ក្រុមអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ ប្រមាណ១០ ស្ថាប័ន ធ្វើទស្សនកិច្ចទីតាំងបោសសម្អាតមីន ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប
ដំណើរទស្សនកិច្ចរបស់ក្រុមអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ ប្រមាណ១០ ស្ថាប័ន ទៅកាន់ទីតាំងបោសសម្អាតមីន ដឹកនាំដោយ ឯកឧត្តម ទេព កល្យាណ អគ្គលេខាធិការរងអាជ្ញាធរមីន ដឹកនាំអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ទស្សនកិច្ចនៅចម្ការមីន ស្ថិតនៅភូមិពពេលលិច ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប ព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤។
មុនដំណើរការនៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកដែលគ្មានមីន នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី២៤ ដល់២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ជាង៣០ឆ្នាំមកនេះ កម្ពុជាអនុវត្តការងារបោសសម្អាតមីនសម្រេចបានលើផ្ទៃដីជាង ៣ពាន់ គីឡូម៉ែតការេ និងរកឃើញគ្រាប់មិនទាន់ផ្ទុះហើយកម្ទេចចោលជាង៤លានគ្រាប់។ ផ្ទៃដីដែលរំដោះបាន ជាង៣០ឆ្នាំមកនេះគឺដោយសារការដឹកនាំរបស់សម្តេចតេជោ បន្តមក សម្តេចធិបតី ដែលជាប្រធានអាជ្ញាធរមីន សម្តេចបានចាត់ចែងទម្លាក់ថវិកា ពង្រាយកម្លាំង គាំទ្រដល់អ្នកបោសសម្អាតមីន ទូទាំងប្រទេស ។ ផ្ទៃដីមានសុវត្ថិភាពដែលរំដោះបានពីគ្រាប់មីន និងកាកសំណល់សង្គ្រាម ត្រូវបានយកមក ប្រើប្រាស់ជាប្រយោជន៍ក្នុងការអភិវឌ្ឍសង្គមជាតិ ។ ជាបណ្តើរៗ បណ្តាខេត្តមួយចំនួនដែល មានបញ្ហាគ្រាប់មីនទាប ក៏ត្រូវបានប្រកាសជាខេត្តអស់មីន ។