ឯកឧត្តម សុខ ចាន់ភក្តី អញ្ជើញចូលរួមពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (SARMIS Online)”

នាព្រឹកថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ គ.ស.២០២៤ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មានតំណាងដ៏ខ្ពង់ខ្ពស់រដ្ឋមន្រ្តីក្រសួងព័ត៌មានបានអញ្ជើញចូលរួមពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (SARMIS Online)” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយដល់អាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ដែលជាក្រសួង-ស្ថាប័ន, អង្គភាពសាធារណៈប្រហាក់ប្រហែល, រដ្ឋបាលរាជធានី-ខេត្ត និងនីតិបុគ្គលសាធារណៈ ដើម្បីពង្រឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព។

ក្នុងឱកាសនោះដែរ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការ បានចូលរួមលើកជាសំណើរទៅវាគ្មិនក្នុងកម្មវិធី ពន្យល់បន្ថែមពីការចូលរួមអនុវត្តកម្មវិធីនេះ នៃប្រធានបទពិធីប្ររកាស លើឃ្លាថា« អង្គភាពសាធារណៈប្រហាក់ប្រហែល» និងបានជម្រាបថាខាងក្រសួងព័ត៌មានក៏បានបញ្ជូនមន្ត្រីជំនាញមកចូលរួមចំនួនពីររូបផងដែរនាថ្ងៃនេះ។

ឯកឧត្តម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ (អទច) បញ្ជាក់ជូនថា «អង្គភាពសាធារណៈប្រហាក់ប្រហែល» គឺសំដៅអង្គភាពសារធាណៈររបស់រដ្ឋ ដូចជាអង្គភាពប្រឆាំងអំពើពុករលួយ អង្គភាពប្រយុទ្ធប្រឆាំងជំងឺអេដស៍។ល។