ក្រុមហ៊ុនចិន Huaneng បានអនុវត្តគម្រោង “អាហារូបករណ៍ជំនួយសិក្សា Huaneng” នៅកម្ពុជារយៈពេលប្រាំមួយឆ្នាំជាប់ៗគ្នាមកហើយ
ក្រុមហ៊ុនចិន Huaneng បានអនុវត្តគម្រោង “អាហារូបករណ៍ជំនួយសិក្សា Huaneng” នៅកម្ពុជារយៈពេលប្រាំមួយឆ្នាំជាប់ៗគ្នាមកហើយ
ក្រុមហ៊ុន Huaneng Lancang ស្ថានីយ៍វារីអគ្គិសនីសេសានក្រោម២ បានចែក“អាហារូបករណ៍ជំនួយសិក្សា Huaneng” ដល់សិស្សសាលាបឋមសិក្សាសរុបចំនួន ៣០ នាក់នៅក្នុងសាលាភូមិថ្មីនៅស្ថានីយ៍វារីអគ្គីសនីសេសាន ចំនួន ៣ ភូមិ។ នេះជាឆ្នាំទី៦ ហើយដែលក្រុមហ៊ុន Huaneng បានអនុវត្ត កម្មវិធី “អាហារូបករណ៍ជំនួយសិក្សា Huaneng” នៅកម្ពុជា បានជួយសិស្សបឋមសិក្សា និងនិស្សិតមហាវិទ្យាល័យកម្ពុជា ចំនួនជាង ២០០នាក់ អោយបានសិក្សាសម្រេចក្ដីស្រមៃរបស់ខ្លួន។
“អាហារូបករណ៍ជំនួយសិក្សា Huaneng” គឺជាគម្រោងសុខុមាលភាពសាធារណៈដែលផ្តួចផ្តើមដោយក្រុមហ៊ុន China Huaneng Lancang Hydropower Co., Ltd. ប្រភពថវិកាសំខាន់គឺការបរិច្ចាគដោយស្ម័គ្រចិត្តពីបុគ្គលិករបស់ក្រុមហ៊ុន វាមានគោលបំណងជួយសិស្សក្រីក្រនៅតាមសាលារៀនជុំវិញស្ថានីយ៍វារីអគ្គីសនី កាត់បន្ថយអត្រាបោះបង់ការសិក្សាដោយសារភាពក្រីក្រ និងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់សិស្សពូកែខិតខំប្រឹងប្រែងដើម្បីផ្លាស់ប្តូរជីវភាព។
លើសពីនេះ ក្រុមហ៊ុន Huaneng Lancang ស្ថានីយ៍វារីអគ្គិសនីសេសានក្រោម២ បានបំពេញភារកិច្ចសង្គមយ៉ាងសកម្ម និងបានបរិច្ចាគថវិកាដល់កាកបាទក្រហមកម្ពុជារយៈពេលប្រាំបីឆ្នាំជាប់ៗគ្នា ដើម្បីអនុវត្តជំនួយមនុស្សធម៌ ដើម្បីជួយប្រជាជនកម្ពុជាដែលរងគ្រោះដោយសារគ្រោះមហន្តរាយ។
ក្រុមហ៊ុនវារីអគ្គិសនីសេសានក្រោម២ ជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងប្រទេសកម្ពុជា ចិន និងវៀតណាម ដែលគ្រប់គ្រងដោយក្រុមហ៊ុន Huaneng Lancang Hydropower Co., Ltd. ដែលក្រុមហ៊ុន Huaneng Lancang Hydropower Co., Ltd. មានភាគហ៊ុន ៥១% និងក្រុមហ៊ុន Royal Group កម្ពុជាមានភាគហ៊ុន 39% ហើយ Vietnam Electricity International Co., Ltd. មានភាគហ៊ុន ១០%។ ក្រុមហ៊ុនទទួលបន្ទុកជាចម្បងលើការសាងសង់ និងដំណើរការផលិតថាមពលអគ្គិសនីដ៏ធំបំផុតរបស់កម្ពុជា គឺស្ថានីយ៍វារីអគ្គិសនីសេសានក្រោម២។ គម្រោងនេះត្រូវបានបញ្ចប់ និងដាក់ឱ្យដំណើរការនៅខែធ្នូ ឆ្នាំ២០១៨។ ប្រហែល ២០% នៃថាមពលអគ្គិសនីសរុបរបស់កម្ពុជា គឺជាគម្រោង “ខ្សែក្រវាត់ និងផ្លូវ” រួមគ្នាដោយប្រទេសកម្ពុជា និងប្រទេសចិន។
Huaneng Lancang Hydropower Co., Ltd. គឺជាសហគ្រាសវារីអគ្គិសនីខ្នាតធំមួយ ដែលគ្រប់គ្រងដោយក្រុមហ៊ុន China Huaneng Group Co., Ltd. វាជាសហគ្រាសសំខាន់ក្នុងការបង្កើតនិងអភិវឌ្ឍថាមពលបៃតងរបស់ខេត្តយូណាន ប្រទេសចិន និងអនុវត្ដគម្រោង “បញ្ជូនថាមពលអគ្គិសនីពីខាងលិចទៅខាងកើត” និង “ថាមពលអគ្គិសនីយូណានបញ្ជូនទៅក្រៅប្រទេស”។ ការងារចំបងរបស់ក្រុមហ៊ុនគឺការអភិវឌ្ឍនិងប្រតិបត្ដិការធនធានវារីអគ្គិសនីនៅក្នុងអាងទន្លេឡានឆាង និងតំបន់ជុំវិញ ហើយអនុវត្តយ៉ាងសកម្មនូវការសាងសង់ និងប្រតិបត្តិការប្រភពថាមពលកកើតឡើងវិញ ដូចជាពន្លឺព្រះអាទិត្យ និងថាមពលខ្យល់។ ទន្ទឹមនឹងនោះ ក៏បានចូលរួមយ៉ាងសកម្មក្នុងការសាងសង់ “ខ្សែក្រវាត់ និងផ្លូវ” ហើយប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍន៍ថាមពលស្អាតនៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ដែលសាងសង់ និងដំណើរការស្ថានីយ៍វារីអគ្គិសនីកម្រិតមួយនៅទន្លេរួយលីក្នុងប្រទេសមីយ៉ាន់ម៉ា និងស្ថានីយ៍វារីអគ្គិសនីសេសានក្រោម២នៅកម្ពុជា។