រដ្ឋបាលរាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានសម្រេចស្ថាបនាជញ្ជាំងបេតុងឆ្អឹងដែង១៦លី និង១២លី ចាក់នូវនឹងកន្លែងដ៏ធំមានសារៈសំខាន់ ប្រវែងបណ្តោយសរុបជាង២៤៨ម៉ែត្រ ទទឹង៨ម៉ែត្រ ជំម្រៅ៦ម៉ែត្រ កំម្រាស់បេតុងឆ្អឹងដែក ៤តឹក បាតក្រាល់ថ្មចាក់បេតុង៤តឹក (សម្រេចបាន៣៥%) ស្ថិតក្នុងខណ្ឌមានជ័យ
រដ្ឋបាលរាជធានីភ្នំពេញ ដោយមានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ជាសេនាធិការ គម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ឋប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ជៀសការជន់លិចនៅភូមិសាស្ត្ររាជធានីភ្នំពេញ បានសហការជាមួយ ក្រុមហ៊ុន KBH Construction Co.,Ltd បានអនុវត្តន៍គម្រោងស្ថាបនាជញ្ជាំងបេតុងឆ្អឹងដែក១៦លី និង១២លីថ្មី មានកំម្រាស់បេតុង៤តឹក ប្រវែងបណ្តោយសរុបជាង២៤៨ម៉ែត្រថ្មី ទទឹង៨ម៉ែត្រ ប្រកបដោយគុណភាព សុវត្ថិភាពការងារ (សម្រេចបាន៣៥%) ប្រើប្រាស់បាតថ្មរួមទាំងបេតុង៤តឹក ស្ថិតក្នុងប្រឡាយលូប្រាំ ខណ្ឌមានជ័យ នៅលើកំណាត់ប្រឡាយ លូប្រាំ ដែលអោយធ្វើប្រព័ន្ធលំហូរទឹកបានលឿន រំដោះការជន់លិចទឹកភ្លៀងហើយត្រូវហូឆ្ពោះមកភូមិសាស្រ្តស្ថានីយ៍បូមលូប្រាំ គឺជាយុទ្ធសាស្ត្រដ៏សំខាន់ នៃការបញ្ជៀសរំដោះការលិចទឹក
១/តំបន់ វេងស្រេង
២/តំបន់ផ្សារជីបម៉ុង
៣/តំបន់កងរាជអាវុធហត្ថរាជធានីភ្នំពេញ
៤/តំបន់ ដោន ថោន ,ផ្លូវ ឌួង ងៀប២, ផ្លូវលេខ២០០៤ មួយផ្នែកផង ជាពិសេសរំដោះការលិចទឹកលើកកំណាត់ផ្លូវក្នុងភូមិសាស្រ្តខណ្ឌសែនសុខ ខណ្ឌពោធិ៍សែនជ័យ ជាដើម ។
គិតត្រឹមថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ រដ្ឋបាលរាជធានីភ្នំពេញ ជំនាញសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថា ការងារប្រព័ន្ធជញ្ជាំងបេតុងចាក់នូវនឹងកន្លែងថ្មី ដ៏មានសារៈសំខាន់បំផុត ភូមិលូ៥ សង្កាត់ស្ទឹងមានជ័យ ប្រវែង២៤៨ម៉ែត្រ បានអនុវត្តន៌តាមផែនការការងារ (សម្រេចបាន៣៥%) ប្រកបដោយសុវត្ថិភាពការដ្ឋាន និងគុណភាពការងារ។
ជំនាញសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សាលាខណ្ឌមានជ័យ សំណូមពរដល់ប្រជាពលរដ្ឋ ពេលការដ្ឋានដ៏ធំថ្មីបានកំពុងអនុវត្តន៌ពេលនេះ មេត្តាយោគយល់ក្រុមការងារ ជាពិសេសត្រូវគោរពច្បាប់ចរាចរណ៍ ដើម្បីអោយបងប្អូនធ្វើដំណើបានស្រួល និងសុវត្តិភាពខ្ពស់៕