ឯកឧត្តម ទៀ ស្យាម ៖ ព្រឹត្តិការណ៍ប្រណាំងរថយន្តOFF ROADអន្តរជាតិ រៀបចំ ក្នុងគោលដៅជម្រុញ កីឡាយានយន្ត និងជម្រុញវិស័យទេសចរណ៍ ក្នុងខេត្តព្រះសីហនុ
ឯកឧត្តម ទៀ ស្យាម ប្រធានក្រុមមហាគ្រួសាររថយន្តOFF ROADកម្ពុជា បានបញ្ចាក់ថា ព្រឹត្តិការណ៍ប្រណាំងយានយន្តអន្តរជាតិ នៅក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ រៀបចំឡើង ដោយ ក្រុមមហាគ្រួសាររថយន្តOFF ROADកម្ពុជា សហការគាំទ្រដោយ សហភាពសហព័ន្ធយុវជនកម្ពុជា និងរដ្ឋបាលខេត្តព្រះសីហនុ ដែលនិងចាប់ផ្តើមប្រកួត ចាប់ពីថ្ងៃទី២៨ ខែ វិច្ឆិកា ដល់ថ្ងៃទី១ ខែ ធ្នូ ឆ្នាំ២០២៤ នៅខេត្តព្រះសីហនុ ខាងមុខនេះ ។
ឯកឧត្តម ទៀ ស្យាម គូសបញ្ជាក់ថា ព្រឹត្តិការណ៍ប្រណាំងរថយន្តOFF ROAD ដែលជាប្រណាំងឆ្លងកាត់ឧបសគ្គនេះ មានរថយន្តចុះឈ្មោះចូលរួមប្រកួតចំនួនជាង៤០គ្រឿងជារថយន្តOFF ROADនៅក្នុងស្រុក រីឯកយន្តOFF ROADមកពីអន្តជាតិមានចំនួនប្រមាណជា២០គ្រឿង ។
ឯកឧត្តម ប្រធានក្រុមមហាគ្រួសាររថយន្តOFF ROADកម្ពុជា បានលើកឡើងថា កក្តាដែលជម្រុញឱ្យមហាគ្រួសារថយន្តOFF ROADកម្ពុជា សម្រេចជ្រើសរើសយកទីតាំងខេត្តព្រះសីហនុជាកន្លែងរៀបចំ ការប្រកួតនេះ ក្រោមហេតុផលថា ខេត្តសក្កានុពល មួយនេះ មានឆ្នេរសមុទ្រស្រស់ស្អាត និងមានទីលានធំ អាចរៀបចំ ទៅតាមស្តង់ដារអន្តរជាតិ តាមការកំណត់របស់គណៈកម្មការទីលា នប្រណាំងអន្តរជាតិ ផងដែរ។
ឯកឧត្តម ប្រធាន បញ្ជាក់បន្ថែមថា ព្រឹត្តិការណ៍ប្រណាំងរថយន្តមួយនេះ មិនត្រឹមតែផ្តល់ឱកាសឱ្យកីឡាករនៅក្នុងស្រុកបានប្រណាំងបញ្ចេញសមត្ថភាពជាមួយកីឡាករមកពីអន្តរជាតិប៉ុណ្ណនោះទេ ពោលការប្រណាំងមួយនេះ ក៏ជាការចូលរួមទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមកខេត្តព្រះសីហនុ ដើម្បីចូលរួមប្រកួត និងទស្សនាការប្រកួតផងដែរ។ ឯកឧត្តម អះអាងថា សម្រាប់ព្រឹត្តិការណ៍មួយនេះ ក៏មានការបោះតង់ នៅលើឆ្នេរដែលជាការផ្តល់នូវភាពស្និតស្នាល បង្កើតនូវសាមគ្គីភាព មិត្តភាព រវាងកីឡាករកម្ពុជា និងកីឡាករមកពីអន្តរជាតិ ។
ឯកឧត្តម ប្រធាន គូសបញ្ជាក់បន្ថែមទៀត ការប្រណាំងនៅខេត្តព្រះសីហនុលើកទី១នេះ មានរថយន្តអន្តរជាតិចូលរួមមានជាង២០រថយន្តមកពីថៃ ឡាវ វៀតណាម និងចិន ខណៈដែលឆ្នាំក្រោយ គ្រោងរៀបចំទៀត នៅខេត្តសក្កានុពលផ្សេងទៀត អាចនិងអនុញ្ញាតឱ្យរថយន្តមកពីអន្តរជាតិចូលរួមច្រើនជាងឆ្នាំ២០២៤នេះទៅទៀត។
ការប្រណាំងនេះ ឯកឧត្តម សង្ឈឹមជឿជាក់ថា និងក្លាយជាព្រឹត្តិការណ៍ជម្រុញលើកកម្ពស់កីឡាយានយន្តនៅកម្ពុជា និងផ្សព្វផ្សាយអំពីស័យទេសចរណ៍សក្កានុពលនៅព្រះរាជាណាចក្រកម្ពុជា ដែលជាការចូលរួមលើកកម្ពស់ដល់វិស័យសេដ្ឋកិច្ចពលរដ្ឋកម្ពុជាផងដែរ៕