សាកលវិទ្យាល័យAUPP បានរៀបចំការប្រកួតប្រជែងថ្នាក់ជាតិក្នុងវិស័យសន្ដិសុខ សាយប័រ Capture the flag (CTF) ឆ្នាំ២០២៤
សាកលវិទ្យាល័យAUPP និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដោយមានការចូលរួមឧបត្ថមដោយ VW Software Technologies ក្រុមហ៊ុនមេគង្គណិត បានរៀបចំការប្រកួតថ្នាក់ជាតិក្នុងវិស័យសន្ដិសុខ Cybersecurity Capture the flag Competition ក្រោមអធិបតីភាពឯកឧត្ដម ខូវ មករា រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោកប្រធាន Vincent Mahendran នាយកប្រតិបត្តិនៃ VW Software Technologies។
គោលបំណងក្នុងកម្មវិធីថ្ងៃនេះចង់ផ្សារភ្ជាប់អ្នកដែលនៅក្នុងវិស័យសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត និងស្វែងយល់បន្ថែមអំពី កម្មវិធីប្រកួតប្រជែងនេះ និងជំរុញកំណើនកិច្ចសហការ ឧត្តមភាពក្នុង ប្រព័ន្ធសុវត្ថិភាពតាមអ៊ីនធឺណិតនៅប្រទេស កម្ពុជា។
ថ្លែងក្នុងពិធីបើកកម្មវិធីនេះ លោកប្រធាន Vincent Mahendran នាយកប្រតិបត្តិនៃ VW Software Technologies បានមតិស្វាគមន៍ថា ការចាប់យកព្រឹត្តិការណ៍ Flag ជាស្ពានតភ្ជាប់គម្លាតរវាងទ្រឹស្តី និងការអនុវត្ត ដោយជំរុញឱ្យអ្នកចូលរួម មានការគិតប្រកបដោយការត្រិះរិះពិចារណា ដោះស្រាយបញ្ហា និងសហការជំនាញដ៏មានសារៈសំខាន់នេះ សម្រាប់ដោះស្រាយបញ្ហាប្រឈមចំពោះប្រព័ន្ធសុវត្ថិភាពតាមអ៊ីនធឺណិតនាពេលបច្ចុប្បន្ន។
ព្រឹត្តិការណ៍នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ AUPP និង ATC ដែលផ្តល់ជូនអ្នកចូលរួមនូវឱកាសដើម្បីសាកល្បងចំណេះដឹងរបស់ពួកគេ ខណៈពេលដែលការពង្រឹងទំនាក់ទំនងជាមួយអ្នកដឹកនាំ និងស្ថាប័ននានាក្នុងឧស្សាហកម្ម។
ឯកឧត្ដម ខូវ មករា រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានមានប្រសាន៍ថាក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលអណត្តទី៧នេះ គឺមានចក្ខុវិស័យផ្លាស់ប្ដូរសេដ្ឋកិច្ចតាមបែបប្រពៃណី ទៅលើវិស័យកសិកម្ម ឧស្សាហ៍កម្ម និងវិស័យសេវាកម្មនានា ដោយបានបន្ថែមទៅលើវិស័យថ្មីមួយទៀតគឺវិស័យសេដ្ឋកិច្ចឌីជីថល។ ឯកឧត្ដម ខូវ មករា បានបញ្ជាក់ថា នេះជាឱកាសដ៏ល្អសម្រាប់អ្នកមានសម្ថតិភាពពិត ពីព្រោះវិស័យបច្ចេកវិទ្យាឌីជីថល គឺពិតជាមានសារៈសំខាន់បំផុតសម្រាប់ការជួយដល់ប្រមុខរាជរដ្ឋាភិបាល ដល់សង្គមជាតិ ជាពិសេសឌីជីថល គឺជាផ្នែកមួយដែលពិភពលោកកំពុងយកចិត្តទុកដាក់ និងត្រូវការ៕