យុវជនត្រូវខិតខំសិក្សារៀនសូត្រ ឱ្យក្លាយជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ រស់នៅក្នុងសង្គមប្រកបការអភិវឌ្ឍរីកចម្រើន !

នេះជាការលើកឡើងរបស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណអភិបាលខេត្តព្រះសីហនុ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាថ្មី ១ខ្នង ស្មើ ៥បន្ទប់ នៃអនុវិទ្យាល័យសំរុង

ស្ថិតនៅឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាថ្ងៃអាទិត្យទី៨ ខែធ្នូ ឆ្នាំ២០២៤

ដោយមានការចូលរួមពីអាជ្ញាធរស្រុកព្រៃនប់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។

ឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការណែនាំដល់ក្មួយៗសិស្សានុសិស្សត្រូវខិតខំបន្តការសិក្សារៀនសូត្រប្រកបសដោយចំណេះដឹង ចំណេះធ្វើ និងបំណិនជីវិត ប្រកបដោយក្រម សីលធម៌ វិជ្ជាជិវ:ប្រកួតប្រជែងថ្នាក់ខេត្ត និងរាជធានី ក្មួយៗនិងជួបជាមួយនឹងធនធានមនុស្សប្រទេសជិតខាងរបស់យើងនៅពេលខាងមុខ ដូច្នេះក្មួយៗនឹងក្លាយជាទំពាំងស្នងឬស្សី ហើយអាកំបាំង នៃភាពជោគជ័យ គឺត្រូវខិតខំឧស្សាព្យាយាមការសិក្សានៅសាលា នៅផ្ទះ ការរៀនជាក្រុមធ្វើឱ្យយើងមានការចងចាំបានល្អប្រសើរ។ ភាពជោគជ័យ វាកើតឡើងបានដោយសារពីជោគជ័យតូចជាច្រើនបូកបញ្ចូលគ្នា យើងជាយុវជនជំនាន់ក្រោយត្រូវដាក់គោលដៅរបស់ខ្លួន ដើម្បីកុំឱ្យមាន ការស្តាយក្រោយ ព្រោះយើងមាន ឱកាស ដើម្បីអនាគតខ្លួនឯង ក្រុមគ្រួសារ ម្យ៉ាងទៀត ដើមហេតុនៃបរាជ័យ គឺជាភាពខ្ចិលច្រអូសរបស់ក្មួយៗ ដូច្នេះត្រូវខិតខំសិក្សារៀនសូត្រ ដើម្បីអនាគតរបស់ក្មួយនៅពេលខាងមុខ ។

ឯកឧត្តម អភិបាលខេត្ត បានបញ្ចាក់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវវិធានការគន្លឹះលើវិស័យអប់រំមានចំនួន៥ គឺ១.ការពង្រឹងសមត្ថភាពរដ្ឋ បាលសាធារណៈ ២.ការលើកកម្ពស់គុណភាពអប់រំ ៣.ការលើក កម្ពស់សុខភាពសេវាសុខា ភិបាល ៤.ការពង្រឹងការអនុវត្តគោល នយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីប្រយុទ្ធប្រឆាំងការជួញដូរ និងប្រើប្រាស់គ្រឿង ញៀន និង៥.ការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌។ ៩តាមរយៈក្រសួងអប់រំយុវជន និងកីឡាបានយកចិត្តទុក ដាក់ និងដាក់ចេញនូវកម្មវិធីផ្សេងៗសំដៅលើកកម្ពស់គុណភាពអប់រំ ដោយផ្តោតលើការពង្រឹងគុណភាពសាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់មធ្យមសិក្សាតាមរយៈវិធានការចំនួន៤ រួមមាន ទី១.ការពង្រឹងអភិបាលកិច្ច ទី២.ការពិនិត្យកែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស ទី៣.ការយក ចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូប ត្ថម្ភដល់កុមារ ការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និងទី៤.ការជំរុញនឹងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា និងសហគមន៍ ក្នុងការអប់រំស្របតាមពាក្យស្លោក «ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ»។ ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជាបានកំពុងយកចិត្តទុកដាក់ខ្លាំង លើការអភិវឌ្ឍមូលធនមនុស្ស ក្នុងគោលបំណងធ្វើឱ្យប្រជាជនកម្ពុជា «មានចំណេះដឹងខ្ពស់ និងជំនាញមួយយ៉ាង តិចប្រចាំជីវិត» ។ លោក អ៊ី ធារិន អភិបាលស្រុកព្រៃនប់ បានធ្វើរបាយការណ៍សង្ខេប ដោយគូសបញ្ចាក់ថា ដោយសារកំណើនសិស្សា នុសិស្សពីមួយឆ្នាំទៅមួយឆ្នាំមានការកើនឡើង ធ្វើឱ្យសាលាមានការខ្វះខាតនូវអាគារសិក្សា ដោយមើលឃើញនូវការខ្វះខាតអាគារសិក្សានេះ ក្រុមគ្រួសារឧបាសិកា ភូ ស៊ុនស៊ុយបានជួយកសាងអាគារសិក្សាមួយខ្នង មាន ៥បន្ទប់នៅក្នុងអនុវិទ្យាល័យ ដែលមានទទឹង បណ្តោយ ចំណាយថវិកាអស់ចំនួន ១២៥ ១០៧ដុល្លាអាមេរិក មិនទាន់គិតពីការចំណាយផ្សេងៗមានដូចជា សួនច្បារ ចាក់សាប ចាក់ដីធ្វើផ្លូវ ធ្វើស៊ុមទអណ្តូង ធ្វើគំរបអណ្តូង ខ្លោងទ្វារ ។ល។  អគារសិក្សានេះឆ្លើយតបទៅនឹងគោលនយោបាយបញ្ចកោណដំណាក់កាលទី១ នៃរដ្ឋសភា ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវស័យកម្ពុជាឆ្នាំ២០៥០ ។