រួមគ្នាបង្កើតភាពល្អឥតខ្ចោះ និងចែករំលែកអនាគត “ការធ្វើដំណើរទៅកាន់ប្រទេសចិន” របស់និយោជិតបរទេសដែលបានឃើញ ផ្ទាល់ការអភិវឌ្ឍន៍បៃតង និងការបន្លាស់ប្តូរនៃបច្ចេកវិទ្យាដ៏ឆ្លាតវៃផ្សេងៗ ទៀតរបស់ ក្រុមហ៊ុន ឆាយណា តាថាង
“ស្វាគមន៍អ្នកគ្រប់គ្នា ស្វាគមន៍ថ្ងៃក្រោយឧស្សាហ៍ត្រលប់មកផ្ទះ” កម្មវិធីសកម្មភាពទស្សនកិច្ចនិយោជិតបរទេសដំបូង ក្រោមប្រធានបទ “រួមគ្នាបង្កើតភាពល្អឥតខ្ចោះ និងចែករំលែកអនាគត” ដែលបង្កើតឡើងដោយក្រុមហ៊ុន ឆាយណា តាថាង បានបញ្ចប់ជាស្ថាពរនៅថ្ងៃទី២២ ខែវិច្ឆិកា។ នៅក្នុងអង្គប្រជុំ រាល់ការសួរសុខទុក្ខ និងការយកចិត្តទុកដាក់ដ៏ស្មោះស្ម័គ្រពីថ្នាក់ដឹកនាំក្រុមហ៊ុន ប្រសាសន៍ផ្តែផ្តាំគ្រប់ម៉ាត់សុទ្ធសឹងតែពោរពេញទៅដោយការរំពឹងទុកដោយក្តីស្រលាញ់ ដែលធ្វើអោយនិយោជិតបរទេសគ្រប់រូបមានភាពរំភើបក្រៃលែង។
“ចាប់ពីពេលនេះតទៅ យើងមានគ្រួសារនៅប្រទេសចិនហើយ! ខ្ញុំសង្ឃឹមថានឹងមានឱកាសត្រលប់មកវិញ” “ការធ្វើដំណើរទៅកាន់ប្រទេសចិនគឺជាបទពិសោធន៍ដ៏មានតម្លៃបំផុតមួយក្នុងចំណោមបទពិសោធន៍ដទៃក្នុងឆាកជីវិតរបស់ខ្ញុំ ខ្ញុំនឹងចែករំលែកលទ្ធផលដែលទទួលបាន និងការបំផុសគំនិតពីដំណើរទស្សនកិច្ចនេះទៅក្នុងការងារជាក់ស្តែង។” នៅក្នុងអង្គប្រជុំ និយោជិតបរទេសបានបង្ហាញពីភាពមិនអស់អាល័យ និងការដឹងគុណយ៉ាងជ្រាលជ្រៅ។
ថ្ងៃទី១១ ខែវិច្ឆិកា និយោជិតបរទេសឆ្នើមចំនួន៦រូប របស់ក្រុមហ៊ុន ឆាយណា តាថាង មកពីប្រទេសឥណ្ឌូនេស៊ី និងប្រទេសកម្ពុជាបានចេញដំណើរពីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន ឆាយណា តាថាង ដើម្បីចាប់ផ្តើមដំណើរសិក្សា និងស្វែងយល់អំពី “ការធ្វើដំណើរទៅកាន់ប្រទេសចិន”។ ក្នុងអំឡុងពេលនៃការធ្វើដំណើររយៈពេលជាងដប់ថ្ងៃ ពួកគេបានពិនិត្យមើល និងស្វែងយល់អំពីប្លង់ឧស្សាហកម្មរបស់ ក្រុមហ៊ុន ឆាយណា តាថាង វិសាលភាពអាជីវកម្ម និងបេតិកភណ្ឌវប្បធម៌យ៉ាងជ្រាលជ្រៅ ពួកគេក៏បានសិក្សា និងផ្លាស់ប្តូរគំនិតគ្នានៅនឹងកន្លែងអំពីបច្ចេកវិទ្យាទំនើប និងគោលគំនិតនៃការគ្រប់គ្រងរបស់សហគ្រាសចិនក្នុងការអភិវឌ្ឍន៍បៃតង ការបន្លាស់ប្តូរនៃបច្ចេកវិទ្យាដ៏ឆ្លាតវៃផ្សេងៗទៀត មានទំនាក់ទំនងប្រកៀកគ្នាទទួលបានបទពិសោធន៍ទាក់ទាញនៃវប្បធម៌ប្រពៃណីចិន ហើយតាមរយៈពួកគេបង្ហាញពីសមិទ្ធិផលឆ្នើមរបស់សហគ្រាសចិន គោលគំនិតអភិវឌ្ឍន៍ដោយបើកចំហ និងរួមបញ្ចូលទៅកាន់ពិភពលោក។
