គណៈប្រតិភូ និងអង្គការដៃគូពាក់ព័ន្ធ អនុសញ្ញាអូតាវ៉ា ជាង១៥០ បានជួបជុំគ្នា ក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពី ពិភពលោកមួយដែលគ្មានមីន
នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពី ពិភពលោកមួយដែលគ្មានមីន បានប្រកាសបេីកជាផ្លូវការ ក្រោមអធិតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដោយមានការអញ្ជើញចូលរួមដោយគណៈប្រតិភូសរុបប្រមាណ ៧០០នាក់មកពីប្រទេស និងអង្គការដៃគូពាក់ព័ន្ធអនុសញ្ញាអូតាវ៉ា ជាង១៥០ នៅសណ្ឋាគារសុខាសៀមរាបអង្គរ នាខេត្តសៀមរាប។ ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី លី ធុជ ប្រធានអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤ បានអោយដឹងថា អនុសញ្ញាអូតាវ៉ា គឺជាអនុសញ្ញាអង្គការសហប្រជាជាតិ (UN) ស្តីពីការហាមឃាត់ ការប្រើប្រាស់ ការដឹកជញ្ជូន ការស្តុកទុក និងការផ្ទេរ គ្រាប់មីនប្រឆាំងមនុស្ស លោក ។ អនុសញ្ញាអូតាវ៉ា ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៩ មានរដ្ឋភាគីចំនួន១៦៤ប្រទេស មានអង្គការសង្គមស៊ីវិលជាច្រើន ជាសមាជិក និងជាដៃគូ ។ អនុសញ្ញាអូតាវ៉ាមានគោលដៅបញ្ចប់នូវទុក្ខសោកវេទនា របស់ប្រជាពល រដ្ឋ ពិភពលោក ដែលបង្កើតឡើងដោយសំណល់ជាតិផ្ទុះពីសង្គ្រាម។ មកដល់ពេលនេះអនុសញ្ញាអូតាវ៉ា មានអាយុកាល២៥ឆ្នាំហើយ បានចូលរួមសង្គ្រោះជីវិតមនុស្សនៅលើពិភពលោកបានយ៉ាងច្រើនលាននាក់ ហើយ បើគិតពីសំណល់ជាតិផ្ទុះសល់ពីសង្គ្រាមវិញ បន្ទាប់ពីអនុសញ្ញាអនុវត្ត ២៥ឆ្នាំ នេះ ចំនួនមីន និងគ្រាប់សំណល់មិនទាន់ផ្ទុះផ្សេងៗទៀត ជាង ៥០លានគ្រាប់ ត្រូវបានរកឃើញ និងកម្ទេចចោល។ ដីដែលរងផលប៉ះពាល់ដោយសំណល់ជាតិ ផ្ទុះពី សង្គ្រាមរាប់ពាន់គីឡូម៉ែត្រក្រឡា ត្រូវបានបោសសំអាត និងផ្តល់ជូនប្រជាពល រដ្ឋប្រើប្រាស់។ អនុសញ្ញាអូតាវ៉ា បាននាំមកនូវការជួយគាំទ្រដល់ជនរងគ្រោះដោយ សារសំណល់ជាតិផ្ទុះ បន្សល់ពីសង្គ្រាមលើពិភពលោក ដែលគេដឹងថា ក្នុងមួយឆ្នាំមានជាង ៥ ពាន់ នាក់។ អនុសញ្ញាអូតាវ៉ា បានបង្កើតនូវចលនា និងការប្តូរផ្តាច់រួមគ្នាជាសកល ដើម្បីបោសសំអាតគ្រាប់រំសេវនៅលើពិភពលោក។ អនុសញ្ញាអូតាវ៉ា ជាអនុសញ្ញា មនុស្សធម៌ ដែលបានចូលរួមសង្គ្រោះជីវិតប្រជាពលរដ្ឋក្នុងពិភពលោក ចូលរួម សង្គ្រោះសហគមន៍មូលដ្ឋាន ដែលប៉ះពាល់ដោយសំណល់ជាតិផ្ទុះពីសង្គ្រាម និងជួយសង្គ្រោះជនរងគ្រោះដោយសារមីនក្នុងពិភពលោកពោរពេញដោយជោគជ័យ និងមោទនភាព ក្នុងរយៈពេល២៥ឆ្នាំមកនេះ។កម្ពុជាបានក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ាក្នុងឆ្នាំ២០០០ ហើយបាននិង កំពុង បំពេញកាតព្វកិច្ចជារដ្ឋភាគីគំរូ និងឈានមុខគេក្នុងការលុបបំបាត់គ្រាប់មីន ប្រឆាំង មនុស្ស ហើយត្រូវបានសហគមន៍អន្តរជាតិចាត់ទុកសមិទ្ធផលក្នុង ការងារបោស សម្អាត មីនរបស់កម្ពុជា គឺជាសមិទ្ធផលមួយផ្នែកធំរបស់ពិភពលោក។កម្ពុជា បានក្លាយទៅជាប្រទេស ដំបូងគេនៅ អាស៊ី ប៉ាស៊ីហ្វិក ទទួលបានការទុកចិត្ត ឱ្យធ្វើជាប្រធាន និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល ក្រោយពេល អនុសញ្ញាអូតាវ៉ា ដែលជាកិច្ចប្រជុំកំពូលលើកទី៥។ កិច្ចប្រជុំកំពូលនេះ ជាកិត្តិយសដ៏ឧត្តុង្គ ឧត្តម សម្រាប់កម្ពុជា ហើយក៏បានបង្ហាញពីតួនាទីដ៏សំខាន់របស់កម្ពុជាក្នុងនាម ប្រទេស ធ្លាប់រងគ្រោះដោយសង្គ្រាម និងដោយគ្រាប់មីន ក្នុងការចូលរួមលុប បំបាត់ មីន លើសកលលោក។ គិតត្រឹមចុងឆ្នាំ២០២២ កម្ពុជានៅសល់ផ្ទៃដីសង្ស័យមានមីន និងសំណល់ជាតិផ្ទុះ ពី សង្គ្រាមចំនួន ២,០០១គីឡូម៉ែត្រក្រឡា ក្នុងនោះផ្ទៃដីមានមីនចំនួន ៧០៣គីឡូ ម៉ែត្រ ក្រឡា និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ១,២៩៨គីឡូម៉ែត្រក្រឡា រាប់ បញ្ចូល ទាំង គ្រាប់បែកចង្កោមផងដែរ។ ទោះបីយ៉ាងណាម មកដល់ពេលនេះ មានខេត្តចំនួន១៥ហើយ ត្រូវបានប្រកាសជាខេត្តអស់មីន។ ដោយឡែកខេត្តជាប់ព្រំដែន ជាខេត្តនៅសល់មីនច្រើន ដែលត្រូវប្រឹងប្រែងបោសសំអាតបន្ត។គូសបញ្ជាក់ថា កិច្ចប្រជុំកំពូលនៅខេត្តសៀមរាប មានគោដៅសំខាន់ចំនួន៣រួមមាន៖ ទី១) ពិនិត្យឡើងវិញនូវសកម្មភាព និងស្ថានភាពនៃការ អនុវត្តន៍ អនុសញ្ញាអូតាវ៉ារយៈពេល៥ឆ្នាំកន្លងមក, ២) ដើម្បីធ្វើសេចក្តីសម្រេចចិត្ត មួយចំនួនទាក់ទងទៅនឹងរដ្ឋភាគីទាំងឡាយ ដែលបាននិងកំពុងអនុវត្តន៍ កាតព្វកិច្ច នៃអនុសញ្ញាអូតាវ៉ា, ទី៣) ដើម្បីអនុវត្តន៍នូវឯកសាសំខាន់ៗ ដែលនឹងយកទៅប្រើ ប្រាស់ យូរ អង្វែង ដល់រដ្ឋភាគីទាំងអស់នៃអនុសញ្ញាអូតាវ៉ា៕