រដ្ឋបាលរាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយក្រុមហ៊ុន អុឹង សុីមស៊ា ខនស្រ្តាក់សិន(USS) គម្រោងការដ្ឋានដាក់លូប្រអប់ធំទំហំ២,៥ម៉ែត្រx២,៥ម៉ែត្រ ដ៏មានសារៈសំខាន់ មានប្រវែងសរុបជាង ៦៧៧ម៉ែត្រ (សម្រេចបាន៧៥%) និងត្រៀមចាក់បេតុងឆ្អឹងដែក១២លីឡើងវិញ  ប្រកបដោយគុណភាព សុវត្ថិភាពការងារ ខណ្ឌមានជ័យ ។

គម្រោងដាក់លូប្រអប់មេធំទំហំ២,៥ម៉ែត្រx២,៥ម៉ែត្រប្រវែងសរុបជាង ៦៧៧ម៉ែត្រ ជម្រៅលូ៣ម៉ែត្រ និងកប់ខ្សាច់ ប្រកបដោយគុណភាព សុវត្ថិភាព និងត្រៀមចាក់បេតុងឆ្អឹងដែក១២លី កម្រាស់២តឹក ទទឹង៧ម៉ែត្រថ្មី ខណ្ឌមានជ័យ របស់សាលារាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅលើសង្កាត់បឹងទំពន់ និងបឹងទំពន់១ រហូតដល់ប្រឡាយមេបឹងទំពន់ស្ថានីយ៍បូម គឺជាយុទ្ធសាស្ត្រការបញ្ជៀសរំដោះការលិចទឹក ពីផ្លូវលេខ៣១BT តំបន់សាលាបឋមសិក្សាសន្សំកុសល តំបន់វត្តសន្សំកុសល តំបន់ផ្លូវលេខ២៧១ ផ្លូវលេខ៨៩ កំណាត់ផ្លូវលេខ២៤BT ជាពិសេសនូវភូមិសន្សំកុសល និងផ្សារ នៅរដូវវស្សាជាដើម ។ គិតត្រឹមថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ  ជំនាញសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ក្រុមហ៊ុនជំនាញ អុឹង សុីមស៊ា ខនស្ក្រាក់សិន សាលាខណ្ឌមានជ័យបានបញ្ជាក់ថា ការងារប្រព័ន្ធលូប្រអប់ដ៏ធំថ្មីដ៏មានសារៈសំខាន់ សង្កាត់បឹងទំពន់ និងបឹងទំពន់១ (សម្រេចបាន ៧៥%) តាមផែនការ ប្រកបដោយសុវត្ថិភាពការងារ និងគុណភាព ។ សាលារាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញសាលាខណ្ឌមានជ័យសំណូមពរដល់ប្រជាពលរដ្ឋ ពេលការដ្ឋានដាក់លូបានបញ្ចប់នាពេលនេះ សូមចូលរួមទុកដាក់សម្ភារៈផ្សេងៗអោយបានត្រឹមត្រូវ និងអ្នកធ្វើដំណើរនៅលើដងផ្លូវនេះមេត្តាថែរក្សាអនាម័យ ទុកដាក់សំរាមអោយមានរបៀប ជាពិសេសត្រូវគោរពច្បាប់ចរាចរណ៍ ដើម្បីអោយបងប្អូនធ្វើដំណើបានស្រួល និងសុវត្តិភាពខ្ពស់ ៕