ប្រវត្តិសាស្រ្តថ្មីប្រធានាធិបតីកូរ៉េខាងត្បូងប្រកាសច្បាប់អាជ្ញាសឹកក្នុងប្រទេសកាលពីយប់មិញនេះដើម្បីប្រឆាំងនឹងសមាជិកសភាក្រោយច្បាប់នេះខកខាន៤៤ឆ្នាំមកហើយ!
![](https://imgtvk.sgp1.digitaloceanspaces.com/wp-content/uploads/2024/12/04102018/Untitled-design_20241204_101917_0000-1130x580.png)
រដ្ឋាភិបាលរបស់ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol នៅព្រឹកថ្ងៃពុធនេះបានសម្រេចលុបចោលច្បាប់អាជ្ញាសឹកវិញ បន្ទាប់ពីយប់ថ្ងៃអង្គារ៍នេះក្រោយពេលស្ថានភាពកាន់តែតានតឹងនិងក្តៅគគុកលើបញ្ហានយោបាយ ដែលមន្រ្តីប៉ូលីសបានសម្រុកឡោមព័ទ្ធវិមានសភា នៅពេលដែលសមាជិកសភាបានសម្រុកទៅបោះឆ្នោតបដិសេធលើការគ្រប់គ្រងយោធា ទាំងយប់នោះដែរ។ លោកប្រធានាធិបតី Yoon Suk Yeol បាននិយាយថារដ្ឋាភិបាលរបស់លោកបានដកសិទ្ធបុគ្គលិកយោធាខ្លះ បន្ទាប់ពីការបោះឆ្នោតសភាបែបទ្វាភាគីឬBipartisanship ដែលបានបដិសេធច្បាប់អាជ្ញាសឹកនោះ ហើយវិធានការនេះត្រូវបានដកចេញជាផ្លូវការនៅម៉ោង ៤:៣០ ព្រលឹមថ្ងៃពុធនេះ (ម៉ោងនៅកូរ់េ) ក្នុងអំឡុងពេលបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រីទាំងយប់ដែរ។ សូមបញ្ជាក់ថាលោក Yoon បានប្រកាសច្បាប់អាជ្ញាសឹកកាលពីល្ងាចចូលដល់រាត្រីថ្ងៃអង្គារម្សិលមិញ ដោយប្តេជ្ញាលុបបំបាត់កងកម្លាំងដែលមានទំនោ “ប្រឆាំងរដ្ឋ” ឬ anti-state នៅពេលដែលលោកប្រធានាធិបតីបានតស៊ូប្រឆាំងនឹងក្រុមសមាជិកសភាដែលមានទំនោប្រឆាំងរដ្ឋនិងគ្រប់គ្រងសភាក្នុងប្រទេសកូរ៉េខាងត្បូង ហើយបានចោទប្រកាន់លោកថាមានចេតនាយោគយល់ដល់ប្រទេសកូរ៉េ កុម្មុយនិស្តកូរ៉ខាខាងជើង។ ប៉ុន្តែរយៈពេលតិចជាងបីម៉ោងក្រោយមក សភាបានបោះឆ្នោតលុបចោលសេចក្តីប្រកាសនេះវិញ ដោយលោកប្រធានសភាកូរ៉េ Woo Won Shik ដោយប្រកាសថាច្បាប់អាជ្ញាសឹកនេះ “មិនត្រឹមត្រូវ” ហើយសមាជិកសភា “នឹងការពារលទ្ធិប្រជាធិបតេយ្យជាមួយប្រជាជនកូរ៉េទាំងអស់”។ សូមបញ្ជាក់ថាកាលពីយប់កណ្តាលអាធ្យាតនេះក្រោយពីប្រកាសច្បាស់អាជ្ញាសឹកប្រជាជនដែលបានធ្វើដំណើរតាមដងផ្លូវក្នុងទីក្រុងសេអ៊ូល ក៏ត្រូវផ្អាកដែរ។ ស្ថានភាពនោះពេលយប់មិញហាក់បីដូចជាមានមនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នានៅខាងមុខអគារសភារបស់ប្រទេសនេះរួចជាស្រេចទៅហើយ ដោយគ្រវីបដា និងអំពាវនាវនិងចោទប្រកាន់លោកប្រធានាធិបតី Yoon ផងដែរ បន្ទាប់ពីការប្រកាសរបស់លោក។ បុគ្គលិកការិយាល័យ Han Dong Gun ដែលបានចូលរួមការតវ៉ាបាននិយាយថា “ខ្ញុំជឿថាខ្ញុំគួរតែបោះជំហានទៅមុខហើយពេលនេះ ហើយចាត់វិធានការក្នុងនាមជាពលរដ្ឋកូរ៉េម្នាក់ក្នុងប្រទេសនេះដែរ”។ “រឿងបែបនេះមិនគួរកើតឡើងទេ ប៉ុន្តែវាបានឡើងមិនគួរឲ្យជឿ។ ខ្ញុំមានអារម្មណ៍ថាយើងកំពុងត្រលប់ទៅយុគសម័យនៃរបបផ្តាច់ការវិញហើយ។ ខ្ញុំជឿថាវាមិនត្រឹមត្រូវទេសម្រាប់ការសម្រេចចិត្តរបស់ប្រធានាធិបតី Yoon ក្នុងការធ្វើសកម្មភាពជាឯកតោភាគីបែបនេះ” ។
ចំណាត់ការដ៏គួរឱ្យភ្ញាក់ផ្អើលរបស់លោកប្រធានាធិបតីបានធ្វើឱ្យមហាជនមានប្រតិកម្មវិលទៅរកយុគសម័យនៃមេដឹកនាំផ្តាច់ការដែលប្រទេសនេះខកខានបានឃើញចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០មកហើយវាក៏ត្រូវបានថ្កោលទោសភ្លាមៗដោយក្រុមប្រឆាំង និងមេដឹកនាំគណបក្សរបស់លោក Yoon ផ្ទាល់ថែមទៀតផង៕
សម្រួលអត្ថបទ៖ សុផារិន្ទ