កម្ពុជា និងចក្រភពអង់គ្លេសមានទំនាក់ទំនងយ៉ាងជិតស្និទ្ធលើគ្រប់វិស័យ ដែលមិត្តភាពដ៏រឹងមាំនេះត្រូវថែរក្សា តាមរយៈកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ជាពិសេសក្នុងវិស័យ ពាណិជ្ជកម្ម និងវិនិយោគ

កម្ពុជា និងចក្រភពអង់គ្លេសមានទំនាក់ទំនងយ៉ាងជិតស្និទ្ធលើគ្រប់វិស័យ ដែលមិត្តភាពដ៏រឹងមាំនេះត្រូវថែរក្សា តាមរយៈកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ជាពិសេសក្នុងវិស័យ ពាណិជ្ជកម្ម និងវិនិយោគ

======

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ “ពិព័រណ៍ពាណិជ្ជកម្ម អន្តរជាតិកម្ពុជា” នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នាមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម Dominic Williams ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំកម្ពុជា និងលោកជំទាវបណ្ឌិត អេង លីគួង ប្រធានបណ្តាញសហគ្រិនស្ត្រីកម្ពុជា (CamWEN) ព្រមទាំងស្ថាប័នពាក់ព័ន្ធជាច្រើនរូប។

កិច្ចការទាំងនេះនឹងជួយជំរុញ ក៏ដូចជាផ្តល់ជូន អ្នកចូលរួម នូវចំណេះដឹងបន្ថែមស្តីពី ព័ត៌មានទីផ្សារថ្មីជាច្រើនពាក់ព័ន្ធនឹងវិស័យខាងលើ រួមទាំង ប្រព័ន្ធអនុគ្រោះពន្ធ DCTS របស់ចក្រភពអង់គ្លេស ផងដែរ។

ផ្សារភ្ជាប់ជាមួយគ្នា កម្មវិធីពិព័រណ៍នាថ្ងៃនេះ ត្រូវបានរៀបចំឡើងចំពេលវេលា ដើម្បីជាយន្តការក្នុងការពង្រឹងការចូលរួម និងទំនាក់ទំនងពាណិជ្ជកម្មរបស់ប្រទេសយើងទាំងពីរ។ កម្មវិធីនេះនឹងផ្តល់ជូននូវវេទិកាសម្រាប់វិស័យឯកជនរបស់យើងក្នុងការជួបជជែកពិភាក្សា និងស្វែងយល់ពីគ្នាក្នុងគោលដៅសម្រេចឱ្យបានការព្រមព្រៀងពាណិជ្ជកម្មនានា ដើម្បីនាំចេញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើងកម្ពុជាទៅកាន់ចក្រភព អង់គ្លេស ដែលនឹងរួមចំណែកដល់កំណើនពាណិជ្ជកម្មទ្វេភាគី។

ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជា មានគោលបំណងជំរុញការនាំចេញផលិតផល វាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើងទៅកាន់ចក្រភពអង់គ្លេស មិនត្រឹមតែតាមរយៈការតាំងបង្ហាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានការបង្កើតបណ្តាញ ទំនាក់ទំនងជាមួយនឹងអ្នកបញ្ជាទិញសំខាន់ៗរបស់ចក្រភពអង់គ្លេស លើផលិតផលទាំងនោះផងដែរ។ 

ឧស្សាហកម្មវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើង គឺជាវិស័យអាទិភាព របស់កម្ពុជា ហើយបានរួមចំណែកយ៉ាងសំខាន់ផងដែរក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។ រាជរដ្ឋាភិបាលកម្ពុជាយល់យ៉ាងច្បាស់នូវភាពប្រកួតប្រជែងខ្ពស់នៃឧស្សាហកម្មនេះ និងបាន ដាក់ចេញនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧ ដើម្បីជាផែនទីក្នុងការអភិវឌ្ឍវិស័យនេះទៅជាឧស្សាហកម្ម ដែលមាន ចីរភាពបរិស្ថាន មានភាពធន់ មានតម្លៃបន្ថែមខ្ពស់ ផ្តោតលើផលិតផលថ្លៃខ្ពស់និងមាន លក្ខណៈពិសេស។

គូសបញ្ជាក់ថា រយៈពេល ១០ខែឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មសរុបកម្ពុជា-ចក្រអង់គ្លេស សម្រេចបាន ៦៧៤លានផោន ឬ៨៥០ លានដុល្លារ កើនឡើង ១៦% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ ដែលការនាំចេញរបស់កម្ពុជា ទៅកាន់ចក្រភពអង់គ្លេសក្នុងឆ្នាំ២០២៤ មានកំណើន ២១% ក្នុង នោះផងដែរ ផលិតផលសម្លៀកបំពាក់ ស្បែកជើង និងកង់ គឺឈរលើលំដាប់កំពូលទាំងបី នៃមុខទំនិញនាំចេញទាំងអស់។

សូមជម្រាបថា ព្រឹត្តិការណ៍ពិព័រណ៍នេះ បានរៀបចំឱ្យមានស្តង់ចំនួន៧៥ ហើយនឹងមានការផ្តល់ជូននូវព័ត៌មានទីផ្សារ និងរៀបចំជាវេទិកាជជែកកិច្ចពិភាក្សាផងដែរ៕