ស្ថានកុងស៊ុលកិត្តិយសកម្ពុជាប្រចាំប្រទេសស៊ីប ប្រារព្ធខួបលើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិកម្ពុជា

ស្ថានកុងស៊ុលកិត្តិយសកម្ពុជា ប្រចាំប្រទេសស៊ីប ប្រារព្ធទិវាបុណ្យឯករាជ្យជាតិកម្ពុជា ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ប្រកបដោយមោទនភាព។  ព្រឹត្តិការណ៍នេះត្រូវបានប្រារព្ធឡើងនៅសណ្ឋាគារប្រណិត Radison Beach ហើយមានការចូលរួមពីភ្ញៀវកិត្តិយស រួមទាំងក្រសួងការបរទេសផងដែរ៖Ms. Koula Sofianou/ Head of the Protocol and Etiquette Department,Mr. Yiannos Theodosiou/Deputy Officer at the Protocol and Etiquette Department,Mr. Anggelos Hatziharalambous/Chief of the Larnaca District administration-Governor,Dr. Simos Ioannou/Mayor of Famagusta City,Mr. Crysanthos Zannetou/ Vice-Mayor of Famagusta City.Mr. Christos Zannetos / Mayor of Ayia Napa Municibality,Mr. Fotios Kirkilos/ Secretary General of Ayia Napa Municibality,Mr. Jason Jasonidis/ Vice-Mayor of Larnaca Municibality,Mr. Andreas Louca / Secretary General of Larnaca Municibality, Mr. Othonas Theodolou / President of the Larnaca Chamber of Commerce,and Cyprus- Cambodia Chamber of Commerce Board members;Mr. Nikos Philipou / President,Mr. Costas Economou / 1st Vice President Dr. Christos Minas / 2nd Vice President,Mr. Lazaros Charambous / 3rd Vice President, Ms. Andri Nicolaou / Secretary General, ភ្ញៀវចូលរួមអីពីអ្នកជំនួញ និងអ្នកជំនាញដ៍ទៃៗ ព្រមទាំងសមាជិកនៃសហគមន៍អាជីវកម្ម និងវិស័យផ្សេងៗ។ការប្រារព្ធពិធីនេះ គឺជាឱកាសដ៏រីករាយ ដែលបង្ហាញពីបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប និងសមិទ្ធិផលដ៏អស្ចារ្យនៃព្រះរាជាណាចក្រកម្ពុជា។ ភ្ញៀវបានទស្សនានៅវីដេអូវប្បធម៌ជាច្រើនដែលរួមមានរបាំប្រពៃណី និងតន្ត្រីខ្មែរ អាហារប៊ូហ្វេ អាហារថ្ងៃត្រង់ដ៏ឈ្ងុយឆ្ងាញ់ដែលមានម្ហូបក្នុងស្រុក និងម្ហូបប្រពៃណីខ្មែរមួយចំនួនដូចជា ឡុកឡាក់ ក៏ត្រូវបានបម្រើផងដែរ ដែលផ្តល់ឱកាសដល់អ្នកចូលរួមក្នុងការទទួលយកនូវរសជាតិរបស់ប្រទេស។ឯកឧត្តម Christopher Larcou អគ្គកុងស៊ុលកិត្តិយសកម្ពុជាប្រចាំប្រទេសស៊ីបបានសម្តែងនៅចំណាប់អារម្មណ៍ចំពោះទិវាបុណ្យឯករាជ្យជាតិរបស់កម្ពុជា និងសារៈសំខាន់នៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងប្រទេសស៊ីប។ បន្ថែមពីនេះឯកឧត្តម Salah Essa អគ្គកុងស៊ុលកិត្តិយសនៃប្រទេសស៊ីប ប្រចាំនៅកម្ពុជា បានថ្លែងសារអរគុណសំរាប់វត្តមានភ្ញៀវកិត្តិយសដែលបានចូលរួមផងដែរ។ ស្ថានកុងស៊ុលកិត្តិយសកម្ពុជាប្រចាំប្រទេសស៊ីប ប្តេជ្ញាពង្រឹងទំនាក់ទំនងរវាងប្រជាជាតិទាំងពីរ។ ការប្រារព្ធទិវាបុណ្យឯករាជ្យជាតិនេះ គឺជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការ និងមិត្តភាពរវាងប្រទេសកម្ពុជា និងប្រទេសស៊ីប ឱ្យកាន់តែរីកចម្រើន៕