ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យទីតាំង ប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដី តាមបណ្តោយព្រែកជីក ហ្វូណនតេជោ សម្រាប់កំណាត់ទី១ 

នាព្រឹកថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារបច្ចេកទេសពិសេសទទួលបន្ទុកលើការកំណត់និយាមកា និងរៀបចំផែនទីលម្អិតសម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ បានដឹកនាំគណៈប្រតិភូ និងក្រុមការងារពាក់ព័ន្ធ ចុះពិនិត្យទីតាំង ប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដី តាមបណ្តោយព្រែកជីក ហ្វូណនតេជោ សម្រាប់កំណាត់ទី១ (ចាប់ពីព្រែកតាកែវ ដល់ព្រែកពោធិ៍ ប្រវែង ២១គីឡូម៉ែត្រ)៕