ចំណតដំបូងសម្រាប់ក្រុមភ្ញៀវពិសេសនេះក្រោយពេលចេញពីទីក្រុងប៉េកាំង គឺឆ្ពោះទៅរោងចក្រផលិតថាមពល តាថាងណានជីន ដែលមានអាយុកាល១១៤ឆ្នាំ។ នៅទីនេះ បុគ្គលិកបរទេសត្រូវបានទាក់ទាញយ៉ាងខ្លាំងដោយអេក្រង់ LCD ដ៏ធំនៅលើជញ្ជាំងនៃរោងចក្រថាមពលឆ្លាតវៃ។
“បន្ទប់បញ្ជានៃរោងចក្រថាមពលឆ្លាតវៃគឺស្មើនឹងខួរក្បាលរបស់រោងចក្រថាមពល។ វាត្រូវបានភ្ជាប់ទៅនឹងប្រព័ន្ធត្រួតពិនិត្យឆ្លាតវៃរបស់រោងចក្រផលិតថាមពល តាថាងណានជីន ហើយអាចដឹងពីមុខងារដូចជា ការត្រួតពិនិត្យឆ្លាតវៃ ការដឹកជញ្ជូនធ្យូងថ្មដោយស្វ័យប្រវត្តិ ចំហេះឆ្លាតវៃ ការវិនិច្ឆ័យកំហុសឆ្លាតវៃ និងការកែតម្រូវប្រតិបត្តិការឆ្លាតវៃជាដើម។” ទាំងនេះជាប្រសាសន៍របស់អ្នកគ្រប់គ្រងនៃរោងចក្រផលិតថាមពល តាថាងណានជីន។ តាមរយៈការចុចប៊ូតុងកណ្ដុរ អ្នកគ្រប់គ្នាបានមើលដ្យាក្រាមថាមវន្តក្នុងពេលវេលាជាក់ស្តែងនៃរោងចក្រថាមពលបីវិមាត្រ ហើយមានអារម្មណ៍ថាមុខងារដ៏មានអានុភាពនៃវេទិកា អាចមើលឃើញរ៉ូបូតត្រួតពិនិត្យឆ្លាតវៃ។ ពួកគេទាំងអស់គ្នាថានេះជាបច្ចេកវិទ្យាទំនើបដែលគេមិនធ្លាប់ឃើញពីមុនមក។
លោក HASIMUNIYAមកពីក្រុមហ៊ុនផលិតថាមពលឃិនតាលីសាខាឥណ្ឌូនេស៊ី បាននាំយកនូវសំនួរមកសាកសួរ គាត់បានកត់ត្រានូវចំណុចលំបាកទូទៅចំនួនបួននៅក្នុងប្រតិបត្តិការថាមពលរបស់សាខាឥណ្ឌូនេស៊ី រួមមានការវិនិយោគដោយស្វ័យប្រវត្តិទាប ការលំបាកក្នុងការគ្រប់គ្រងច្បាស់លាស់ ការលំបាកក្នុងការសម្របសម្រួលការងារ និងការប្រែប្រួលដ៏ធំនៃគុណភាពចំហាយទឹក។ នៅរោងចក្រផលិតថាមពល តាថាងណានជីន លោក HASIMUNIYA ទទួលបានចម្លើយដោយពេញចិត្ត។ គាត់ស្ងើចសរសើរថា ßមុនពេលមកដល់ប្រទេសចិន ខ្ញុំបានលឺថារោងចក្រថាមពលនៅប្រទេសចិនមានភាពវៃឆ្លាតខ្ពស់ ហើយអាំងតង់ស៊ីតេពលកម្មរបស់ប្រតិបត្តិករមានកម្រិតទាប លើកនេះខ្ញុំពិតជាមានសំណាងណាស់ដែលបានទៅទស្សនាសិក្សាពីរោងចក្រថាមពល តាថាងណានជីន វាពិតជាលឺដប់មិនស្មើប្រសព្វមួយ។ ការគ្រប់គ្រងដ៏មានប្រសិទ្ធិភាព ការត្រួតពិនិត្យឆ្លាតវៃ ការអនុវត្តស្វ័យប្រវត្តរបស់រោងចក្របច្ចេកវិទ្យាឆ្លាតវៃតាថាង ពិតជាធ្វើអោយមនុស្សមានភាពភ្ញាក់ផ្អើរខ្លាំង។à
