អគ្គស្នងការនគរបាលជាតិបានដាក់វិធានការរឹតបន្តឹងបង្ការបង្ក្រាបរាល់បទល្មើសដែលកើតឡើងនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុត្រូវបង្ក្រាបឲ្យបានទាន់ពេលវេលា
ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បាទលើកឡើងថា កម្លាំងសមត្ថកិច្ចនគរបាលត្រូវតែចូលរួមក្នុងការរក្សាសន្តិសុខជូនរាជរដ្ឋាភិបាលស្របច្បាប់ក្រោមការបោះឆ្នោតដ៏ត្រឹមត្រូវប្រកបដោយលទ្ធិប្រជាធិបតេយ្យសេរីនិងយុត្តិធម៌ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបង្ការបង្ក្រាបបទល្មើសគ្រប់ប្រភេទដែលកើតឡើងក្នុងខេត្តត្រូវបង្ក្រាបឲ្យទាន់ពេលវេលាដើម្បីរក្សាសន្តិសុខជូនប្រជាពលរដ្ឋ អ្នកវិនិយោគ ភ្ញៀវជាតិនិងអន្តរជាតិមកលេងកំសាន្ត។
ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍ដូចនេះនៅក្នុងឱកាសដែលឯកឧត្តមអញ្ជើញចូលរួមបិទសន្និបាតបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ស្នងការដ្នាននគរបាលខេត្តព្រះសីហនុ នារសៀលថ្ងៃទី ១១ ខែធ្នូឆ្នាំ២០២៤នៅសណ្ឋាគារឆ្នេរសុខាក្រុងព្រះសីហនុ។
នេះឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានធ្វើការកោតសរសើរ វាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានអនុវត្តការងារទទួលខុសត្រូវរក្សាបាននូវសន្តិសុខសង្គម ពិសេសធានាការការពារសន្តិ សុខជូនថ្នាក់ដឹកនាំជាតិ អន្តរជាតិមកកាន់ខេត្តព្រះសីហនុ។
ក្រោមម្លប់សន្តិភាព គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអនុវត្តយ៉ាងសកម្ម បង្ក្រាបបទល្មើសព្រហ្មទណ្ឌ បទល្មើសគ្រឿង ញៀន ក្មេងទំនើង ការជួញដូរស្ត្រី និងកុមារ ដើម្បីធានាប្រក្រតីភាពសង្គម និងបានដាក់ចេញនូវវិធានការច្បាប់ស្តីពីការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ធានាឱ្យខេត្តព្រះសីហនុមានសន្តិសុខ សុវត្ថិភាព។
ឯកឧត្តម អភិបាលខេត្តបានបញ្ជាក់ថា គណៈបញ្ជា ការឯកភាពរដ្ឋបាលខេត្ត បានបើកវេទិកាសាធារណ ដើម្បីទទួល យកសំណើ សំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងបានធ្វើការណែនាំដល់មន្ត្រីនគរបាលជាតិខេត្តព្រះសីហនុ ១.បន្តការទប់ស្កាត់បទល្មើសលួច ឆក់ ប្លន់ ល្បែងស៊ីសងខុសច្បាប់ ២.យកចិត្តទុកដាក់បង្កា បង្ក្រាបបទ ល្មើសគ្រឿងញៀនខុសច្បាប់ ៣.រក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោក ៤.បន្តបង្ក្រាបអំពើជួញដូរមនុស្ស ក្មេងទំនើង បទល្មើសអនឡាញ ៥.ដោះស្រាយជម្លោះក្រៅប្រព័ន្ធតុលាការប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធិផលខ្ពស់ ៦.បន្តយកចិត្តទុកដាក់ ឆ្លើយតបឪ្យបានទាន់ពេលវេលា ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានធ្វើការផ្តាំផ្ញើដល់នាយ នាយរង និងពលនគរ បាលជាតិ ខេត្តព្រះសីហនុ ព្រមទាំងបានគាំទ្រប្រសាសន៍របស់ឯកឧត្ដម គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់អនុវត្តឆ្នាំ២០២៥ ស្នងការដ្ឋាននគរបាលជាតិខេត្ត ដែលជាសេនាធិការឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ព្រមទាំងបានពាំនាំប្រសាសន៍សម្តេចអភិសន្តិបណ្ឌិត សរ សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផៃ្ទជូនដល់នាយ នាយរង ពលនគរបាល និងក្រុមគ្រួសារដែលមានគុណបំណាច់ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាពសាធារណៈជូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ និងអ្នកវិនិយោគគិន។ ហើយសមិទ្ធផលឆ្នាំ២០២៤ ក្រោមការដឹកនាមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ធ្វើឱ្យកម្ពុជាមានសន្តិសុខល្អ ពិសេសការអភិវឌ្ឍនៅតាមខ្សែបន្ទាត់ព្រំដែន រក្សាការពារសមិទ្ធផលដែលកើតមាន បន្តថែរក្សាពួនជ្រំឱ្យមានការរីកចម្រើនបន្ថែមទៀត។
ឯកឧត្តម នាយឧត្តមសេនីយ៍ ក៍បានធ្វើការណែនាំដល់ស្នងការដ្ឋាននគរបាលជាតិខេត្តព្រះសីហនុ បញ្ចៀសបាននូវអំពើភេរវកម្ម .រក្សាបានសន្តិភាព ធានាបាននិរន្តរភាពតាមក្រសួង ស្ថាប័នរដ្ឋ .បន្តការអភិវឌ្ឍលើគ្រប់វិស័យ រក្សាសន្តិសុខក្នុងពិធីបុណ្យជាតិ អន្តរជាតិឱ្យបានល្អសម្រាប់ឆ្នាំ២០២៥។ ទន្ទឹមនោះមន្ត្រីនគរបាលខេត្តព្រះសីហនុត្រូវបង្កើនសមត្ថភាពសិក្សារៀនសូត្របន្ថែម ដើម្បីទទួលបានចំណេះជំនាញឲ្យដើរទាន់សភាពការណ៍បទល្មើសបច្ចេកវិទ្យាថ្មីៗដែលបានកើតឡើងនិងចូលរួនមក្នុងការប្រឡងប្រណាំងភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពនៅទូទាំងប្រទេស ទទួលបានចំណាត់ថ្នាក់ល្អបន្ថែមទៀត ព្រោះខេត្តព្រះសីហនុ ជាខេត្តប៉ូលសេដ្ឋកិច្ច ទេសចរណ៍និង វិនិយោគ ៕