ភាពចម្រូងសម្រាស់នយោបាយផ្ទៃក្នុងរបស់កូរ៉េខាងត្បូងនៅតែតានតឹងដដែលខណៈនាយករដ្ឋមន្ត្រីនិងអនុប្រធានាធិបតីត្រូវសមាជិកសភាព្យាយាមចោទពីបទឃុំឃិតប្រើច្បាប់អាជ្ញាសឹក 

គណបក្សប្រឆាំងដ៏សំខាន់របស់ប្រទេសកូរ៉េខាងត្បូងនិងជាសមាជិកសភាភាគច្រើនបាននិយាយនៅថ្ងៃអង្គារនេះថា ខ្លួននឹងចាប់ផ្តើមចាត់វិធានការដើម្បីបន្ថែមការចោទប្រកាន់លើប្រធានាធិបតីស្តីទីកូរ៉េ និងលោកនាយករដ្ឋមន្ត្រីកូរ៉េ Han Duck-soo ជាបន្តចំពោះការបដិសេធមិនយល់ព្រមឲ្យមានការស៊ើបអង្កេតពិសេសរបស់មេធាវីនៅក្នុងរឿងរ៉ាវនៃការប្រើច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី៣ខែធ្នូ។ កាលពីម្សិលមិញ លោក Han បាននិយាយនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីក្នុងនាមជាអ្នកជំនួសតំណែងបណ្តោះអាសន្នលោក Yoon ថា៖ សេចក្តីព្រាងច្បាប់របស់ក្រុមក្រុមប្រឹក្សាពិសេស និងការតែងតាំងចៅក្រមតុលាការធម្មនុញ្ញ ត្រូវតែពិភាក្សាដោយប្រុងប្រយ័ត្នជាមុនសិន រវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង។ ចំណែកប្រធានគណបក្សប្រឆាំងជាន់ខ្ពស់គឺលោក Park Chan-dae បានព្រឡូយពាក្យមួយឃ្លាថា៖ ច្បាប់ប្រឹក្សាពិសេសមិនមែនជាអ្វីដែលអាចចរចាបានតាមចិត្តនោះទេ។ លោក Park ថែមទាំងបន្ថែមទៀតថា “អ្វីដែលលោក Han កំពុងនិយាយគឺជាចេតនារបស់លោកដើម្បីពន្យារពេលឱ្យបានយូរតាមដែលអាចធ្វើទៅបាន ដើម្បីបន្តការបះបោរនូវទង្វើរបស់ពួកគេ ហើយស្ថានភាពនេះគឺមិនមានវិធីសាស្រ្តណាផ្សេងទៀតដើម្បីបកស្រាយជុំវិញរឿងនេះទេដែរ” ។ លោក Park បានប្រកាសថាគណបក្សរបស់លោកស្រីនឹងចាប់ផ្តើមចាត់វិធានការបន្ថែមដើម្បីរកឲ្យឃើញភស្តុតាង និងចោទប្រកាន់លោក Han ដូចគ្នាក្នុងនាមនាយករដ្ឋមន្រ្តីកូរ៉េ ដែលបានឃុំឃិត និង សមគំនិតជាមួយនឹងប្រធានាធិបតី Yoon។ លោក Park បានបញ្ជាក់ទៀតថា “យើងនឹងពន្លត់ភ្លើងដែលនៅសល់ពីការបះបោរន៉ឲ្យបាន” ។ សូមបញ្ជាក់ថាលោក Han បានចូលកាន់តំណែងជំនួសក្នុងនាមជាប្រធានាធិបតីស្តីទី ចាប់តាំងពីលោកប្រធានាធិបតី Yoon Suk Yeol ត្រូវរងនូវការចោទប្រកាន់ជាផ្លូវការរបស់សភាកូរ៉េខាងត្បូងកាលពីថ្ងៃទី១៤ ខែធ្នូ មក! ប៉ុន្តែសមាសភាពរបស់លោក និង ការដឹកនាំរបស់លោកក្នុងកិច្ចការផ្ទៃក្នុង និង ក្រៅប្រទេសនៅតែត្រូវបានគេឃ្លាំមើលដោយសមាជិកសភា ដែលមកពីគណបក្សប្រឆាំងភាគច្រើនបំផុតដែរ៕ 

សម្រួលអត្ថបទ៖ សុផារិន្ទ