ជំនួបផ្គូផ្គងធុរកិច្ចរវាងសមាគមឧកញ៉ាកម្ពុជា និងសមាគមជប៉ុន-កម្ពុជា ប្រចាំឆ្នាំ២០២៤

សមាគមឧកញ៉ាកម្ពុជា បានសហការជាមួយសមាគមជប៉ុន- កម្ពុជា រៀបចំនូវពិធីបើក «ជំនួបផ្គូផ្គងធុរកិច្ចរវាងសមាគមឧកញ៉ាកម្ពុជា និងសមាគមជប៉ុន-កម្ពុជា ២០២៤» ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នាសណ្ឋា គារភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា និងឧកញ៉ា រួមទាំងធុរជនកម្ពុជា-ជប៉ុនដែលមានចំនួនសរុបប្រមាណជា ១២០រូប។

ជំនួបផ្គូផ្គងធុរកិច្ចនាឱកាសនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងសមាគម និងវិនិយោគិនរវាងប្រទេសទាំងពីរ ស្របតាមចក្ខុវិស័យរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងបេសកកម្មគោះទ្វារវិនិយោគនៅឯប្រទេសជប៉ុន កាលពីខែឧសភា ឆ្នាំ២០២៤ កន្លងទៅ៕