ឯកឧត្តម ម៉ាង ស៊ីណេត ត្រូវបានអង្គសន្និបាតបោះឆ្នោតជ្រើសតាំងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ អាណត្តិទី៦
នៅក្នុងអង្គសន្និបាតសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ អាណត្តិទី៦ ដែលបានរៀបចំឡើងនៅព្រឹកថ្ងៃពុធ ទី១៣ ខែវិច្ឆិកាឆ្នាំ២០២៤ នៅសណ្ឋាគារ ឆ្នេរសុខា ក្រោមអធិបតីភាពលោកជំទាវ ពុំ ចន្ទីនី អគ្គលេខា ធិការកាកបាទក្រហមកម្ពុជា ឯកឧត្តម ម៉ាង ស៊ីណេត ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានគណៈកម្មាធិការ សាខាកាកបាទ ក្រហម កម្ពុជាខេត្តព្រះសីហនុ អាណត្តិទី៦ នេះ។
ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ អាណត្តិទី៦ បានថ្លែងអំណរគុណ ដល់អង្គសន្និបាទដែលបានបោះឆ្នោតគាំទ្រ និងផ្ដល់ឱកាសក្នុងការបំពេញភារកិច្ចក្នុងបេសកកម្មមនុស្សធម៌ ការពារសេចក្ដីថ្លៃថ្នូររបស់មនុស្សជាតិ និងការពារតម្លៃមនុស្សធម៌របស់ជនរងគ្រោះ ស្របតាមទស្សនវិស័យរបស់កាកបាទក្រហមកម្ពុជា ឆ្លើយតបនិងការគាំទ្រ និងជំនឿទុកចិត្តពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាក បាទក្រហមកម្ពុជា និងបានធ្វើការប្ដេជ្ញាចិត្តដូចតទៅ៖
១.សូមប្រកាសគាំទ្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានកាកបាទក្រហមកម្ពុជាសម្រាប់អាណត្តិក្រោយៗទៀត។
២. ប្តេជ្ញាប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង៧ នៃចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ភាពមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹតភាព ឯករាជ្យភាព សេវាកម្មស្ម័គ្រចិត្ត។
៣.ប្តេជ្ញាប្រតិបត្តិតាមគោលការណ៍ណែនាំរបស់កាកបាទក្រហមកម្ពុជា ជាពិសេសអនុសាសន៍របស់សម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តាមយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា ក្នុងនោះមានវិស័យអាទិភាពចំនួន៤ ដូចជា ១.ការគ្រប់គ្រងគ្រោះមហន្តរាយ និងការ ប្រែប្រួលអាកាសធាតុ ២.សុខភាព និងការថែទាំសុខភាពសហគមន៍ ៣.ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ ៤.ការអភិវឌ្ឍស្ថាប័ន ដើម្បីបុព្វហេតុបេសកកម្មមនុស្សធម៌ និងចូលរួមលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល គឺដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាពកសាងមូល ដ្ឋានគ្រឹះឆ្តោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
៤. ប្តេជ្ញាបន្តពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងក្នុងជួរគណៈកម្មាធិការសាខា និងគណៈកិត្តិយសសាខាធ្វើការឯកភាពរួមគ្នាដោះ ស្រាយបញ្ហាប្រឈមនានា។
៥.ខិតខំសម្រេចគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាពនាឆ្នាំ២០៣០ កាត់បន្ថយអត្រាមរណភាពមាតា និងទារក ផ្សព្វ ផ្សាយការប្រយុទ្ធប្រឆាំងជំងឺអេដស៍ឆ្នាំ២០២៥ ស្របតាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។