ក្រោយមក និយោជិតបរទេសបានទៅទស្សនាក្រុមហ៊ុនផលិតថាមពលដោយកម្តៅ តាថាងស៊ូចូវ ដែលមានទួរប៊ីនឧស្ម័នផលិតដោយខ្លួនឯងដំបូងបង្អស់របស់ក្រុមហ៊ុន ឆាយណាតាថាង និងគម្រោងដំបូងគេបង្អស់ ដែលចែកចាយថាមពលអគ្គីសនីដោយពន្លឺព្រះអាទិត្យនៅលើដំបូលរបស់ក្រុមហ៊ុន ឆាយណាតាថាង។ នៅរោងចក្រផលិតថាមពលដោយឧស្ម័ន ពួកគេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះបរិស្ថានរោងចក្រដែលមានភាពអនាម័យគ្មានធូលី។ នៅពេលដែលគាត់បានឮថា នៅតែមួយខែទៀត រោងចក្រថាមពលទួរប៊ីនឧស្ម័ននឹងសម្រេចបាន “មិនដែលឈប់” រយៈពេលប្រាំឆ្នាំជាប់ៗគ្នា លោក NAPOLIN XILEIJIAER ដែលជាវិស្វករប្រតិបត្តិការនៃក្រុមហ៊ុនថាមពល ខាអឺតឹង របស់សាខាឥណ្ឌូនេស៊ី បាននិយាយថា វាមិនគួរឱ្យជឿ ហើយគាត់បានកត់ត្រាលម្អិតអំពីដំណើរការ និងគោលការណ៍ការ នៃការបណ្តុះបណ្តាលពិសោធន៏យ៉ាងលម្អិត។
លើសពីនេះ និយោជិតបរទេសក៏បានទៅទស្សនារោងចក្រផលិតថាមពល តាថាងលីសឺកាង និងគម្រោងថាមពលខ្យល់នៅលើសមុទ្រដំបូងគេរបស់ក្រុមហ៊ុន ឆាយណាតាថាង ផងដែរ។ ឈរនៅលើច្រាំងនៃសមុទ្រពណ៌លឿង អ្នកអាចមើលឃើញទួរប៊ីនខ្យល់ដ៏មហិមា និងអស្ចារ្យ ដែលកំពុងដំណើរការនៅលើសមុទ្រ ដោយបញ្ជូនថាមពលថាមពលថ្មីជាបន្តបន្ទាប់ទៅកាន់តំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចនៅលើច្រាំងសមុទ្រ។ លោក EVAN YULIANDELI ប្រធានផ្នែកបច្ចេកទេសនៃក្រុមហ៊ុនផលិតថាមពល ស៊ូម៊ូសាយ របស់សាខាឥណ្ឌូនេស៊ី បានរអ៊ូរទាំទៅកាន់ខ្លួនគាត់ថា “ប្រសិនបើស្រុកកំណើតរបស់ខ្ញុំក៏អាចសាងសង់រោងចក្រថាមពលដើរដោយខ្យល់ធំបែបនេះដែរ ពិតជាល្អណាស់។”
ការផ្លាស់ប្តូរបច្ចេកទេសបំពេញគ្នាទៅវិញទៅមក
“ដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន” លើកនេះ មិនត្រឹមតែជាដំណើរទស្សនកិច្ចសិក្សាប៉ុណ្ណោះទេ ថែមទាំងមានទំនាក់ទំនងគ្នានៃគំនិតផ្លាស់ប្តូរបច្ចេកទេសផងដែរ។ និយោជិតបរទេសបានពិភាក្សា និងផ្លាស់ប្តូរស៊ីជម្រៅជាមួយអ្នកគ្រប់គ្រងរបស់គម្រោងពាក់ព័ន្ធ និងអ្នកជំនាញបច្ចេកទេសអំពីនិន្នាការអភិវឌ្ឍន៍ ការច្នៃប្រឌិតបច្ចេកវិទ្យា ការពង្រីកទីផ្សារ និងផ្នែកផ្សេងទៀតនៃឧស្សាហកម្មថាមពលក្នុងស្រុក និងក្រៅប្រទេស។
