រដ្ឋបាលរាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជរាជធានីភំ្នពេញ បាននឹងកំពុងជួលជុលឡើងវិញដោយចាក់ជាបេតុងឆ្អឹងដែក១២លី កម្រាស់២តឹក បន្ទាប់ពីក្រុមបច្ចេកទេសរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានកបបណ្តាញបំពុងទឹកមេរួច កំណាត់ផ្លូវលេខ១២ ក្រាល់ថ្មមុិចបាត សង្កាត់ក្រាំងធ្នង់ ប្រកបដោយគុណភាព សុវត្ថិភាពការដ្ឋាន ខណ្ឌសែនសុខ
រដ្ឋបាលរាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជរាជធានីភំ្នពេញ សូមណូមពរដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវលេខ១២ បុរីពិភពថ្មីសែនសុខ ដែលហាក់មានការកកស្ទះជាអន្លើៗ មេត្តាយោគយល់ដល់ក្រុមការងារបច្ចេកទេសចាក់បេតុងផ្លូវឡើងវិញ និងជួយយកសំរាមចេញពីមាត់លូ ដើម្បីអោយចរន្តទឹកហូរចេញបានលឿនឆាប់រហ័សនូវរដូវស្សានេះ ។ ជំនាញសាធារណការ និងដឹកជញ្ជូនរាជរាជធានីភំ្នពេញ បានបន្តយកចិត្តទុកដាក់បន្ថែមទៀត និងជួសជុលផ្លូវចំណុចសំខាន់ៗផ្សេងទៀត ជូនប្រជាពលរដ្ឋ ដើម្បីការធ្វើចរាចរណ៌បានស្រួលក្នុងភូមិសាស្រ្តរាជធានីភ្នំពេញអោយបានជាអតិបរមា ៕ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