៦.ប្តេជ្ញាចូលរួមអនុវត្តសេចក្ដីថ្លែងការណ៍រាជធានីភ្នំពេញថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ និងត្រូវរៀបចំផែនការទិសដៅការងារស្របតាមបរិបទជាតិ ក្នុងស្មារតីពង្រឹងភាពម្ចាស់ការ ការទទួលខុសត្រូវប្រកបដោយគុណភាព ប្រសិទ្ធភាពឆ្លើយតបតម្រូវការប្រជាពលរដ្ឋងាយរងគ្រោះបំផុត។
៧.បេ្តជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាតិ-អន្តរជាតិជាមួយក្រសួង ស្ថាប័ន មន្ទីរ អង្គភាព វិស័យឯកជន សប្បុរសជន និងចលនាយុវជន។
៨.បេ្តជ្ញាអភិវឌ្ឍសមត្ថភាពមន្រ្តី ក្នុងការបំពេញតួនាទីរបស់ខ្លួនប្រកបដោយស្មារតីទទួល ខុសត្រូវខ្ពស់ ធ្វើការងារជាក្រុម បង្កើនសមត្ថភាពឱ្យទាន់តម្រូវការថ្មី នៃបច្ចេកវិទ្យា និងអភិវឌ្ឍមូលធនមនុស្ស ពោលគឺត្រូវសិក្សាបង្កើនចំណេះដឹង មានជំនាញវិជ្ជាជីវៈ និងសីលធម៌ល្អ។
៩. បេ្តជ្ញាខិតខំកៀរគរមូលនិធិពីសប្បុរសជនគ្រប់មជ្ឈដ្ឋានទាំងជាតិ និងអន្តរជាតិ ដើម្បីបម្រើការងារមនុស្សធម៌ “សកម្មភាពនៅមូល ដ្ឋានសម្រេចបានគោលដៅសកល”។
១០.ផ្សព្វផ្សាយវិធានការត្រៀមបង្ការហានិភ័យដែលបង្កដោយគ្រោះធម្មជាតិ ត្រៀមជួយអន្តរាគមន៍សង្គ្រោះ គ្រោះមហន្តរាយ ។
លោកជុំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានអបអរសាទរសន្និបាតអាណត្តិទី៦ របស់ខេត្តព្រះ សីហនុ ធ្វើការបោះឆ្នោតជ្រើសតាំងគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ អាណត្តិទី៦ ចំនួន ១៥រូប និងបោះឆ្នោតជូនឯកឧត្តម ម៉ាង ស៊ីណេត ជាប្រធានគណ:កម្មាធិការសាខាកាក បាទក្រហមកម្ពុជា អាណត្តិទី៦ តំណាងឪ្យកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជា បានអនុវត្តត្រឹមត្រូវតាមច្បាប់ លក្ខន្តិករបស់កាក បាទក្រហមកម្ពុជា។ ការបើកសន្និបាត គឺជាការបូកសរុបលទ្ធផលការងារ និងលើកទិសដៅអនុវត្តអាណត្តិបន្ត ដែលកម្ពុជាជាសមាជិកទី៨៥ នៃចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម។
លោកជំទាវ បានផ្តល់នូវប្រសាសន៍មួយចំនួនមានដូចខាងក្រោម ១.ពង្រឹងស្មារតីសាមគ្កីភាព ឯកភាពសាខា អនុសាខា ក្រុមប្រតិបត្តិតាមរយ:យន្តការផែនការប្រចាំឆ្នាំ ដើម្បីវាយតម្លៃសួចនាករ វាស់វែងលទ្ធផលដែលសម្រេចបាន ២.បែងចែកការងារជូនប្រធាន អនុប្រធាន សមាជិកទើបជាប់ឆ្នោតអាណត្តិទី៦ ៣.អនុវត្តនូវអភិ បាលកិច្ចល្អប្រកបដោយតម្លាភាព គណនេយ្យភាពតាមលក្ខខន្តិករបស់កាក បាទក្រហម ត្រូវយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ៤.ត្រូវបំពេញភារកិច្ចឪ្យទទួលបានលទ្ធផលល្អដោយការទទួលខុសត្រូវធ្វើការងារជាក្រុមក្នុងការលើកកម្ពស់គណនេយ្យភាព ៥.លើកកម្ពស់តួនាទី ភារកិច្ចយុវជនមិត្តអប់រំមិត្ត មិត្តជួយមិត្ត
៦.ពង្រឹងពង្រីកសមត្ថភាពអ្នកស្ម័គ្រចិត្ត អប់រំផ្សព្វផ្សាយទប់ស្កាត់ជំងឺឆ្លងនានា លើកកម្ពស់មាតា និងទារក និងមនុស្សចាស់ ។