សូមស្វាគមន៍មកកាន់ព្រឹត្តិការណ៍អបអរសាទរសហគ្រិនភាពនៅកម្ពុជា រៀបចំដោយសហគ្រិនខ្មែរ

សហគ្រិនខ្មែរ កំពុងរៀបចំព្រឹត្តិការណ៍មួយដែលមានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅសាលពិព័រណ៍កោះពេជ្រ ចាប់ពីម៉ោង ៩:00 នាទីព្រឹក ដល់ ៦:00 នាទីល្ងាច ក្នុងគោលបំណងលើកកម្ពស់នវានុវត្តន៍ សហគ្រិនភាព និងកិច្ចសហប្រតិបត្តិការ។ ព្រឹត្តិការណ៍នេះ នឹងផ្តល់សារៈសំខាន់ក្នុងការជំរុញការរីកចម្រើន និងការអភិវឌ្ឍនៅក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា។
ព្រឹត្តិការណ៍នេះនឹងបង្ហាញនូវសកម្មភាពជាបន្តបន្ទាប់ដែលរៀបចំឡើងក្នុងគោលបំណងទាក់ទាញអ្នកចូលរួមមកពី វិស័យសាធារណៈ និងឯកជន។ ព្រឹត្តិការណ៍នេះផងដែរនឹងបើកឲ្យ មានការចូលរួមពីសាធារណជន និងដៃគូពាក់ព័ន្ធនានា។ អ្នកចូលរួមទាំងអស់ ក្នុងកម្មវិធីនឹងមានឱកាសបង្កើតបណ្តាញទំនាក់ទំនង ដែលសម្រិតសម្រាងឡើងក្នុង គោលបំណងផ្សាភ្ជាប់ សហគ្រិន ម្ចាស់អាជីវកម្ម និងស្ថាប័នពាក់ព័ន្ធ ក្នុងការជំរុញនវានុវត្តន៏និងវឌ្ឍនភាពសេដ្ឋកិច្ច នៅកម្ពុជា។

ទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពឆ្នាំ២០២៤ គឺជាឱកាសមួយសម្រាប់សហគ្រិនក្នុងការបង្ហាញពីភាពច្នៃប្រឌិត និងនវានុវត្តន៍ដែលកើតឡើងពីការគាំទ្ររបស់ដៃគូសហការរាប់បញ្ចូលទាំងសហគ្រិនខ្មែរ និងស្ថាប័ននៅក្នុងប្រព័ន្ធ អេកូឡូស៊ីមានចាប់ពីកម្រិតវិទ្យាល័យ មហាវិទ្យាល័យ ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យម។ ព្រឹត្តិការណ៍នេះបានរំលេចទៅដោយកម្មវិធីសំខាន់ៗរួមមាន៖ កម្មវិធីការវិនិយោគដើម្បីផលវិជ្ជមាន, កម្មវិធីប្រព័ន្ធ អេកូឡូស៊ីសហគ្រិនភាព, ពិធីសម្ពោធន៍កម្មវិធីសហគ្រិនមហាវិទ្យាល័យ, កម្មវិធីយុវជនឆ្ពោះទៅអាជីវកម្ម, និងពិធីប្រគល់ពានរង្វាន់សហគ្រិនខ្មែរ។
ព្រឹត្តិការណ៍ដ៏មានសារសំខាន់នេះមានគោលបំណងផ្តល់ឲ្យអ្នកចូលរួមមានឱកាសក្នុងការបង្កើតបណ្តាញទំនាក់ទំនងអាជីវកម្មទៅកាន់វិនិយោគិនអន្តរជាតិ។ យើងខ្ញុំសូមអរគុណដល់ដៃគូសហការគាំទ្រនៃកម្មវិធី មាន អ្នកឧបត្ថកម្រិតផ្លាទីនីម ក្រុមហ៊ុន Smart Axiata, អ្នកឧបត្ថម្ភកម្រិតមាស ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ធនាគារ វីង ដែលបានដើរតួយ៉ាងសំខាន់ក្នុងការចូលរួមធ្វើឲ្យព្រឹត្តិការណ៍នេះអាចដំណើរការទៅបាន។ យើងខ្ញុំសូម ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូសហការដែលចូលរួមយ៉ាងសកម្មក្នុងការគាំទ្រវិស័យសហគ្រិនភាព និង នវានុវត្តន៍ឲ្យកាន់តែរីកចម្រើន។

សូមអញ្ជើញចូលរួមទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពឆ្នាំ២០២៤ ទាំងអស់គ្នា នៅថ្ងៃទី ២៤ ដល់ ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅសាលពិព័រណ៍កោះពេជ្រ ចាប់ពីម៉ោង ៩:00 នាទីព្រឹក ដល់ ៦:00 នាទីល្ងាច។