលោក Biden មិនបានឆ្លើយសំណួរណាមួយរបស់អ្នកសារព័ត៌មានឡើយ ដោយលោកគ្រាន់តែគ្រវីដៃទៅកាន់អ្នកសារព័ត៌មានដែលកំពុងហៅនិងសួរទៅពួកគេប៉ុណ្ណឹង។ លោក Joe Biden និងប្រធានាធិបតីជាប់ឆ្នោតថ្មីលោក Donald Trump នឹងជួបគ្នានៅថ្ងៃពុធនេះនៅឯការិយាល័យ Oval របស់ពួកគេ។ ដែលពាក្យចចាមអារ៉ាមទាំងនោះគឺទទួលបានពីមន្រ្តីក្នុងសេតវិមានកាលថ្ងៃសៅរ៍នេះ។ ការជួបប្រជុំគ្នាចុងក្រោយនេះ តែងតែធ្វើឡើងក្រោយស្ថានភាពដឹងនូវលទ្ធផលបោះឆ្នោតបែបនេះគឺជាទម្លាប់រវាងប្រធានាធិបតីផុតអាណត្តិ និងប្រធានាធិបតីចូលកាន់តំណែង។ ប៉ុន្តែជំនួបពួកគេហាក់ដូចជាស្ថានភាពដ៏ឌឺដងដាក់គ្នាព្រោះកាលពីឆ្នាំ២០២០ លោក Trump មកពីគណបក្សសាធារណរដ្ឋមិនបាននៅធ្វើគារវកិច្ចជាម្ចាស់ការិយាល័យ Oval ប្តូរវេនទេ ដោយសារពេលនោះលោក Biden ដែលជាអ្នកប្រជាធិបតេយ្យបានមកអង្គុយចុះបន្ទាប់ពីឈ្នះបោះឆ្នោតឆ្នាំ២០២០ ហើយចាំមើលអាណត្តិនេះវិញ តើលោក Biden នឹងនៅអង្គុយស្វាគមន៍លោក Trump ត្រឡប់មកវិញទេ។ ចំណែកលោក Trump ត្រូវបានគេទទួលស្គាល់ថា លោកបានព្យាយាមស្វែងរកតំណែងជាប្រធានាធិបតីអាម៉េរិកបួនឆ្នាំក្រោយមកទៀត ហើយក្នុងសប្តាហ៍នេះលោកបានផ្តួលអ្នកស្នងតំណែងលោក Biden គឺលោកស្រីអនុប្រធានាធិបតី Kamala Harris ដែលមកពីគណបក្សប្រជាធិបតេយ្យ។ សេតវិមានបាននិយាយថា លោក Biden បានទូរស័ព្ទទៅកាន់លោក Trump ផងដែរ កាលពីថ្ងៃពុធសប្តាហ៍មុនកន្លងទៅនេះក្រោយដឹងលទ្ធផលឈ្នះឆ្នោតរបស់លោកនិង ដើម្បីអបអរសាទរ និងអញ្ជើញលោកឱ្យជួបគ្នានៅការិយាល័យ Oval ដ៏កំពូលរបស់ពួកគេ៕
សម្រួលអត្ថបទ៖ សុផារិន្ទ