នៅក្រុមហ៊ុនផលិតថាមពលដោយកំដៅ តាថាងស៊ូចូវ លោក LI DEWAN អនុប្រធាននាយកដ្ឋានប្រតិបត្តិការនៃក្រុមហ៊ុនផលិតថាមពល មីឡាអូ របស់សាខាឥណ្ឌូនេស៊ី បានបង្ហាញពីចម្ងល់ការអនុវត្ត “មិនដែលឈប់” របស់ក្រុមហ៊ុនផលិតថាមពលដោយកំដៅ តាថាងស៊ូចូវ សម្រាប់រយៈពេលប្រាំឆ្នាំជាប់ៗគ្នា។ គាត់សួរបញ្ជាក់ថាហេតុអ្វីក្រុមហ៊ុនផលិតថាមពលដោយកំដៅ តាថាងស៊ូចូវ អាចធ្វើបាននូវចំណុចនេះ ហើយគាត់រកបានចម្លើយនៅលើកុំព្យូទ័រថេប្លេតដែលមានតម្លើងនូវប្រព័ន្ធសំបុត្រប្រតិបត្តិការអេឡិចត្រូនិច។ ប្រព័ន្ធនេះរួមបញ្ចូលឧបករណ៍សម្គាល់ “QR CODE” កំណត់ត្រារូបភាព ការថតសម្លេងប្រតិបត្តិការ ការបំពេញទម្រង់ចុះឈ្មោះ និងមុខងារផ្សេងទៀតនៅក្នុងប្រព័ន្ធតែមួយ ដោយការពារគម្លាតដើរខុស លុបបំបាត់នូវទង្វើនៃការរំលងធាតុ។ លោក LI DEWAN ជឿជាក់ថានេះគឺជា “ការលុបបំបាត់កំហុសធំបំផុត” នៃប្រតិបត្តិការខុសច្បាប់។
នៅក្រុមហ៊ុនផលិតថាមពល តាថាងលីសឺកាង និយោជិតបរទេសបានងឿងឆ្ងល់ចំពោះអព្ភូតហេតុប្រវត្តិសាស្រ្តនៃការសាងសង់របស់ក្រុមហ៊ុនដែល “ដំណើរការគម្រោងបីក្នុងមួយខែ” និង “ដំណើរការគម្រោងបួនក្នុងមួយត្រីមាស”។
នៅពេលទស្សនកិច្ចសហគ្រាសផលិតឧបករណ៍ថាមពលថ្មី និយោជិតបរទេសកាន់តែមានការភ្ញាក់ផ្អើរចំពោះកម្រិតផលិតកម្មរបស់ប្រទេសចិន។ នៅក្នុងសិក្ខាសាលាផលិតកម្មរបស់ក្រុមហ៊ុនផលិតថាមពលពន្លឺព្រះអាទិត្យ ស៊ូចូវអាធឹសឺ ពួកគេបានឃើញថាដំណើរការផលិតទាំងមូលគឺស្ទើរតែគ្មានមនុស្សបញ្ជា ការផលិត និងការដំឡើងវត្ថុធាតុដើមប៉ូលីស៊ីលីកុន ដែលមានភាពបរិសុទ្ធខ្ពស់បានឆ្លងកាត់ដំណើរការជាបន្តបន្ទាប់ ហើយចុងបញ្ចប់ត្រូវបានផលិត និងផ្គុំចូលទៅក្នុងបន្ទះសូឡា។ បុគ្គលិកថែទាំអគ្គិសនីរបស់ក្រុមហ៊ុន ស៊ី.អេច.ឌី (ខេមបូឌា) ហាយដ្រូផៅវ័រ ឌីវេឡុបមេន លោក ខៀវ វណ្ណណុប មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះរឿងនេះហើយបានសាកសួរថា៖ “តើអ្នកមានខ្សែសង្វាក់ផលិតកម្មប៉ុន្មាន? តើថ្មបន្លាស់របស់បន្ទះសូឡាផលិតបានប៉ុន្មានក្នុងមួយឆ្នាំ?” នៅពេលដែលដឹងថាខ្សែសង្វាក់ផលិតរបស់រោងចក្រនេះមានទាំងអស់២១ខ្សែ និងថ្មបន្លាស់នៃបន្ទះសូឡាអាចផលិតបានថាមពល ១៨លានគីឡូវ៉ាត់ម៉ោងក្នុងមួយឆ្នាំ គាត់កោតសសើរមិនដាច់ពីមាត់នូវកម្រិតនៃការផលិតរបស់ប្រទេសចិនដែលមានភាពឈានមុខមិនអាចបំបែកបាន។
