កូនកោងកាងចំនួន ១ ០០០ដើម កូនត្រី និងក្តាម ត្រូវបានដាំ និងលែងនៅក្នុងសហគមន៍អេកូទេសចរណ៍ព្រែកកោងកាង សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង

ឯកឧត្តម ស៊ុន សូសៀន អនុរដ្ឋមន្រ្តីក្រសួងធនធានធម្មជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមពីធីដាំកូនកោង កាងចំនួន 

១,០០០ដើម លែងកូនត្រី និងក្តាមថ្មនៅសហគមន៍អេកូទេសចរណ៍ព្រែកកោងកាង សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ និងដាក់ស្លាកសញ្ជាផ្សព្វផ្សាយនៅក្នុងឧទ្យានជាតិសមុទ្រកោះរ៉ុង ដោយមានការ ចូលរួមពីអាជ្ញាធរកោះរ៉ុង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស និងប្រជាពលរដ្ឋសហគមន៍ ។

លោក Peng Wu អគ្គនាយកវិទ្យាស្ថាន NOTC មានប្រសាសនថា កម្មវិធីគម្រោងសាកល្បងស្តីពីការរៀបចំតំបន់ប្រើប្រាស់ធនធានសមុទ្រ យុទ្ធនាការកាត់បន្ថយប្លាស្ទឹក ការសម្អាតប្លាស្ទិក ការដាំកោងកាង និងប្រលែងកូនត្រី និងក្តាមថ្ម ក្នុងទិសដៅទេសចរណ៍ សហគមន៍បៃតង អនុវត្តដោយអគ្គនាយករដ្ឋានតំបន់ការពារធម្មជាតិ នៃក្រសងួបរិស្ថានកម្ពុជា រដ្ឋបាលខេត្តព្រះសីហនុ និងមជ្ឍមណ្ឌលបច្ចេកវិទ្យាសាគរសាស្រ្តជាតិ នៃក្រសួងធនធានធម្មជាតិនៃសាធារណរដ្ឋប្រជាមានិតចិន ។ គម្រោងនេះអនុវត្តក្នុងឧទ្យានជាតិសមុទ្រកោះរ៉ុងដែលមានកោះចំនួន៧ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ និងកោះកុង ដោយបែងចែកតំបន់គ្រប់គ្រងឧទ្យានជាតិសមុទ្រកោះរ៉ុង គម្រោងនេះផ្តោតលើការស្រាវជ្រាវបែបវិទ្យាសាស្ត្រទាក់ទងនឹងសមុទ្រ និងការចូលរួមពីសហគមន៍ ការធ្វើផែនការ ការស្តាអេកូឡូស៊ី ការសម្អាតបរិស្ថាន និងយុទ្ធនាការឆ្នេរស្អាត ដើម្បីលើកកម្ពស់ការការពារអេកូ ឡូស៊ី និងការអភិវឌ្ឍប្រកបដោយចីរភាព នៃសហគមន៍អេកូទេសចរណ៍ព្រែកកោងកាង ។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បញ្ជាក់ថាក្នុងនាមរដ្ឋបាលខេត្ត ចូលរួមដាំកូនកោងកាង និងសម្ពោធដាក់ឪ្យប្រើប្រាស់សាកល្បងគម្រោងសេដ្ឋកិច្ចចក្រា ពង្រឹងសោភ័ណភាពបៃតង នេះជាសមិទ្ធិផល នៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិនថ្មីបន្ថែមទៀត សង្ឃឹមថា និងមានកិច្ចសហប្រតិបត្តិការថ្មីៗជាច្រើនទៀតនៅលើទឹកដីកម្ពុជា ដោយអនុវត្តតាមយុទ្ធសាស្ត្រលោកប្រធាននាធិតី ស៊ី ជីនពីង (ខ្សែក្រវ៉ាត់ និងផ្លូវ) និងយុទ្ធ សាស្ត្រចតុកោណរបស់រាជរដ្ឋភិបាលកាលពីអាណត្តិមុនដឹកនាំដោយសម្តេច តេជោ ហ៊ុន សែន បន្តមកយុទ្ធសាស្ត្របញ្ចកោណតំណាក់កាលទី១ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រីកម្ពុជា ភាពស៊ីចង្វាក់ ខ្សែក្រវ៉ាត និងផ្លូវនិងយុទ្ធសាស្ត្របញ្ចកោណផ្តល់នូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ សេដ្ឋកិច្ចសង្គម និងសិល្បៈផងដែរ កិច្ចសហប្រតិបត្តិការនេះធ្វើឪ្យកម្ពុជា មានផ្លូវល្បឿនលឿនទីមួយ និងមានតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលសម្តេចតេជោលើកឡើងថា ហាក់ដូចជាកូនរបស់សម្តេច និងឯកឧត្តមប្រធានាធិបតី ស៊ី ជីងពិង ជាអ្នកបង្កើតឡើង ត្រូវបានការ ពារ និងជំរុញឪ្យដំណើការទៅមុខជាលំដាប់ និងតំបន់សេដ្ឋកិច្ចពិសេសនៅស្រុកព្រៃនប់ជាសមិទ្ធិផល និងមានសមិទ្ធិផលផ្សេងៗទៀតកើតចេញពីផ្លែផ្កានៃសុខសន្តិភាព បើកម្ពុជាមិនមានសុខសន្តិភាព កិច្ចសហប្រតិប្តិការគ្រប់យ៉ាងមិនអាចកើតមានឡើងនោះទេ កម្ពុជា និងចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាសុខសន្តិសុខ សណ្តាប់ធ្នាប់ពិភពលោក។ កម្ពុជាទទួលបានសុខសន្តិភាពនៅឆ្នាំ១៩៩៨  ដែលជាការខិតខំប្រឹងប្រែងរបស់សម្តេចតេជោ និងគណបក្សប្រជាជន ពិសេសផ្តើមចេញពីថ្ងៃ ២ធ្នូ ១៩៧៨ បន្តរហូតមកដល់សព្វថ្ងៃនេះ ក្រុងកោះរ៉ុង ជាក្រុងបង្កើតក្រោយគេ ធ្វើឪ្យក្រុងកោះរ៉ុងទទួលបានភ្ញៀវទេសចរណ៍ច្រើនក្នុងមួយឆ្នាំ សូមអគុណក្រុមការងារបង្កើតបានជាសហគមន៍តំបន់ទេសចរណ៍កោងកាង យើងសង្ឃឹមថា តំបន់នេះកាន់តែមានបរិស្ថានល្អប្រសើរ ស្រស់ស្អាតភ្ញៀវទេសចរណ៍កាន់តែច្រើនថែមទៀត យើងទាំងអស់គ្នានៅទីនេះត្រូវមានសេចក្តីស្រឡាញ់ធម្មជាតិ សូមប្រជាពលរដ្ឋ និងភ្ញៀវទេសចរម្នាក់ ត្រូវដាំដើមឈើឪ្យបានមួយដើម ពិសេសដើមកោងកាងវាមានអត្ថប្រយោជន៍ច្រើនដល់ វិស័យទេសចរណ៍ និងការពារធនធានធម្មជាតិ ។

