ឯកឧត្តមកិត្តិសង្កហបណ្ឌិត គន់ គីម បើកកិច្ចប្រជុំ ផ្សព្វផ្សាយច្បាប់(គ.ជ.គ.ម)ថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិនិង ដាក់ចេញផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ២០២៤-២០២៨

ឯកឧត្តមកិត្តិសង្កហបណ្ឌិត គន់ គីម បើកកិច្ចប្រជុំ ផ្សព្វផ្សាយច្បាប់(គ.ជ.គ.ម)ថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិនិង ដាក់ចេញផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ២០២៤-២០២៨ នៅគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនាព្រឹកថ្ងៃទី១៦ខែធ្នូឆ្នាំ២០២៤ដោយមានការចូលរួមពីឯកឧត្តម អនុប្រធាន ទីប្រឹក្សា ជំនួយការ អគ្គលេខាធិការរង និងប្រធាននាយកដ្ឋានទាំង៥នៃ(គ.ជ.គ.ម)។

គោលបំណងផ្សព្វផ្សាយច្បាប់(គ.ជ.គ.ម) ដើម្បីបញ្ជ្រៀប ដល់ថ្នាក់រាជធានីខេត្ត ស្រុក ក្រុង ខណ្ឌ សង្កាត់ឃុំភូមិដល់សហគមន៏មូលដ្ឋានពីច្បាប់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយអោយកាន់តែប្រសើរឡើង។

រំលេចថាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយជាសេនាធិការ របស់រាជរដ្ឋាភិបាល នៃការគ្រប់គ្រងគ្រោះមហន្តរាយ ដែលជាអភិក្រមរួម និងជាមាគ៌ាឆ្ពោះទៅបរិវត្តកម្មសង្គម សេដ្ឋកិច្ច ដើម្បីធានាឱ្យសង្គមទាំងមូល អាចត្រៀមខ្លួនបានល្អក្នុងការការឆ្លើយតបទៅនឹងបញ្ហាប្រឈមចម្រុះនិងភាពមិនប្រាកដប្រជានៃសកលភាវូនីយកម្មចីរភាពបរិស្ថាន និងការប្រែប្រួលអាកាសធាតុ ដោយផ្តោតលើកិច្ចការអាទិភាពទី៥ ការធានាចីរភាពបរិស្ថាន និងការរៀបចំខ្លួនឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងការលើកកម្ពស់សេដ្ឋកិច្ចបៃតង។

ឯកឧត្តមកិត្តិសង្កហបណ្ឌិត គន់ គីម មានប្រសាសន៏ថា ព្រះរាជាណាចក្រកម្ពុជា បានរងគ្រោះដោយសារមុខសញ្ញាគ្រោះថ្នាក់ធម្មជាតិរួមមាន ទឹកជំនន់ រាំងស្ងួត ខ្យល់កន្ត្រាក់ រន្ទះបាញ់ បាក់ច្រាំងទន្លេ ជំងឺរាតត្បាត ព្រមជាមួយគ្រោះមហន្តរាយដោយមនុស្ស អគ្គិភ័យ គ្រោះថ្នាក់ចរាចរណ៍ ។ល។

ឆ្លើយតបទៅនឹងមុខសញ្ញាគ្រោះថ្នាក់គ្រោះមហន្តរាយខាងលើ ការគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវបានការចូលរួមពីគ្រប់ក្រសួងស្ថាប័នរាជរដ្ឋាភិបាល ផ្នែកសាធារណៈ ផ្នែកឯកជន សង្គមស៊ីវីល និងប្រជាពលរដ្ឋ។ឯកឧត្តមកិត្តិសង្កហបណ្ឌិត គន់ គីម បានលើកឡើងថាសូចនាករសំខាន់ៗរួមមាន

• ការផ្តល់ធនធាន បច្ចេកទេសដល់ថ្នាក់ក្រោមជាតិ ឱ្យកាន់តែមានប្រសិទ្ធិភាព តាមរយៈយន្តការស្ថាប័ន ឱ្យមានការទទួលខុសត្រូវខ្ពស់

• ការដឹកនាំសម្របសម្រួល និងពង្រឹងយន្តការកសាងស្ថាប័ន និងភាគីពាក់ព័ន្ធឱ្យមានការយល់ដឹងខ្ពស់អំពីការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ

• យន្តការគ្រប់គ្រងគ្រោះមហន្តរាយនៅតាមក្រសួងស្ថាប័ន បានរៀបចំឲ្យមានកន្លែង និងធនធាន ការតាមដាននូវវឌ្ឍនភាពសកម្មភាពដែលបានកំណត់នៅក្នុងផែនការតាមវិស័យ