បទពិសោធន៍វប្បធម៌ បង្កើនមិត្តភាព
ក្នុងអំឡុងពេលធ្វើដំណើរ និយោជិតបរទេសក៏បានទៅទស្សនាសាលតាំងពិពណ៌វប្បធម៌សាជីវកម្មនៃទីស្នាក់ការកណ្តាលក្រុមហ៊ុន ឆាយណាតាថាង និងមជ្ឈមណ្ឌលចែកចាយផលិតកម្ម “ឌីជីថលឆ្លាតវៃបៃតង” ផងដែរ។ រូបភាពនីមួយៗផ្តិតចេញយ៉ាងរស់រវើកនូវដំណើរការប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុន ឆាយណាតាថាង ពីការខិតខំប្រឹងប្រែងរហូតដល់ការរីកចម្រើនយ៉ាងឆាប់រហ័ស ការអភិវឌ្ឍន៍ និងការខិតខំដើម្បីក្លាយជាក្រុមហ៊ុនលំដាប់ពិភពលោក។ ទិដ្ឋភាពនីមួយៗ ធ្វើអោយនិយោជិតបរទេសទទួលបានបទពិសោធន៍ពីវប្បធម៌សាជីវកម្មរបស់ ឆាយណាតាថាង និង “ឌីជីថលឆ្លាតវៃបៃតង” ដែលផ្តល់អំណាចដល់ផលិតកម្ម និងប្រតិបត្តិការលទ្ធផលកាន់តែមានភាពជិតស្និទ្ធ។
“កូនត្រូវខំរៀន ហើយកូនអាចមកចិនដូចប៉ានាពេលអនាគត!” ពេលទៅដល់កន្លែងទស្សនានីមួយៗ លោក LI DEWAN តែងតែទាក់ទងមកគ្រួសារគាត់ និងចែករំលែកបង្ហាញពួកគេតាមរយៈវិដេអូខល។ ក្នុងអំឡុងពេលប្រាស្រ័យទាក់ទងគ្នា លោក NAPOLIN បានច្រៀងបទ “IT’S A WONDERFUL NIGHT” ជាមួយនឹងសម្លេងបុរសពោរពេញដោយភាពទាក់ទាញ ដែលទទួលបានការទះដៃអបអរសាទរយ៉ាងកក់ក្តៅពីសហការីជនជាតិចិន។ និយោជិតខ្មែរ អ្នកនាង ម៉ី វីឡា ក៏បានច្រៀងនូវបទ “ពន្លឺនៃវិថី” ដែលនិពន្ធ និងកែសម្រួលដោយខ្លួនគាត់ផ្ទាល់ផងដែរ ដើម្បីបង្ហាញនូវការដឹងគុណដែលមានចំពោះក្រុមហ៊ុន ឆាយណាតាថាងដែលបាននាំអោយប្រជាជនកម្ពុជាឆ្ពោះទៅរកពន្លឺដ៏ត្រចះត្រចង់។
សកម្មភាព “ដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន” លើកនេះមិនត្រឹមតែអនុញ្ញាតឱ្យនិយោជិតបរទេសទទួលបានបទពិសោធន៍នៃការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សរបស់ប្រទេសចិន និងបេតិកភណ្ឌចិនដ៏ជ្រាលជ្រៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអនុញ្ញាតឱ្យពួកគេមានការយល់ដឹងកាន់តែជិតស្និត