ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរី អញ្ជើញបើកវេទិការសាធារណ: ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងបរិវេណវត្តកន្ទួត ភូមិកន្ទួត ឃុំកន្ទួត ស្រុកចិត្របុរី 

នាព្រឹកថ្ងៃពុធ ៥រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម សុខ ចាន់ភក្ដី រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរី និងឯកឧត្តម ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារខេត្តចុះមូលដ្ឋានស្រុកចិត្របុរី តំណាងឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាល ខេត្ត អញ្ជើញជាអធិបតីក្នុងវេទិការសាធារណ: ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងបរិវេណវត្តកន្ទួត ភូមិកន្ទួត ឃុំកន្ទួត ស្រុកចិត្របុរី ដើម្បីចុះជួបជាមួយប្រជាពលរដ្ឋ ដោះស្រាយបញ្ហាប្រឈម ក្តីទុក្ខកង្វល់ផ្សេងៗដែលបងប្អូនប្រជាពលរដ្ឋត្រូវបានស្នើសុំឱ្យអាជ្ញាធរជួយដោះស្រាយ ស្របតាមគោល ការណ៍រាជរដ្ឋាភិបាល។

ក្នុងវេទិកា  បានអញ្ជើញចូលរួមពី ឯកឧត្តមអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុក និងតាមបណ្តាឃុំ លោក លោកស្រីអភិបាល អភិបាលរងស្រុក លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ក្រុមប្រឹក្សាឃុំកន្ទួត និងប្រជាពលរដ្ឋ សរុប ១៩៧នាក់(ស្រី ១០៥នាក់) ទទួលបានសំណូមពរ សរុប ៣ករណី បានដោះស្រាយ ២ករណី កំពុងដោះស្រាយ ១ករណី មិនទាន់ដោះស្រាយ ០ករណី។

បន្ទាប់ពីចប់កម្មវិធីវេទិកា ឯកឧត្តមប្រធានបានបន្តដឹកនាំក្រុមការងារចុះពិនិត្យលើការជួសជុលអគារបឋមសិក្សា១ខ្នង ស្មើនិង៣បន្ទប់ ដោយបានកែពីដំបូលប្រក់ក្បឿងបាក់បែក មកជាដំបូលប្រក់ស័ង្កសី ដែលស្នើថវិកាឧបត្ថម្ភពីសាលាបឋមសិក្សាកន្ទួត។