លោកជំទាវ ជឺន អ៊ីយ៉ុន រដ្ឋមន្ត្រីឃោសនាការ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ប្រទេសចិន បានដឹកនាំគណៈប្រតិភូ មកធ្វើទស្សនៈកិច្ច ពីកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិន រួមគ្នាលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ប្រជាជននិងប្រជាជន នៅវិទ្យុជាតិកម្ពុជា
លោកជំទាវ ជឺន អ៊ីយ៉ុន រដ្ឋមន្ត្រីឃោសនាការ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ប្រទេសចិន បានដឹកនាំគណៈប្រតិភូ មកធ្វើទស្សនៈកិច្ច ពីកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិន រួមគ្នាលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ប្រជាជននិងប្រជាជន នៅវិទ្យុជាតិកម្ពុជា នៅថ្ងៃទី ៣០ ខែវិច្ឆិកា២០២៤ នៅវិទ្យុជាតិកម្ពុជា។
ក្នុងដំណើរទស្សនកិច្ចនេះ គណប្រតិភូបានអញ្ជើញទស្សនា រូបភាព និងស្ថានីយ៍វិទ្យុ និងទូរទស្សន៍ក្វាងស៊ី និងវិទ្យុជាតិកម្ពុជា ដែលបានរួមគ្នារៀបចំការផ្សាយបន្តផ្ទាល់នូវប្រព័ន្ធផ្សព្វផ្សាយចម្រុះក្នុងលក្ខណៈដែលយុវជនចិន និងកម្ពុជាពេញនិយមតាមរយៈការផ្សាយផ្ទាល់ ក្នុងគណនីហ្វេសប៊ុក ក្រោមប្រធានបទ “វេទមន្តប្រចាំថ្ងៃ សំលៀកបំពាក់ប្រពៃណីចិននិងខ្មែរទាន់សម័យ” វាបានបង្កើតវេទិកាទំនាក់ទំនងនិងអន្តរកម្មសម្រាប់យុវជនចិននិងកម្ពុជា ដើម្បីស្វែងយល់ពីធាតុផ្សំប្រពៃណីចិននិងកម្ពុជាដែលយុវវ័យពេញចិត្តនិងបង្ហាញពីបេតិកភណ្ឌវប្បធម៌ និងទំនុកចិត្តវប្បធម៌របស់ប្រទេសចិន និងកម្ពុជា។ ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ក្វាងស៊ី បានរក្សាកិច្ចសហប្រតិបត្តិការជាមិត្តភាពជាមួយវិទ្យុជាតិកម្ពុជា ប្រចាំឆ្នាំ ហើយបានអនុវត្តកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់លើវិស័យរួមគ្នាក៏សាងស្ថានីយការងារ បកប្រែរឿងភាគវិទ្យុ ការផ្លាស់ប្តូរកម្មវិធី រួមគ្នាធ្វើជាម្ចាស់ផ្ទះសន្និសីទអន្តរជាតិ និងការរៀបចំសកម្មភាពផ្លាស់ប្តូរវប្បធម៌។ បច្ចុប្បន្ននេះភាគីទាំងពីរបានសហការគ្នាដំណើរការគណនីហ្វេសប៊ុក គឺ “ដៃគូចិន-កម្ពុជា” ដើម្បីបង្ហាញពីការអភិវឌ្ឍន៍ផ្នែកវប្បធម៌ប្រជាជន សេដ្ឋកិច្ច សង្គម និងទិដ្ឋភាពផ្សេងៗទៀតនៃប្រទេសចិននិងកម្ពុជា។ នាពេលខាងមុខ ភាគីទាំងពីរនឹងជំរុញកិច្ចសហប្រតិបត្តិការជាទៀងទាត់ក្នុងកម្មវិធីប្រព័ន្ធផ្សព្វផ្សាយរួមបញ្ចូលគ្នាផងដែរ។