ការប្រកួតឈុតសំលៀកបំពាក់ប្រពៃណី កម្ពុជា-ចិនវគ្គដំបូង បានបញ្ចប់ហើយ!អរគុណសម្រាប់ការចូលរួមរបស់អ្នកដែលអាចចែករំលែកភាពរីករាយជាមួយគ្នា
ការប្រមូលស្នាដៃសម្រាប់ការប្រកួតឈុតសំលៀកបំពាក់ប្រពៃណី កម្ពុជា-ចិនវគ្គដំបូង ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង នឹងបញ្ចប់ជាផ្លូវការនៅថ្ងៃទី 16 ខែវិច្ឆិកា ឆ្នាំ២០២៤។ ការប្រកួតឈុតសំលៀកបំពាក់ប្រពៃណី កម្ពុជា-ចិន ក្នុងលើកនេះមានគោលបំណងអនុវត្តយ៉ាងជ្រាលជ្រៅនូវស្មារតីនៃឆ្នាំនៃកិច្ចផ្សព្វផ្សាយវប្បធម៌រវាងប្រជាជាតិចិន និងកម្ពុជា ដែលត្រូវបានកំណត់រួមគ្នាដោយប្រធានាធិបតីចិន Xi Jinping និងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហ៊ុន ម៉ាណែត។ គោលបំណងរឹតចំណងមិត្តភាព “ដែកថែប” ឱ្យកាន់តែស៊ីជម្រៅថែមទៀត។ រវាងប្រទេសទាំងពីរបង្កើតសហគមអនាគតរួមរបស់ កម្ពុជានិងចិន នៅយុគសម័យថ្មី។ តាមរយៈការផ្លាស់ប្ដូរសម្លៀកបំពាក់ជនជាតិជាសិល្បៈប្រកបដោយភាពច្នៃប្រឌិត ការប្រកួតនេះមានបំណងបង្ហាញពីអរិយធម៌ដ៏មានអត្តសញ្ញាណនិងមិត្តភាពជិតស្និទ្ធរបស់ប្រទេសទាំងពីរ។ ក្នុងអំឡុងពេលព្រឹត្តិការណ៍នេះ យើងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីស្ថាប័នផ្សេងៗដូចជា មជ្ឍមណ្ឌលភាសាចិន DHY, ក្រុមហ៊ុនដឹកជញ្ជូនZTO , E-Get, និង Family Park Sunshine. នៅទីនេះ ក្រុមហ៊ុន ខេមបូឌា ឌីជីថល ធីវី សូមថ្លែងអំណរគុណដ៏ស្មោះត្រង់បំផុតទៅកាន់ស្ថាប័នទាំងអស់សម្រាប់ការគាំទ្រដ៏មានតម្លៃនេះ!ក្នុងពេលជាមួយគ្នានេះ យើងក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកទាំងអស់ដែលបានចូលរួមយ៉ាងសកម្មក្នុងការប្រកួតប្រជែងនេះ!ការចូលរួមដោយភាពកក់ក្តៅ និងគំនិតច្នៃប្រឌិតដ៏អស្ចារ្យរបស់អ្នកបានបន្ថែមភាពរីករាយ និងភាពលេចធ្លោរបស់បេក្ខជនម្នាក់ៗក្នុងការប្រកួតនេះ ។
រាល់ស្នាដៃប្រកួតតែងតែបង្ហាញពីការប្រឹងប្រែងនិងភាពឆ្លាតសម្បូរបែបរបស់អ្នក ដើម្បីបង្ហាញការស្រលាញ់និងការចង់ចូលរួមចែករំលែកចំពោះវប្បធម៌កម្ពុជានិងចិន។
ក្នុងអំឡុងពេលប្រមូលស្នាដៃ យើងបានទទួលស្នាដៃឆ្នើមជាច្រើនដែលសម្បូរទៅដោយភាពច្នៃប្រឌិត និងសម្តែងបានយ៉ាងល្អ។
ស្នាដៃទាំងនេះមិនត្រឹមតែបង្ហាញពីសោភ័ណភាពដ៏ល្អឆ្នើមនៃសម្លៀកបំពាក់ជនជាតិរបស់ប្រទេសចិន និងកម្ពុជា ប៉ុន្តែតាមរយៈការផ្លាស់ប្ដូរសម្លៀកបំពាក់ដ៏ឆ្លាតវៃ ធ្វើឱ្យវប្បធម៌របស់ប្រទេសទាំងពីររួមបញ្ចូលគ្នាបានយ៉ាងល្អ និងគួរឱ្យកោតសរសើរ។
ឥឡូវនេះ ការប្រកួតកំពុងតែចូលទៅដល់វគ្គវាយតម្លៃដោយអ្នកជំនាញ។ យើងនឹងអញ្ជើញអ្នកជំនាញនិងតំណាងពីវិស័យនានា ចូលរួមបង្កើតគណះវិនិច្ឆ័យ ដើម្បីវាយតម្លៃស្នាដៃប្រកួតប្រកបដោយ វិជ្ជាជីវៈ និងយុត្តិធម៌។នៅពេលនេះ យើងនិងមហាជនទូទៅកំពុងទន្ទឹងរង់ចាំលទ្ធផលចុងក្រោយនៃការប្រកួតនេះ ។ ជាមួយគ្នានេះ ពិធីប្រគល់ពានរង្វាន់នៃការប្រកួតប្រជែងក៏នឹងប្រព្រឹត្តទៅយ៉ាងអធិកអធមនៅចុងខែធ្នូផងដែរ។នៅពេលនោះ យើងនឹងប្រកាសអំពីឈ្មោះអ្នកឈ្នះ ផ្តល់រង្វាន់ និងវិញ្ញាបនបត្រ ដល់អ្នកឈ្នះផងដែរ។យើងជឿជាក់ថា នៅក្នុងពិធីប្រគល់ពានរង្វាន់នេះ ពួកយើងនឹងបានឃើញនូវចំណុចប្រសព្វនៃវប្បធម៌ និង មិត្តភាពដ៏ជ្រាលជ្រៅរវាងប្រទេសទាំងពីរ។
យើងសូមអរគុណម្តងទៀត ចំពោះការរួមចំណែកពីស្ថាប័នគាំទ្រ និងបេក្ខជនទាំងអស់ដែលបានខិតខំប្រឹងប្រែងសំរាប់ការប្រកួត! យើងនិងទន្ទឹងរង់ចាំវគ្គដ៏គួរអោយរំភើបបញ្ចប់ដោយជោគជ័យ នៃការប្រកួតឈុតសំលៀកបំពាក់ប្រពៃណី កម្ពុជា-ចិន។