រដ្ឋបាលរាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ គម្រោងការស្ថាបនាប្រព័ន្ធផ្លូវដែកចាស់ ប្រវែងជាង៤៤០០ម៉ែត ជាផ្លូវយុទ្ធសាស្ត្រក្នុងការរំដោះចរាចរ តំបន់បឹងកក និងតំបន់ទួលសង្កែ តំបន់ច្រាំងចំរេះ ទី១ និងទី២ គីឡូម៉ែតលេខ៦ ដល់កែងផ្លូវជាតិលេខ៥ ខណ្ឌប្ញស្សីកែវ បេតុងឆ្អឹងដែក សម្រេចបាន១០០%ហើយ និងបានសម្រេចដាក់បង្គោលភ្លើងសាធារណៈផ្លូវ១៣០បង្គោល កំម្ពស់១០ម៉ែត្រ ប្រវែង៣០ម៉ែត្រក្នុង១បង្គោល របស់រដ្ឋបាលរាជធានីភ្នំពេញ
គិតត្រឹមថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤នេះ
ការស្ថាបនាប្រព័ន្ធផ្លូវដែកចាស់ ប្រវែងជាង៤៤០០ម៉ែត ជាផ្លូវយុទ្ធសាស្ត្រក្នុងការរំដោះចរាចរ តំបន់បឹងកក និងតំបន់ទួលសង្កែ សង្កាត់ច្រាំងចំរេះទី១ និងទី២ គីឡូម៉ែតលេខ៦ ដល់កែងផ្លូវជាតិលេខ៥ ខណ្ឌប្ញស្សីកែវ បានចាប់ផ្តើមការងារ បេតុងឆ្អឹងដែក របស់ រដ្ឋបាលរាជធានីភ្នំពេញ ។ ការចាក់ជាបេតុងទទឹង ១៦,៥ម៉ែតថ្មី មានសួនច្បារកណ្តាល២,៥ម៉ែត ជាផ្លូវយុទ្ធសាស្ត្រក្នុងការបញ្ជៀសចរាចរផ្លូវជាតិលេខ៥ តំបន់ផ្លូវលេខ៧០បឹងកក តំបន់ភ្នំពេញសេនធ័រ ស្ថិតនៅក្នុងសង្កាត់ទួលសង្កែ និងច្រោះចំរេះទី១ ខណ្ឌប្ញស្សីកែវ ប្រវែងបណ្តាយ ៤៤០០ម៉ែត ទទឹង១៦,៥ម៉ែតថ្មី ឆ្អឹងដែក១២លី ក្រាលថ្មមុិច កំម្រាស់២ទឹក សម្រេចបាន១០០% នៃការងារបេតុងហើយ ព្រមទាំងបង្គោលភ្លើងសាធារណៈ១៣០ដើមប្រកបដោយគុណភាព និងសោភ័ន្ធភាពដងផ្លូវ ។
មន្ត្រីជំនាញមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ សំណូមពរដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរនៅលើដងផ្លូវដែកចាស់នេះ សូមមេត្តា គោរពច្បាប់ចរាចរណ៍ និងចូលរួមថែរក្សាអនាម័យបរិស្ថានតាមផ្លូវនានា ជាពិសេសចូលរួមទុកដាក់សំរាមអោយបានត្រឹមត្រូវ តាមបណ្តាយផ្លូវដែលកំពុងការដ្ឋានដំណើរការ រួមទាំងការទុកដាក់សំភារៈផ្សេងៗអោយមានសណ្តាប់ធ្នាប់ពេលការដ្ឋានបញ្ចប់ព្រមទាំង សូមមេត្តាយោគយល់ ដល់ក្រុមការងារសម្រាប់ការបិទផ្លូវនេះកន្លងមកមួយផ្នែកៗ ដើម្បីផ្តល់ភាពងាយស្រួលក្នុងរង្វង់ការដ្ឋានបានដំណើការលឿន។ ម្យ៉ាងវិញទៀត ដើម្បីអោយបងប្អូនធ្វើដំណើបានស្រួល និងមានសុវត្ថិភាពខ្ពស់ ៕