• កិច្ចសហប្រតិបត្តិការដៃគូជាតិ និងអន្តរជាតិ

• ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនៅតាមទីក្រុង តាមរយៈការចូលរួមធ្វើការប៉ាន់ប្រមាណហានិភ័យគ្រោះមហន្តរាយ

• ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ចំណេះដឹងអំពីប្រព័ន្ធព័ត៌មានគ្រោះមហន្តរាយ ដើម្បីប្រសិទ្ធិភាពក្នុងការទទួល និងផ្តល់ព័ត៌មានដែលមានគុណភាព និងទាន់ពេលវេលា សម្រាប់ថ្នាក់ដឹកនាំ និងភាគីពាក់ព័ន្ធ ប្រជាជន ធ្វើការត្រៀមរៀបចំ និងដាក់ចេញវិធានការឆ្លើយតបទាន់ពេលវេលា

• បង្កើនសមត្ថភាព និងលទ្ធភាពត្រៀមរៀបចំសម្រាប់ឆ្លើយតប សង្រ្គោះបន្ទាន់ និងការស្តារឡើងវិញ

• ធ្វើបរិយាបន្នសមត្ថភាពក្នុងការពង្រឹងភាពធន់ទៅនឹងគ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ។

• ដឹកនាំកងប្រតិបត្តិការរុករកនិងសង្រ្គោះគ្រោះមហន្តរាយទាំង ១៦កង ត្រៀមលក្ខណៈជាប្រចាំ ទាំងកម្លាំង មធ្យោបាយ សម្ភារ និងឧបករណ៍សង្រ្គោះ

• បានរៀបចំវគ្គបណ្តុះបណ្តាល ពង្រឹងសមត្ថភាពយល់ដឹងលើការងារគ្រប់គ្រងគ្រោះមហន្តរាយ ដល់មន្រ្តីជំនាញថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ

• បានពង្រឹងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ចំណេះដឹងអំពីប្រព័ន្ធព័ត៌មានគ្រោះមហន្តរាយ ដើម្បីប្រសិទ្ធិភាពក្នុងការទទួល និងផ្តល់ព័ត៌មានដែលមានគុណភាព និងទាន់ពេលវេលា សម្រាប់ថ្នាក់ដឹកនាំ និងភាគីពាក់ព័ន្ធ ប្រជាជន ធ្វើការត្រៀមរៀបចំ និងដាក់ចេញវិធានការឆ្លើយតបទាន់ពេលវេលា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលជាប្រធាន គ.ជ.គ.ម. កន្លងមកបានឧបត្ថម្ភសម្ភារៈចំនួន ១១មុខ ជូនដល់ដល់កងប្រតិបត្តិការរុករកនិងសង្រ្គោះ៧១១ នៃកងពលលេខ៧០ និងលេខ៧២៣ នៃបញ្ជាការដ្ឋានទ័ពពិសេសដើម្បីត្រៀមនិងការឆ្លើយតបពេលមានគ្រោះមហន្តរាយកើតឡើងដោយយថាហេតុ។

• ក្រសួងជំនាញ បានចេញសេចក្តីប្រកាសរួមស្តីពីកិច្ចប្រជុំត្រីភាគីអំពីការងារកសិកម្ម អភិវឌ្ឍន៍ជនបទ និងធនធានទឹក ដើម្បីដោះស្រាយទឹកជូនដល់ប្រជាកសិករ

• ដឹកនាំ សម្របសម្រួលជាមួយក្រសួង ស្ថាប័ន អាជ្ញាធរដែនដី ក្នុងការអន្តរាគមន៍បង្វែរទឹកមកផ្គត់ផ្គង់ប្រជាជនប្រើប្រាស់ និងបើកទ្វារទឹកសង្រ្គោះស្រូវដែលជួបគ្រោះរាំស្ងួត

• ក្រុមការងាររាជរដ្ឋាភិបាល កាកបាទក្រហមកម្ពុជា អាជ្ញាធរដែនដី និងអង្គភាពនៅមូលដ្ឋាន បានធ្វើការដឹកនាំចែកទឹកប្រជាជនប្រើប្រាស់ពេលខ្វះទឹក និងជួយជួសជុលផ្ទះ រំកិលផ្ទះ ពេលមានខ្យល់កន្រ្តាក់ អគ្គិភ័យ ការបាក់ច្រាំងទន្លេ ជាដើម។