ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ ប្រធានអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤ បានអញ្ជើញបន្តដឹកនាំកិច្ចប្រជុំពេញអង្គ នៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៅខេត្តសៀមរាប ព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤
ឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្ត្រី លី ធុជ ប្រធានអនុញ្ញាអូតាវ៉ា ឆ្នាំ២០២៤ អញ្ជើញបន្តដឹកនាំកិច្ចប្រជុំពេញអង្គ នៃកិច្ចប្រជុំកំពូលសៀមរាបអង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៅសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប។
តាមប្រសាសន៍ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុថ ÷ ពីទឹកដីអង្គរសៀមរាប គណៈប្រតិភូនិងពាំនាំនូវសារនៃសន្តិភាព សារនៃការរស់នៅសុខដុមរមនា សារនៃការកសាងសាកលលោកមួយដែលការពារដល់សិទ្ធិ អ្នករងគ្រោះដោយសារមីន ការពារដល់យុវជនជំនាន់ក្រោយរបស់យើង គឺចេញពីទឹកដីអង្គរសៀមរាបតែម្ដង ដែលមានប្រាសាទអង្គរវត្តជានិមិត្តរូបដ៏រស់រវើក។
សូមជម្រាបថា ផ្ទៃដីមានសុវត្ថិភាពដែលរំដោះបានពីគ្រាប់មីន និងកាកសំណល់សង្គ្រាម ត្រូវបានយកមក ប្រើប្រាស់ជាប្រយោជន៍ក្នុងការអភិវឌ្ឍសង្គមជាតិ ។ ជាបណ្តើរៗ បណ្តាខេត្តមួយចំនួនដែល មានបញ្ហាគ្រាប់មីនទាប ក៏ត្រូវបានប្រកាសជាខេត្តអស់មីន ។