ចំនួនភ្ញៀវទេសចរណ៍តាមផ្លូវទឹក មានការកើតឡើងខ្លាំងតាមរយៈនាវា ដឹកភ្ញៀវទេសចរណ៍

បើតាមការឲ្យដឹងពីលោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរខេត្តព្រះសីហនុបាននូវដឹងថា នា ពេលបច្ចុប្បន្នចំនួនភ្ញៀវទេសចរចូលតាមផ្លូវទឹកមានការកើនឡើងខ្ពស់តាមរយៈនាវាទេសចរណ៍ចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុជាបន្តបន្ទាប់ ជាក់ស្ដែងនៅ វេលាម៉ោង ៦:៣០នាទី ថ្ងៃទី ១៩ខែ ធ្នូឆ្នាំ២០២៤នេះ នាវាទេសចរណ៍ចំនួន ១ គ្រឿង ឈ្មោះ  AIDA STELLA  សញ្ជាតិ ITALY បានចូលចតដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុនាំភ្ញៀវទេសចរណ៍ចំនួន ២១២៦នាក់ ស្រី ១១០១នាក់, មាន ៣៦សញ្ជាតិមាន នាវិកចំនួន ៦៣១នាក់ ស្រី ១២៩នាក់, មាន ២៦សញ្ជាតិ។នាវាមានប្រវែងបណ្តោយ ២៥៣.៣០ ម៉ែត្រ ទទឹងប្រវែង ៣២.២០ ម៉ែត្រមានជំរៅទឹក ៧.៣០ ម៉ែត្រ។

នាវាចេញមកពីប្រទេសវៀតណាម

ចូលមកប្រទេសកម្ពុជា និងបន្តដំណើរ ត្រឡប់ទៅប្រទេស ថៃ វិញនៅវេលាម៉ោង ១៨:០០នាទីថ្ងៃដដែល ភ្ញៀវច្រើនជាងគេ GERMAN ចំនួន១៧៥៩ នាក់ជាមួយនឹងភ្ញៀវទេសចរចូលចតនិងដំណើរកំសាន្តទស្សនានៅតាមតំបន់ទេសចរណ៍នានាក្នុងក្រុងព្រះសីហនុដោយមានការរក្សាសុវត្ថិភាពជូនភ្ញៀវត្សរដោយមានកម្លាំងកងរាជអាវុធហត្ថ កម្លាំងនរគបាលនិងកម្លាំងចរាចរណ៍ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ផងដែរ៕