ពិធីបើកវេទិកាពិសេសស្តីពី “សន្តិភាពសម្រាប់មនុស្សជាតិ និងភពផែនដី“ នៃកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ IDC-CDI នៅសណ្ឋាគារ Raffles Grand Hotel Angkor ខេត្តសៀមរាប នៅព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៤នេះ។
ឯកឧត្តម អ៊ុច បូររិទ្ធ សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា ប្រធានអនុគណៈកម្មការរៀបចំកិច្ចប្រជុំ គណៈ កម្មាធិការប្រតិបត្តិ IDC-CDI និងជាអនុប្រធាន ទី២ ព្រឹទ្ធសភា, ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងថ្នាក់ដឹកនាំនៃលេខាធិការដ្ឋាន IDC-CDI
បានទទួលបដិសណ្ឋារកិច្ចស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់ប្រមាណ ៨៧រូប មកពីបណ្តាប្រទេសចំនួន ២៤ ក្នុងទ្វីបទាំង៥ ។
សូមជម្រាបថា៖ នាពេលបច្ចុប្បន្ន អង្គការ CDI មានសមាជិកជាង ១០៩ គណបក្ស មកពី៨៣ ប្រទេស ដែលមានមនោគមវិជ្ជានយោបាយនិយមកណ្តាល មកពីទ្វីបអឺរ៉ុប អាមេរិកឡាទីន អាមេរិកខាងជើង អាហ្វ្រិក និងអាស៊ីប៉ាស៊ីហ្វិក។ គណបក្សប្រជាជនកម្ពុជាបានចូលជា សមាជិកពេញសិទ្ធិរបស់ CDI កាលពីខែមេសា ឆ្នាំ២០១៦ ហើយត្រូវបានបោះឆ្នោតជាអនុប្រធាន អង្គការ CDI ទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិក ចាប់ពីខែកក្កដា ឆ្នាំ២០១៨ចំនួន ៣ អាណត្តិមកហើយ ។
ដោយឡែក នៅព្រឹកនេះ សមាជិកប្រតិភូប្រមាណ ៨៧រូប មកពី ២៦ គណបក្ស និង ២៤ ប្រទេស ជុំវិញពិភពលោក ក្នុងនោះមានឥស្សរជននយោបាយជាន់ខ្ពស់និងអញ្ជើញចូលរួមកិច្ចពិភាក្សាលើវេទិកាពិសេសចំនួន២ ស្ដីពី«តួនាទីយុវជនក្នុងសន្តិភាព កិច្ចសន្ទនា សហត្ថិភាព និងការឆ្លើយ តបបញ្ហាប្រឈម» និងកិច្ចពិភាក្សាស្តីពី «ធម្មនុញ្ញសន្តិភាព៖ ដើម្បីមនុស្សជាតិនិងភពផែនដី»៕