កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅប្រទេសឡាវរយៈ២ថ្ងៃដើម្បីរកផ្លូវចេញចំពោះបញ្ហាជាប់គាំងជាច្រើនឆ្នាំ
ប្រមុខការពារជាតិតំបន់អាស៊ីអាគ្នេយ៍ហៅកាត់ថា អាស៊ាន និងអ្នកតំណាងរដ្ឋសមាជិកបានជួបប្រជុំគ្នានៅរដ្ឋធានីវៀងច័ន្ទប្រទេសឡាវនៅថ្ងៃពុធនេះសម្រាប់កិច្ចពិភាក្សាសន្តិសុខចំពោះបញ្ហាជម្លោះដែនសមុទ្រដែលកើនឡើងជាមួយប្រទេសចិននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងខណៈដែលមានការផ្លាស់ប្តូរជាមួយនឹងសមាសភាពប្រធានាធិបតីអាមេរិកថ្មីថែមទៀតផង។ វត្តមានរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin គ្រោងនឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍នៅទីក្រុងវៀងចន្ទន៍ ដែលសមាសភាពជាច្រើននឹងកំពុងស្វែងរកការធានា មុនពេលប្រធានាធិបតីជាប់ឆ្នោតជាថ្មី Donald Trump វិលចូលកាន់តំណែងវិញក្នុងខែមករាខាងមុខ។ លោក Austin ទើបតែបញ្ចប់កិច្ចប្រជុំនៅប្រទេសអូស្ត្រាលីជាមួយមន្ត្រីសំខាន់ៗនៅទីនោះ និងរដ្ឋមន្ត្រីការពារជាតិជប៉ុន ជាទីកន្លែងដែលពួកគេបានសន្យាថាគាំទ្រជាបន្តសម្រាប់អាស៊ាន និង ក្តីព្រួយបារម្ភយ៉ាងខ្លាំងរបស់ពួកគេអំពីសកម្មភាពអស្ថិរភាពនៅសមុទ្រចិនខាងកើត និងខាងត្បូង រួមទាំងការប្រព្រឹត្តដ៏គ្រោះថ្នាក់ដោយសាធារណៈរដ្ឋប្រជាមានិតចិនប្រឆាំងនឹងហ្វីលីពីនដែរ ព្រមទាំងបញ្ហានាវារដ្ឋលើឆ្នេរសមុទ្រផ្សេងទៀត»។ ក្រៅពីសហរដ្ឋអាមេរិក ប្រទេសផ្សេងទៀតដែលចូលរួមកិច្ចប្រជុំអាស៊ានរយៈពេល២ថ្ងៃនេះរួមមាន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា អូស្ត្រាលី និងចិន។ រួមជាមួយប្រទេសហ្វីលីពីនដជារដ្ឋសមាជិកអាស៊ាន និង វៀតណាម ម៉ាឡេស៊ី និងប្រ៊ុយណេ សុទ្ធតែបានប្រកួតប្រជែងគ្នាទាមទារជាមួយចិនក្នុងដែនសមុទ្រចិនខាងត្បូង ដែលទីក្រុងប៉េកាំងទាមទារស្ទើរតែទាំងស្រុងថាជាទឹកដីរបស់ខ្លួន។ ចំណែកប្រទេសឥណ្ឌូនេស៊ី ថៃ សិង្ហបូរី មីយ៉ាន់ម៉ា កម្ពុជា និងឡាវ ជាប្រទេសសមាជិកដែលមិនពាក់ព័ន្ធ។ ដោយសារប្រទេសចិនបានជំរុញការទាមទាររបស់ខ្លួនយ៉ាងស្វាហាប់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហើយសមាជិកអាស៊ាន និងទីក្រុងប៉េកាំងបាននឹងកំពុងចរចាអំពីក្រមសីលធម៌ដើម្បីគ្រប់គ្រងឥរិយាបទនៅដែនសមុទ្រអស់ជាច្រើនឆ្នាំមកនេះ ប៉ុន្តែវឌ្ឍនភាពហាក់មានភាពយឺតយ៉ាវខ្លាំង។ ក្រុមមន្ត្រីបានយល់ព្រមដើម្បីព្យាយាម និងបញ្ចប់កូតានេះនៅឆ្នាំ២០២៦ ប៉ុន្តែការពិភាក្សាត្រូវបានរារាំងដោយបញ្ហាស្អិតជាប់ រួមទាំងការខ្វែងគំនិតគ្នាលើថាតើកតិកាសញ្ញានេះគួរតែចងក្រងឬយ៉ាងណា៕
សម្រួលអត្ថបទ៖សុផារិន្ទ