ឯកឧត្តម ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន ថ្លែងអំណគុណរដ្ឋបាលខេត្ត លោកអគ្គនាយកវិទ្យាស្ថាន NOTC និងអនុអនុរដ្ឋមន្រ្តីក្រសួងធនធានធម្មជាតិ នៃសាធា រណរដ្ឋប្រជាមានិតចិន បានរៀបចំកម្មវិធីអនុវត្តគម្រោងសាកល្បងសេដ្ឋកិច្ចចក្រា CGS សម្រាប់ឧទ្យានជាតិសមុទ្រកោះរ៉ុង ខេត្តព្រះសីហនុ ជាការពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិមួយថែមទៀតរវាងកម្ពុជា និងចិន លើការរៀបចំផែនការតំបន់ប្រើប្រាស់ធនធានសមុទ្រប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបោះជំហានកាន់តែជិត នៃកិច្ចសហប្រតិបត្តិការវិស័យសមុទ្រកម្ពុជា ចិន ដើម្បីរួមគ្នាការពារធនធានធម្មជាតិសមុទ្រ និងការកាត់បន្ថយសំណល់ប្លាស្ទឹក ដូច្នេះយើងចូលរួមថែរក្សា និងអភិរក្សព្រៃកោងកាង និងជីវ:ចម្រុះបាតសមុទ្ររបស់យើងឪ្យបានគង់វង្ស ជាផលប្រយោជន៍សម្រាប់សហគមន៍មូលដ្ឋាន ទន្ទឹមនោះយើងក៏ត្រូវរកផលិតផលទេសចរណ៍យកមកដាក់តាំង ឬលក់ជូនភ្ញៀវទេសចរជាតិអន្តរជាតិដែលមកលេងកម្សាន្តសហគមន៍ទេសចរណ៍កោងកាងក្រុងកោះរ៉ុងរបស់យើងកាន់តែច្រើនបន្ថែមទៀត ។