ចិនបង្អួតយន្តហោះប្រភេទ J-10C និងប្រភេទ J-35Aថ្មីដែលអាចបំបាំងកាយបានក្នុងពិព័រណ៍យន្តហោះដ៏ធំបំផុតនៅទីក្រុង Zhuhai
ពិព័រណ៍អាកាសចរណ៍អន្តរជាតិ និងលំហអាកាសរបស់សាធារណរដ្ឋប្រជាមានិតចិនលើកទី១៥ ត្រូវបានគេស្គាល់ថាជាព្រឹត្តិការណ៍ Airshow China បានបើកដំណើរការហើយនៅទីក្រុង Zhuhai ភាគអាគ្នេយ៍ប្រទេសជាមួយនឹងការបង្ហាញជើងហោះហើរដ៏គួរឱ្យភ្ញាក់ផ្អើលនៅថ្ងៃអង្គារនេះ។ យន្តហោះយោធាចិនប្រភេទទំនើបៗដូចជា J-10, J-20, និង YU-20 បានបង្ហាញ និងសំដែងហោះហើរពេញផ្ទៃលំហអាកាសយ៉ាងអស្ចារ្យ និងទាក់ទាញអ្នកទស្សនាទូទាំងប្រទេស។ លោក He Chunwu ដែលជាអ្នកចូលចិត្តខាងវិស័យអាកាសចរណ៍បាននិយាយថា “ការអនុវត្តការហោះហើរបែបនេះគឺអស្ចារ្យខ្លាំងណាស់ ជាពិសេសការសម្តែងរបស់ប្រភេទយន្ត J-10C ដែលសឹងតែមានភាពស្មុគ្រស្មាញច្រើនជាងនេះទៅទៀត” ។ អ្នកទស្សនាឈ្មោះ Rui Peng វិញបានចែករំលែកក្តីរំភើបរបស់លោកអំពីបទពិសោធន៍ដែលបានមកទស្សនាដោយផ្ទាល់ និង បាននិយាយថា “ឥទ្ធិពលនៃការមើលវាដោយផ្ទាល់ភ្នែកគឺខុសគ្នាទាំងស្រុងពីការមើលវានៅលើកញ្ចក់ទូរទស្សន៍ ឬវីដេអូខ្លីៗតាមទូរស័ព្ទដៃ។ ខ្ញុំមានអារម្មណ៍រំភើបខ្លាំងណាស់ចំពោះកងកម្លាំងទ័ពអាកាសរបស់ចិនយើង វាពិតជាអស្ចារ្យសឹងតែមិនគួរឲ្យជឿង»។ ព្រឹត្តិការណ៍ពេញរយៈពេល៦ថ្ងៃមកនេះគឺមានយន្តហោះយោធាទំនើបៗ និងប្រព័ន្ធការពារ រួមទាំងយន្តហោះចម្បាំងដែលអាចបំបាំងកាយបានប្រភេទ J-35A ថ្មីនឹងត្រូវដាក់តាំងបង្ហាញថែមទៀតផង។ ការបង្ហាញនៅឆ្នាំនេះ គឺថ្ងៃដំបូងធ្វើឡើងបន្ទាប់ពីកងទ័ពអាកាសរបស់កងទ័ពរំដោះប្រជាជនចិនបានប្រារព្ធខួបលើកទី ៧៥ឆ្នាំរបស់ខ្លួន។ វាក៏ជាលើកទី១ដែរ ដែលកម្មវិធីផ្សាយផ្ទាល់ ដោយជើងហោះហើរតាមអាកាសត្រូវបានប្រារព្ធធ្វើឡើង ចាប់តាំងពីការរឹតបន្តឹងជំងឺរាតត្បាតដ៏តឹងរ៉ឹងក្នុងប្រទេសចិនកាលពីឆ្នាំ ២០២៣៕
សម្រួលអត្ថបទ៖សុផារិន្ទ