អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងអាជ្ញាធរខេត្តសៀមរាបបំផុសឱ្យប្រជាពលរដ្ឋប្រើប្រាស់App NoDrug។

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងអាជ្ញាធរខេត្តសៀមរាបបំផុសឱ្យប្រជាពលរដ្ឋប្រើប្រាស់App NoDrug។ 

ខេត្តសៀមរាប : រសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ឧត្តមសេនីយ៍ឯកលឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណ:នៃ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងជាប្រធានអនុគណៈកម្មការជំរុញការប្រើប្រាស់និងបង្កើតមាតិកា ដោយមានការចូលរួមពីតំណាងលេខាធិការដ្ឋានគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តសៀមរាប ស្រុកវ៉ារិន បានចុះផ្សព្វផ្សាយពីអត្ថប្រយោជន៍ បំផុសការប្រើប្រាស់ App NoDrug ដល់មេឃុំ មេភូមិទូទាំងឃុំស្រែណូយនិងអ្នកពាក់ព័ន្ធដើម្បីឱ្យពួកគាត់មានសមត្ថភាពអាចបំផុសឲ្យប្រជាពលរដ្ឋប្រើប្រាស់ App NoDrug នេះ។ 

ក្រោយទទួលបានការផ្សព្វផ្សាយពីរបៀបប្រើប្រាស់និងអត្ថប្រយោជន៍រួចមក លោកស្រី វ៉ក ណម មេឃុំស្រែណូយ បានមានប្រសាសន៍ថា App NoDrug នេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ហើយលោកស្រីនឹងចាត់ចែងឱ្យមេភូមិទាំងអស់ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទាញយកកម្មវិធីនេះមកប្រើប្រាស់នៅមូលដ្ឋានឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ។ 

ក្នុងនាម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត កោតសសើរ និងបានស្នើសុំគឺលោកស្រីមេឃុំក៏បានយល់ស្របទទួលយកវិធីសាស្រ្តក្នុងការផ្សព្វផ្សាយនិងទាញយកកម្មវិធីNoDrug នេះមកប្រើប្រាស់គឺតាមរយៈមេភូមិ មេក្រុម អ្នកពាក់ព័ន្ធ វេទិកានានា និងប្រជាពលរដ្ឋដែលគាត់មកទទួលសេវានៅសាលាឃុំស្រែណូយទាំងអស់ ដើម្បីឱ្យពួកគាត់មានឧបករណ៍ក្នុងការទទួលបានចំណេះដឹងនិងរាយការណ៍រាល់ករណីគ្រឿងញៀនដែលកើតមាននៅក្នុងមូលដ្ឋានសហគមន៍របស់គាត់។

នៅល្ងាចថ្ងៃដដែលនោះដែរក្រុមការងារបានបន្តចុះផ្សព្វផ្សាយនិងជំរុញការទាញយកអេបូត្រាក់ដល់ប្រជាពលរដ្ឋនិងអាជីវករនៅផ្លូវ៦០ម៉ែត្រ អង្គរឃ្យូងយូរ ។