លោកស្រី មាស សុភារ័ត្ន ប្រធានក្រុមហ៊ុន Pravinha E-Service អញ្ជើញចូលជួបសំដែងការគួរសម និងធ្វើបទបង្ហាញពីគោលបំណងរៀបចំដំណើរការវេបសាយ “Visit Cambodia App” ជូនដល់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន,

នៅក្នុងឱកាសអញ្ជើញចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកស្រី មាស សុភារ័ត្ន ប្រធានក្រុមហ៊ុន Pravinha E-Service បានធ្វើបទបង្ហាញពីគោលបំណងចង់សហការជាមួយក្រសួងព័ត៌មាន ក្នុងការរៀបចំដំណើរការវេបសាយ “Visit Cambodia App” ដែលកន្លងមកនេះ ក្រុមហ៊ុនបានធ្វើកិច្ចការងាររៀបចំវេបសាយជាមួយក្រសួងដែនដី នគររូបនីយ៍កម្ម និងសំណង់ ៕