សៀវភៅ «ពេជ ចន្ទមុន្នី ភរិយានាយករដ្ឋមន្រ្តីទី៣៧ នៃកម្ពុជា» ទទួលបានការគាំទ្រលើសពីការរំពឹងទុក នៅក្នុងពិព័រណ៍សៀវភៅកម្ពុជាលើកទី១១
ក្នុងរយៈពេល ៤ថ្ងៃនៃពិព័រណ៍សៀវភៅកម្ពុជា លើកទី១១ ក្រោមប្រធានបទ៖ «អ្នកអាន ជាអ្នករៀនពេញមួយជីវិត» សៀវភៅ «ពេជ ចន្ទមុ ថ្មី ភរិយានាយករដ្ឋមន្ត្រីទី៣៧ នៃកម្ពុជា» ត្រូវបានចែកជូនមហាជនអស់ ចំនួនរហូតដល់ជិត ២ម៉ឺនក្បាល នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តមបណ្ឌិត ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន។
ឯកឧត្តម ឆាយ សុផល បានអោយដឹងថាចាប់តាំងពីថ្ងៃចាប់ផ្តើម នៃពិព័រណ៍ សៀវភៅកម្ពុជា លើកទី១១ រហូតមកដល់ថ្ងៃបញ្ចប់ ដែលមានរយៈពេល ៤ថ្ងៃមកនេះ សៀវភៅ «ពេជ ចន្ទមុន្នី ភរិយានាយករដ្ឋមន្ត្រីទី៣៧ នៃ កម្ពុជា» មានសន្ទុះអ្នកគាំទ្រយ៉ាងខ្លាំង ជាពិសេសពីសំណាក់យុវវ័យ ដោយបាននាំគ្នាមកទទួលសៀវភៅនេះដោយឥតគិតថ្លៃ រហូតដល់ជិត ២ម៉ឺនក្បាល ។ ឯកឧត្តម បានមានប្រសាសន៍ឱ្យដឹងទៀតថា សៀវភៅ «ពេជ ចន្ទមុន្នី ភរិយានាយករដ្ឋមន្ត្រីទី៣៧ នៃកម្ពុជា» ត្រូវបានឯកឧត្តមចំណាយពេល ប្រមូលឯកសាររហូតដល់រយៈពេល ២ឆ្នាំ បន្ទាប់មកទើបប្រើពេលសេរ សេរ ៦ខែបន្ថែមទៀត ដើម្បីបញ្ចប់សៀវភៅមួយក្បាលនេះ ។ ហើយហេតុ ផងដែលសៀវភៅនេះចែកជូនដោយឥតគិតថ្លៃ គឺដើម្បីឱ្យមហាជន ជាពិសេសសិស្ស និស្សិតបានស្វែងយល់ពីប្រវត្តិពិត ក៏ដូចជាបទពិសោធន៍ លើការសិក្សា និងការងារ របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៕