រដ្ឋមន្ត្រីក្រសួងសុខាភិបាល÷ បានធ្វើបាថកឋាស្តីពីការបង្កើតកិច្ចសហការណ៍ (Collaboration) នៅក្នុងការដឹកនាំវិស័យសុខាភិបាល ជូនដល់អ្នកដឹកនាំគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាល
រដ្ឋមន្ត្រីក្រសួងសុខាភិបាល÷ បានធ្វើបាថកឋាស្តីពីការបង្កើតកិច្ចសហការណ៍ (Collaboration) នៅក្នុងការដឹកនាំវិស័យសុខាភិបាល ជូនដល់អ្នកដឹកនាំគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាល
==============
ជាកិច្ចចាប់ផ្ដើម ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានចែករំលែកទស្សនៈលើការដឹកនាំឱ្យបានល្អ ដោយជំរុញឱ្យថ្នាក់ដឹកនាំសុខាភិបាលប្រកាន់យកទម្លាប់ធ្វើការងារអ្វីត្រូវធ្វើដោយយកចិត្តទុកដាក់ ធ្វើដោយប្រាកដជាក់លាក់ ខិតខំធ្វើកិច្ចការអោយលើសពីអ្វីដែលខ្លួនគិតថាធ្វើបាន និងត្រូវធ្វើអ្វីៗឱ្យមានតម្លៃបន្ថែមទៅយន្តការដែលមានស្រាប់។ ជាកិច្ចបន្តឯកឧត្តមសាស្ត្រាចារ្យក៍បានលើកយកខ្លឹមសារ នៃពាក្យកិច្ចសហការណ៍ (Collaboration) និងពាក្យកិច្ចសហប្រតិបត្តិការណ៍ (Cooperation) និងបង្ហាញពីសារៈសំខាន់របស់កិច្ចសហការ នៅក្នុងការងារដឹកនាំវិស័យសុខាភិបាល។
នៅក្នុងបទបាថកឋា ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកយកសកម្មភាពចំបងក្នុងកិច្ចសហការ ដែលមាន៖ (១)ការចែករំលែកចំណេះដឹងនិងជំនាញ (២)ការដោះស្រាយបញ្ហា (៣) ការជំរុញអោយមានការចូលរួម និងការផ្សាភ្ជាប់រវាងគ្នានិងគ្នា (៤)ការសម្របគ្នាសំដៅឆ្ពោះទៅរកគោលដៅតែមួយ និង (៥)ការបង្កើតអោយមានលទ្ធផលដែលមានប្រសិទ្ធភាពនិងនិរន្តរភាព។
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើបាថកឋាស្តីពីការបង្កើតកិច្ចសហការណ៍ (Collaboration) នៅក្នុងការដឹកនាំវិស័យសុខាភិបាល ខាងលើនេះជូនដល់អ្នកដឹកនាំគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទដែលមានសមាសភាពចូលរួមសរុបចំនួនជាង ៣៥០០ នាក់ កាលពីរសៀល ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤មុននេះ។
នៅក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមសាស្រ្តាចារ្យ ក៏បានអនុញ្ញាតឲ្យមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាបធ្វើបទបង្ហាញក្រោមប្រធានបទ “ការផ្តល់សេវាសុខាភិបាល នៅថ្នាក់ក្រោមជាតិ” ជូនដល់កិច្ចប្រជុំនេះដែរ៕