ប្រជាពលរដ្ឋក្នុងខណ្ឌមានជ័យ លេីកសំណូមពរអោយរដ្ឋបាលរាជធានីភ្នំពេញ ជួយដោះស្រាយបញ្ហា ប្រព័ន្ធលូ ផ្លូវថ្នល់ និងភ្លេីងបំភ្លឺផ្លូវជាដេីម
ប្រជាពលរដ្ឋក្នុងខណ្ឌមានជ័យ លេីកសំណូមពរអោយរដ្ឋបាលរាជធានីភ្នំពេញ ជួយដោះស្រាយបញ្ហាលូ ផ្លូវថ្នល់ និងភ្លេីងបំភ្លឺផ្លូវ ជាដេីម។ ការសំណូមពររបស់ប្រជាពលរដ្ឋនេះ ត្រូវបានលេីកឡេីងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌមានជយ័ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមវត្តមានឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងឯកឧត្តម ឆាយ វីរៈ អភិបាលរងនិងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណះអភិបាលរាជធានីភ្នំពេញ នៅមជ្ឈមណ្ឌលម៉ូឌែន២ អគារA និងអគារD ស្ថិតតាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ក្នុងវេទិការនេះប្រជាពលរដ្ឋ តាមបណ្តាសង្កាត់ ក្នុងខណ្ឌមានជ័យ បានលេីកសំណេីរ និងសំណូមពរចំនួន១៥បញ្ហា ដោយផ្ទាល់មាត់ និងសំណេីរជាលាយលក្ខ័អក្សរមានចំនួន៧៧ករណី ដែលក្នុងនោះមានបញ្ហាដែលស្នេីសុំអោយរដ្ឋបាលរាជធានីភ្នំពេញ ជួយដោះស្រាយដូចជាបញ្ហាសុំកសាងផ្លូវ កសាងប្រពន្ធ័លូ ការដាក់ភ្លេីងសឡាបំភ្លេីងផ្លូវ បញ្ហាចេញប័ណ្ណកម្មសិទ្ធដីធ្លី បញ្ហាបង់ថ្លៃសំរាមជាដេីម។
ឯកឧត្តមម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានថ្លែងថា៖ ក្រុមប្រឹក្សារាជធានីភ្នំពេញ មានគោលបំណងជំរុញនូវវប្បធម៌នៃការពិភាក្សា និងលេីកកម្ពស់គណនេយ្យភាពតាមបែបប្រជាធិបតេយ្យ តម្លាភាព គណនយ្យភាព។ ផ្តល់ឱកាសជូនប្រជាពលរដ្ឋពីអាទិភាពនៃការងារអភិវឌ្ឍន៏របស់ក្រុមប្រឹក្សារាជធានីភ្នំពេញសំរាប់ឆ្នាំខាងមុខ។ ទទួលយកអនុសាសន៏ និងសំណូមពររបស់ប្រជាពលរដ្ឋ ដេីម្បីពិភាក្សានិងឆ្លេីយតប។
ឯកឧត្តមម៉ប់ សារិន លេីកឡេីងទៀតថា៖ ការងារអភិវឌ្ឍន៏មូលដ្ឋាន មិនអាចមានតែអាជ្ញាធរធ្វេីតែម្នាក់ឯងបានជោគជ័យនោះទេ គឺទាមទាអោយមានការចូលរួមពីប្រជាពលរដ្ឋទេីបជោគជ័យ។
ជាមួយគ្នានោះបងប្អូនប្រជាពរដ្ឋនៅក្នុងសង្កាត់បឹងទំពន់ទី១ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក សេង គន្ធអភិបាលខណ្ឌមានជ័យ ដែលបានជួយកសាងប្រព័ន្ធលូ និងផ្លូវមួយខ្សែជូនប្រជាពលរដ្ឋប្រេីប្រាស់បានងាយស្រួល ក្នុងការធ្វេីដំណេីរ។
ជាការឆ្លើយតបក្នុងឱកាសនោះ ឯកឧត្តម ឆាយ វីរៈអភិបាលរងរាជធានីភ្នំពេញ បាបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនាថ្ងៃនេះ បានបង្កប់នូវអត្ថន័យនៃពាក្យគន្លឹះ២ គឺការផ្សព្វផ្សាយ និងការពិគ្រោះយោបល់។ ឯកឧត្តមបន្តថា តាមរយះវេទិការនេះ យេីងទាំងអស់គ្នាបានរកឃេីញបញ្ហាសំខាន់ៗជាអាទិភាព សំរាប់អោយរដ្ឋបាលរាជធានីភ្នំពេញយកទៅពិចារណា កែលម្អក្នុងការអនុវត្តសកម្មភាពបស់ខ្លួនដេីម្បីលេីក កម្ពស់គុណភាពនៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ ជាពិសេសប្រជាពលរដ្ឋក្រីក្រក្នុងមូលដ្ឋានសង្កាត់ ខណ្ឌរបស់ខ្លួនអោយកាន់តែមានភាពល្អប្រសេីរ។ ក្នុងនាមក្រុមប្រឹក្សា និងរដ្ឋបាលរាជធានីភ្នំពេញ ឯកឧត្តមឆាយ វីរៈ បានធានាថានឹងយកសំណេីរ និងសំណូមពររបស់បងប្អូនលេីកឡេីងដែលនៅសេសសល់ ទៅដាក់ជូនគណៈអភិបាលរាជធានីភ្នំពេញ ដេីម្បីពិនិត្យនឹងដោះស្រាយជូន ព្រមទាំងផ្តល់ពត៌មានត្រឡប់ជូនបងប្អូនវិញតាមរយះក្រុមប្រឹក្សាសង្កាត់ ពីលទ្ធផលនៃការដោះស្រាយជូនទាំងលទ្ធផលវិជ្ជមាន និងអវិជ្ជមានដោយមានបញ្ជាក់ពីមូលហេតុច្បាស់លាស់៕