និងធ្វើសមាហរណកម្មទៅក្នុងក្រុមហ៊ុន ឆាយណាតាថាង ហើយវាក៏ផ្តល់ឱ្យពួកគេនូវភាពជាកម្មសិទ្ធិ និងមោទនភាពនៅក្នុង “ការត្រឡប់មកផ្ទះ” ផងដែរ និងមានទំនុកចិត្តលើអាជីពដែលខ្លួនកំពុងធ្វើ។ ពួកគេបានបញ្ជាក់ថា៖ ត្រូវពាំនាំយកមកវិញនូវចំណាប់អារម្មណ៍ដ៏ល្អរបស់យើងនៅក្នុងប្រទេសចិនដើម្បីមកបម្រើការងារ រួមកំលាំងកាយចិត្តបន្តឆ្ពោះទៅរកភាពល្អឥតខ្ចោះ និងបង្កើតអនាគតដ៏ល្អប្រសើរទៅថ្ងៃអនាគត។
អ្នកគ្រប់គ្រងរបស់ក្រុមហ៊ុន ឆាយណាតាថាង បានមានប្រសាសន៍ថា៖ ដំណើរទស្សនកិច្ចមកកាន់ប្រទេសចិនលើកនេះ សម្រាប់និយោជិតបរទេសរបស់ តាថាង គឺជាវិធានការដ៏សំខាន់មួយដើម្បីរួមគ្នាកសាង “ខ្សែក្រវាត់ និងផ្លូវ” ប្រកបដោយគុណភាពខ្ពស់ និងលើកកម្ពស់គោលការណ៍ “ភាពស្រស់ស្អាតរួមគ្នា”។ ក្រុមហ៊ុន ឆាយណាតាថាង នឹងរក្សានូវគោលគំនិត “ទន្លេធំធេង ប្រមូលផ្តុំបញ្ញវន្តមកពីគ្រប់ទិសទី” បន្តកសាងស្លាកសញ្ញា “ការកសាងឧត្តមភាពរួមគ្នា ចែករំលែកអនាគត” កាន់តែស៊ីជម្រៅនូវប្លង់នៃទេពកោសល្យជាតិ និងអន្តរជាតិ លើកកម្ពស់ការសិក្សាពីគ្នាទៅវិញទៅមកក្នុងចំណងអរិយធម៌ និងប្រជាជន ចំណងផ្សាភ្ជាប់ចិត្តមនុស្ស និងការសម្រេចបាននូវផលប្រយោជន៍ទៅវិញទៅមក លទ្ធផលឈ្នះ-ឈ្នះ និងការអភិវឌ្ឍន៍រួម។ ក្រុមហ៊ុន ឆាយណាតាថាង នឹងបន្តរុករកយ៉ាងស៊ីជម្រៅទៅលើទីផ្សារអាស៊ីអាគ្នេយ៍ ពង្រីកយ៉ាងសកម្មទៅកាន់អាស៊ីកណ្តាល អាហ្រ្វិក អាមេរិកខាងត្បូង និងតំបន់ផ្សេងទៀត ហើយដើរតាមគន្លងនៃការអភិវឌ្ឍន៍អន្តរជាតិ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន ឆាយណាតាថាង នឹងបន្តអនុវត្តយ៉ាងសកម្មនូវទំនួលខុសត្រូវផ្នែកសេដ្ឋកិច្ចសង្គម និងបរិស្ថានក្នុងប្រទេសម្ចាស់ផ្ទះ ហើយរួមចំណែកបន្ថែមទៀតក្នុងការលើកកម្ពស់ការផ្លាស់ប្តូរថាមពលសកល និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។
អង្គប្រជុំដំណើរទស្សនកិច្ចនិយោជិតបរទេសក្រោមប្រធានបទ “រួមគ្នាបង្កើតភាពល្អឥតខ្ចោះ និងចែករំលែកអនាគត”
និយោជិតបរទេសទស្សនកិច្ចក្រុមហ៊ុនផលិតថាមពលដោយកំដៅ តាថាងស៊ូចូវ
និយោជិតបរទេសទស្សនកិច្ចក្រុមហ៊ុនផលិតថាមពលដើរដោយខ្យល់ តាថាងពីនហាយ