រដ្ឋបាលរាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយក្រុមហ៊ុន អុឹង សុីមស៊ា ខនស្រ្តាក់សិន(USS) គម្រោងការដ្ឋានដាក់លូប្រអប់ដ៏ធំ ទំហំទទឹង៧ម៉ែត្រ និងទំហំ២,៥ម៉ែត្រx២,៥ម៉ែត្រ ដ៏មានសារៈសំខាន់ មានប្រវែងសរុបជាង ២០០០ម៉ែត្រ ស្របតាមប្រឡាយជប៉ុនចាស់ (សម្រេចបានជាង២០០ម៉ែត្រ) និងត្រៀមចាក់បេតុងឆ្អឹងដែក១២លីឡើងវិញ ប្រកបដោយគុណភាព សុវត្ថិភាពការងារ ខណ្ឌចំការមន និងខណ្ឌបឹងកេងកង
គម្រោងដាក់លូប្រអប់មេដ៏ធំ ទំហំ៧ម៉ែត្រកម្ពស់៣ម៉ែត្រ កម្រាស់៣តឹកដាក់ក្នុងជំម្រៅ៤ម៉ែត្រ ស្របតាមប្រឡាយជប៉ុនចាស់ និងលូប្រអប់ទំហំ២,៥ម៉ែត្រx២,៥ម៉ែត្រ ប្រវែងសរុបជាង ២០០០ម៉ែត្រ ដោយកប់ខ្សាច់ ប្រកបដោយគុណភាព សុវត្ថិភាព និងត្រៀមចាក់បេតុងឆ្អឹងដែក១២លី កម្រាស់២តឹក ទទឹង៧ម៉ែត្រថ្មី ខណ្ឌចំការមន ខណ្ឌបឹងកេងកង របស់សាលារាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅលើសង្កាត់បឹងត្របែក សង្កាត់បឹងកេងកង១ និង២ ចាប់ពីតំបន់វិទ្យាល័យព្រះយុគន្ធរ រហូតដល់តំបន់សាលាបឋមសិក្សា មហាឧបាសិកា ហ៊ុន នាង បឹងត្របែក ស្ថានីយ៍បូមដែលជាយុទ្ធសាស្ត្រការបញ្ជៀសរំដោះការលិចទឹកភ្លៀង ពីមហាវិថីព្រះសីហនុ មហាវិថីម៉ៅ សេទុង តំបន់សាលាបឋមសិក្សា ហ៊ុន នាង តំបន់ពេទ្ររបេង តំបន់សង្កាត់បឹងត្របែក ផ្លូវលេខ៣៣០ , ផ្លូវលេខ៨៨៥ កំណាត់ផ្លូវលេខ១០៥ (ឧកញ៉ា នូ កន) ជាពិសេសទទួលទឹកពីភូមិសាស្រ្តខណ្ឌ៧មករា នៅរដូវវស្សាជាដើម ។
គិតត្រឹមថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ ជំនាញសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ក្រុមហ៊ុនជំនាញ អុឹង សុីមស៊ា ខនស្ក្រាក់សិន សាលាខណ្ឌចំការមន ខណ្ឌបឹងកេងកង បានបញ្ជាក់ថា ការងារប្រព័ន្ធលូប្រអប់ដ៏ធំថ្មីដ៏មានសារៈសំខាន់បំផុត (សម្រេចបានជាង២០០ម៉ែត្រ) តាមផែនការការងារ ប្រកបដោយសុវត្ថិភាពការងារ និងគុណភាព ។
រដ្ឋបាលរាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញសាលាខណ្ឌបឹងកេងកង ខណ្ឌចំការមន សំណូមពរដល់ប្រជាពលរដ្ឋ ពេលការដ្ឋានដាក់លូបានដំណើរនាពេលនេះ សូមចូលរួមទុកដាក់សម្ភារៈផ្សេងៗអោយបានត្រឹមត្រូវ និងអ្នកធ្វើដំណើរនៅលើដងផ្លូវនេះមេត្តាថែរក្សាអនាម័យ ទុកដាក់សំរាមអោយមានរបៀប ជាពិសេសត្រូវគោរពច្បាប់ចរាចរណ៍ ដើម្បីអោយបងប្អូនធ្វើដំណើបានស្រួល និងសុវត្តិភាពខ្ពស់ ៕