ក្លិបអ្នកកាសែតកម្ពុជា បានរៀបចំដឹកនាំអ្នកសារព័ត៌មានប្រមាណ៣០ស្ថាប័ន និងធ្វើការផ្សព្វផ្សាយ អំពីសក្ដានុពលរបស់ខេត្តព្រះសីហនុ 

នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ក្លិបអ្នកកាសែតកម្ពុជា បានដឹកនាំអ្នកសារព័ត៌មានជាង៦០នាក់មកពីជាង៣០ស្ថាប័ន ឆ្ពោះទៅកាន់ខេត្តព្រះសីហនុដើម្បីផលិតនិងផ្សព្វផ្សាយព័ត៌មានទ្រង់ទ្រាយធំចេញពីទឹកដីខេត្ត ឆ្នេរសមុទ្រមួយនេះទៅកាន់តំបន់និងពិភពលោក ដែលបានដឹកនាំដោយ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា។

លោក ពុយ គា បានឲដឹងថានេះគឺជាបេសកកម្មលើកទី៦ ហើយរបស់ ក.អ.ក បន្ទាប់ពីបេសកកម្មដ៏មានសារសំខាន់បែបនេះ ត្រូវបានធ្វើឡើងជាបន្តបន្ទាប់ទៅតាមខេត្តនានារួមទាំងខេត្តកែប សៀមរាប និងខេត្តពោធិ៍សាត់។

សូមបញ្ជាក់ថា ក្នុងការផលិតព័ត៌មានផ្សព្វផ្សាយនេះមាន រហូតទៅដល់ប្រាំភាសា ខ្មែរ, បារាំង, វៀតណាម, ចិន និងអង់គ្លេស នេះជាការរួមចំណែកដល់ការ ស្រូបយកអ្នកវិនិយោគជាតិនិងអន្តរជាតិ និងភ្ញៀវទេសចរបន្ថែមទៀតមកកាន់ខេត្តព្រះសីហនុ៕