ក្រសួងបរិស្ថានកម្ពុជា និងអង្គការFAO ប្តេជ្ញាចិត្តរូមគ្នាកៀរគរធនធានសម្រាប់ដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ
កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នាក្រុងបាគូ ប្រទេសអាសែបៃហ្សង់ – បន្ទាប់ពីថ្ងៃងសេចក្តីថ្ងៃងការជាតិកម្ពុជា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី ក្រសួងបរិស្ថាន និងនបានបន្តជួបជាមួយលោក Kaveh Zahedi ប្រធានការិយាល័យការប្រែប្រួលអាកាសធាតុ ជីវៈចម្រុះ និងបរិស្ថាន (OCB)អង្គការ FAO។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីកិច្ចសហប្រតិបត្តការជាមួយគ្នាកន្លងមក ដោយអង្គការFAO ជាដៃគូរដ៏ល្អរបស់កម្ពុជាក្នុងការអនុវត្តការងារប្រែប្រួលអាកាសធាតុ ការស្ដារព្រៃឈើឡើងវិញ និងកសិកម្ម និងស្បៀងអាហារ។ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញថាកម្ពុជាបានរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងវិស័យអទិភាព និងត្រៀមខ្លួនដើម្បីការធ្វើពានិជ្ជកម្មឥណទានកាបូន ដោយកម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់នូវវិធានប្រតិបត្តនៃមាត្រា៦នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ និងរៀបចំរបាយការណ៍រួមចំណែកជាតិ NDC3.0។លោក Kaveh Zahedi បានសាទរជូនចំពោះឯកឧត្តមរដ្ឋមន្ត្រីដែលបានដឹកនាំគណៈប្រតិភូមកចូលរួម COP29 អង្គការ FAO រីករាយកក្នុងកិច្ចសហប្រតិបត្តិការនិងការជួយគាំទ្រជាមួយរាជរដ្ឋាភិបាលកម្ពុជា និងស្វែងរកប្រភពធនធានសម្រាប់ជួយដោះស្រាយការប្រែប្រួលអាកាសធាតុនៅកម្រិតសហគមន៍ និងគាំទ្រក្នុងការរៀបចំរបាយការណ៍រួមចំណែកជាតិ NDC3.0 របស់កម្ពុជាផងដែរ ៕